មនុស្សត្រូវអប់រំចិត្តឲ្យបានដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៏៤យ៉ាងគឺៈ • មេត្តា : អាណិតស្រឡាញ់ចង់ឲ្យគេបានសុខឲ្យដូចជាសេចក្តីសុខដែលខ្លួនចង់បាន។ • ករុណា : ជួយសង្គ្រោះឲ្យគេរួចផុតពីសេចក្តីទុក្ខដែលកើតពីវិបត្តិផ្សេងៗ • មុទិតា : មានចិត្តត្រេកអរនៅពេលដែលគេបានសុខហើយ • ឩបេក្ខា : តាំងចិត្តទៀងត្រង់ជាកណ្តាលប្រាសចាកអគតិធម៏ទាំងឡាយ។
vrean.com Latest Questions
ដែលហៅថាសាមគ្គីធម៌ គឺជាច្បាប់ឬ លក្ខខណ្ឌប្រតិបត្តិឲ្យមានការព្រមព្រាងគ្នា ឬសាមគ្គីគ្នា ។ ដែលហៅថាសាមគ្គី គឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នាដោយមានអត្ថន័យថា ការសាមគ្គី ជាតម្លៃមួយ ដែលតម្រូវឲ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬសង្គមជាតិ រួមគ្នាបំពេញកិច្ចការគ្រប់បែបណាយ៉ាងដោយការព្យាយាម ស្មោះត្រង់ដោយយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមករួមចិត្តរួមកម្លាំងគ្នាធ្វើអំពើល្អ ។
មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖ • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព • ធ្វើជាគំរូល្អដល់ពួកគេ