vrean.com Latest Questions
ការបួលជាសាមណេរនិងការបូសជាភិក្ខុមានលក្ខណៈខុសគ្នា ៖ + ការបួសជាសាមណេរ • កាលសម័យដើមការបួសនេះគេមិនកំណត់អាយុទេ បើពីសម័យពុទ្ធកាលការបួលជាសាមណេរ ចាប់ពីចាប់ពីអាយុ៧ ឆ្នាំប្រសិនបើក្មេងនោះនិយាយច្បាប់និងមានប្រាជ្ញា ។ ប៉ុន្ដែក្រោយមកអ្នកបួសមានអាយុចាប់ពី ១២ឆ្នាំ ឬច្រើនជាងនេះរហូតដល់ ៨០ ឆ្នាំក៏បាន ។ • អ្នកបួសដជាសាមណេរត្រូវរក្សាសីល ១០ និង សេខិយវត្ត៧៤ឪ្យបានខ្ជាប់ខ្លួន ។ • ការរបួសជាសាមណេរ មានន័យថា បួសសងគុណម្ដាយ • ជាទូទៅការបួសជាសាមណេរ ត្រូវឆ្លងកាត់ការបួសនាគជាមុនសិន ...
សិទ្ធិ គឺជាអំណាចរូបកាយ និងចិត្តគំនិតក្នុងការធ្វើអ្វីៗ របស់បុគ្គលរូបវន្តដែលមានពីធម្មជាតិ មកឬដែលបានទទួលតាមរយៈការអប់រំ ជាសេរីភាព ក្នុងការធ្វើអំពើ ឬ សកម្មភាពតាមសេចក្តីសម្រេចនៃអំណាចច្បាប់ ។ បុគ្គលគ្រប់រូបមានសិទ្ធិដេក ដើរ ឈរ អង្គុយ ឬ ធ្វើអ្វីៗទៅតាមទំនើងចិត្ត តាមបំណង់តាមតម្រូវការ តាមសមត្ថភាព លទ្ធភាពរបស់ខ្លួន ដោយស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ ។
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ តើត្រូវមានធាតុសំខាន់ៗចំនួន ៤ ដែលមិនអាចខ្វះបានគឺៈ • ផែនដី ឬទឹកដីៈ ផែនដី ដែនដីទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រទល់ អធិបតេយ្យភាពជាតិ។ • ប្រជាជន ប្រជារាស្រ្ដៈ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៍… • អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាលៈ មានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋត្រឹមត្រូវ។ • អធិបតេយ្យភាពជាតិៈ មានសិទ្ធិសម្រេចខាងកិច្ចការនយោបាយ សេដ្ឋកិច្ច ...
វិធីបង្ហាញតួអង្គក្នុងរឿង៖ – បង្ហាញតួអង្គដោយតួអង្គដទៃ៖ ឧ .ស្តេចសំរែ អា៎! ជំទាវស្រែនលែងប្តី…..។(តួអង្គស្តេចសំរែជាអ្នកណែនាំឱ្យស្គាល់តួអង្គជំទាវស្រែន)។ – បង្ហាញតួអង្គតាមរយៈដំណើររឿង សកម្មភាព ៖ ឧ. ឧកញ៉ាពិភា : សូមក្រាបថ្វាយបង្គំព្រះករុណា…..។ជំទាវស្រែន!អូ!យី! វត្ថុអស់នេះសុទ្ធតែមានតម្លៃណាស់។
អាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ • អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា ។ • ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់ ។