បញ្ញាសត្វ និងបញ្ញាមនុស្ស ខុសគ្នាដូចជា៖ • បញ្ញាសត្វ ជាបញ្ញាអព្ភន្តរញាណ និងអរូបី។ បញ្ញានេះមិនអាចគ្រប់គ្រងពេលវេលាបានទេ គឺថាអតីតកាល អនាគតកាលគ្មានរូបរាងនៅក្នុងខួរក្បាលសត្វទេ • បញ្ញាមនុស្ស អាចគ្រប់គ្រងពេលវេលាបាន អាចរំលឹកពីអតីតកាល អាចគិតពីអនាគតកាល ហើយអាចធ្វើឱ្យមាប្រវត្តិ មានអនុស្សាវរីយ៍។
vrean.com Latest Questions
ដើម្បីវាស់បញ្ញាមនុស្ស គឺគេត្រូវយកអាយុបញ្ញា ចែកជាមួយអាយុពិតៈ បញ្ញាមនុស្ស= អាយុបញ្ញា / អាយុពិត លទ្ធផល៖ • បើលទ្ធផលស្មើ ១ ជាមនុស្សធម្មតា • បើលទ្ធផលធំជាង ១ ជាមនុស្សមានបញ្ញាខ្ពស់ • បើលទ្ធផលតូចជាង ១ ជាមនុស្សមានបញ្ញាទាប • បើលទ្ធផលតូចជាង ០.៧ ជាមនុស្សខ្សោយបញ្ញា • បើលទ្ធផលតូចជាង ០.៥ ជាមនុស្សល្ងង់ • បើលទ្ធផលតូចជាង ០.២ ...
ការចាប់យកវិជ្ជាជីវៈខុសគ្នាបណ្តាលមកពីកត្តា ២យ៉ាងៈ • កត្តាវេទនា (ឧបនិស្ស័យ) ជានិស្សិយពីកំណើតដែលធ្វើឱ្យគេមានចិត្តស្រលាញ់ឯកទេសអ្វីមួយ។ • កត្តាផលប្រយោជន៍ ឯកទេសណាផ្តល់ផលប្រយោជន៍ល្អប្រសើរ គេជ្រើសរើសយកឯកទេសហ្នឹង។
របកគំហើញ គឺជាការរកឃើញនូវអ្វីៗដែលរកឃើញស្រាប់រួចមកហើយ។
ការបង្កើតថ្មី គឺជាផលិតផលសំយោគនៃរូបភាពថ្មី ដោយមធ្យោបាយចាស់ទាំងឡាយ ដើម្បីសម្រេចគោលដៅមួយដែលពុំធ្លាប់មានពីមុនមក។
ការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចជានៅក្នុងរបកគំហើញគេត្រូវការគំនិតផ្តើមបង្កើតដែរ ។ ឧទាហរណ៍ៈ របកគំហើញច្បាប់ស្យង់មួយគេត្រូវខិតខំបង្កើតថ្មីនូវសម្មតិកម្មដើម្បីពន្យល់។ រីឯការបង្កើតថ្មីនូវអ្វីមួយក៏អាចជំរុញ ឱ្យគេឈានមួយជំហានទៀតទៅរកឃើញនូវអ្វីផ្សេងដែលស្ថិតនៅក្នុងពិភពអាថ៍កំបាំង។
ឥន្ទ្រីយារម្មណ៍ គឺជាបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយសាររំញោចទៅលើសរីរាង្គឥន្ទ្រីយ៍មួយ។ ឥន្ទ្រីយារម្មណ៍ រួបភាព រូបារម្មណ៍ គឺជាដើមកំនើតនៃការបង្កើតថ្មី។
ឥន្ទ្រីយារម្មណ៍ចែកជា ៣ ដំណាក់គឺៈ • ដំណាក់រូបវិទ្យាៈ ដំណាក់នេះឥន្ទ្រីយារម្មណ៍ផ្តើមដោយសាររំញោច • ដំណាក់សរីរវិទ្យាៈ ភ្ញោចទាំងឡាយបង្កើតឱ្យមានអារម្មណ៍លើកោសិការស់ទាំងឡាយនៃសរីរាង្គឥន្ទ្រីយារម្មណ៍នេះត្រូវនាំដោយសរសៃប្រាសាទទៅខួរក្បាល ធ្វើឱ្យខួរក្បាលទទួលអារម្មណ៍។ • ដំណាក់ចិត្តវិទ្យាៈកើតមានឥន្ទ្រីយារម្មណ៍ឡើង។
ភ្ញោចចែកជា៣ប្រភេទគី • ភ្ញោចមេកានិចៈ បំណះ ការប៉ញ សំពាធ • ភ្ញោរូបវិទ្យាៈ មានកំដៅ រស្មី សំឡេង អគ្គីសនី • ភ្ញោចគីមី់ មានរស់ជាតិ ល្វីង ប្រៃ ជូរ ផ្អែម…។
រំញោច គឺជាលទ្ធផលនៃការប៉ះទង្គិចសរីរាង្គឥន្ទ្រីយារម្មណ៍ទៅនឹងវត្ថុ ឬ អ្វីមួយដែលគេហៅថាភ្ញោច។