vrean.com Latest Questions
និមិត្តរូបារម្មណ៏មាន៣ប្រភេទគឺ៖ ក.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងរឿងព្រេងកថា ល្បើកកថា និទានកថា ឧទាហរណ៍៖ • រឿងស្រមោច • រឿងចចក • រឿងល្បើកជុច និងត្រី • រឿងក្រពើរមិលគុណ • រឿងសុភាទន្សាយ • រឿងស្វាស៊ីបាយរួចលាបមាត់ពពែ • រឿងជាងកាត់សក់ • រឿងកូនចៀម… ។ ខ.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងពាក្យស្លោកសុភាសិតច្បាប់ផ្សេងៗ ឧទាហរណ៍៖ • តក់ៗពេញបំពង់ • ចោលសាច់ស្រវាឆ្អឹង • ចាក់អង្ករយកអង្កាម • ទូកទៅកំពង់នៅ • ឆ្កែរកន្ទុយខ្វៀននៅតែខ្វៀន • ទូកពឹងច្រវ៉ា ការសិក្សាពឹងព្យាយាម • កុំពត់ស្រឡៅ ...
បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ គេគួរតែគោរពតាមលក្ខខណ្ឌដូចតទៅ ៖ ក. លក្ខខណ្ឌសម្ភារៈ • ត្រូវមានទ្រព្យសម្បត្តិ ធនធាន • ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លងផ្សេងៗ ឬជំងឺសូពូជ • ត្រូវមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ • មានមុខរបរ អាជីវកម្ម ឬការងារផ្សេងៗ • ត្រូវមានទីជំរកត្រឹមត្រូវ ខ. លក្ខខណ្ឌវេទនា ឬសញ្ចេតនា • ត្រូវស្គាល់ចិត្តគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នាទៅវិញទៅមក • គ្មានការបង្ខិតបង្ខំ ពីឪពុកម្តាយ ឬបង្ខំគ្នាទៅវិញទៅមក • មានសេរីភាពពេញលេញក្នុងការជ្រើសរើសដៃគូជីវិត
នយោបាយបោះបង់ទំនាក់ទំនងជាមួយសៀម របស់ស្តេចស្រីសុរិយោពណ៌បានផលចំណេញ សម្រាប់ប្រទេសខ្មែរនៅសម័យនោះ ដូចជា ៖ • មិនបាច់រណបនឹងសៀម • មិនបាច់នាំសួយសាអាករទៅឱ្យសៀម • មិនបាច់បង់ទឹកដីនៅភាគខាងលិច ។
អ្នកគ្រប់គ្រងមាន៣ កម្រិតដូចខាងក្រោម ៖ • អ្នកគ្រប់គ្រងកម្រិតខ្ពស់ • អ្នកគ្រប់គ្រងថ្នាក់កណ្ដាល • អ្នកគ្រប់គ្រងថ្នាក់ទាប ឬ អ្នកគ្រប់គ្រងផ្ទាល់ ។
សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ) ។
បង្ហាញពីបញ្ហាចម្រុះជាតិសាសន៍នៅបណ្តាប្រទេសក្នុងតំបន់មជ្ឃឹមបូព៌ា • បញ្ហាសាសនា និកាយផ្សេងគ្នា • ការដណ្តើមអត្តសញ្ញាណនៃជនជាតិនីមួយៗនាំឱ្យកើតមានសង្គ្រាមផ្ទៃក្នុង • ការបែងចែកអំណាច • សង្គ្រាមអ៊ីស្រាអែលនិងពួកអារ៉ាប់។