នៅឆ្នាំ ១៩៥៥ គណបក្សនយោបាយដែលរំលាយខ្លួនចូលជាមួយសង្គមរាស្រ្តនិយម គឺគណបក្សរាជានិយម ប្រជាធិបតេយ្យ និងឆ្វេងនិយម ។ ហើយចលនាសង្គមរាស្រ្តនិយមបានទទួលជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតបង្កើតស្ថាប័ននីតិប្បញ្ញត្តិនៅឆ្នាំ ១៩៥៥ ដោយមានសំឡេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋចំនួន ៨៣% ។
vrean.com Latest Questions
បើនិយាយឥពីសង្រ្គាម គឺផ្តល់គុណវិបត្តិច្រើនណាស់ដល់សង្គមជាតិដូចជា ៖ • ខាងមនុស្ស ៖ ធ្វើឱ្យមនុស្សស្លាប់ ពិការ បន្សល់ទុកស្រ្តីមេម៉ាយ ក្មេងកំព្រា • ខាងសម្ភារៈ ៖ ទីក្រុងផ្ទះសំបែង មន្ទើរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវរងការខូចខាត • សង្គមជាតិ ៖ មានវិបត្តិសេដ្ឋកិច្ច គ្រោះទុរ្ភិក្ស វិបត្តិនយោបាយ ។
បានជាកងទ័ពអាឡឺម៉ង់ អ៊ីតាលី និងជប៉ុនបង្កសង្រ្គាមលោកលើកទី២ នេះឡើងគឺ ដើម្បីចង់ត្រួតត្រាពិភពលោក ។
សង្រ្គាមលោកលើកទី២ មានបង្កផលវិបាកដូចតទៅ ៖ ក. ផលវិបាកខាងមនុស្ស ៖ សង្រ្គាមឆ្នាំ ១៩៣៩១៩៤៥ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៤៥ លាននាក់ ។ ការបាត់បង់ដ៏ច្រើននេះបណ្តាលពីឥទ្ធិពលនៃការទម្លាក់គ្រាប់បែក នយោបាយបំបាត់ពូជសាសន៍ដែលអ៊ីទ្លែបានអនុវត្តទៅលើជនជាតិជ្វីប ការបាញ់សម្លាប់និងសម្លាប់និងស្លាប់ដោយប្រការផ្សេងៗ ។ ខ. ផលវិបាកខាងសម្ភារៈ • មានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក ការបាញ់ផ្តក់ដាក់គ្នា ការបាញ់រះពីលើយន្តហោះ ។ • ធ្វើឱ្យទីក្រុងទាំងឡាយក្លាយជាផេះ ដូចជាទីក្រុងហាំប៊ូក ...
ដំណោះស្រាយក្រោយសង្រ្គាមលោកលើកទី២ គឺ • សហភាពសូវៀតបានរដ្ឋទាំងប៉ុន្មានរបស់ខ្លួនដែលអ៊ីទ្លែដណ្តើមយកក្នុងពេលសង្គ្រាម ។ • គ្រប់ប្រទេសទាំងឡាយដែលបាត់បង់ឈ្មោះចាប់ពីឆ្នាំ ១៩៣៨ មកដោយតែការភ្ជាប់ប្រទេសទាំងនោះចូលទៅក្នុងប្រទេសអាឡឺម៉ង់ត្រូវបានទទួលស្គាល់ឡើងវិញក្នុងក្របខ័ណ្ឌព្រំដែនចាស់របស់ខ្លួនដូចជាប្រទេសឆេកូ និងអូទ្រីសជាដើម • ប្រទេសអាឡឺម៉ង់ត្រូវបែងចែកជា ៤ តំបន់ដោយស្ថិតក្រោមការត្រួតត្រារបស់មហាអំណាច៤មានអាមេរិក សូវៀត អង់គ្លេស និងបារាំង • អាមេរិកត្រូវទទួលសិទ្ធិត្រួតត្រាប្រទេសជប៉ុនតែម្នាក់ឯង • មហាអំណាចឈ្នះសង្គ្រាមដទៃទៀតមានសិទ្ធិរឹបអូសយកទឹកដីដែលជប៉ុនដណ្តើមក្នុងពេលសង្គ្រាមមកត្រួតត្រាក្រោមអាណានិគមរបស់ខ្លួនដូចជា អង់គ្លេស បារាំង និងហូឡង់ជាដើម ។
មូលហេតុនៃការបង្កើតអង្គការសហប្រជាជាតិ គឺដោយសារសង្គ្រាមលើកទី២ កាន់តែឆាបឆេះខ្លាំងឡើងៗ ស្ទើរតែពាសពេញពិភពលោក ទើបមហាអំណាចទាំងបីមាន សហរដ្ឋអាមេរិក អង់គ្លេស និងសូវៀត បានជួបប្រជុំគនានៅទីក្រុងមូស្គូនាថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៤៣ ដើម្បីរៀបគម្រោងបង្កើតអង្គការអន្តរជាតិមួយដែលមានប្រសិទ្ធភាពដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ។ អង្គការពិភពលោកមួយនឹងចាប់បដិសន្ធិឡើងនៅពេលដែលប្រទេសចំនួន ៥១ នៅលើពិភពលោកបានប្រជុំគ្នាផ្លាស់ប្តូរយោបល់ទៅលើគម្រោងធម្មនុញ្ញានៃអង្គការនេះអស់រយៈពេល ២ខែ នៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ។
អង្គការសហប្រជាជាតិមានអគ្គលេខាធិការចំនួន ៨ រូបហើយមកដល់សព្វថ្ងៃនេះគឺ ៖ • លោក ទ្រីវ លី (១៩៤៦-១៩៥២) • លោក ដាក់ហាំ ម៉ាសូល (១៩៥៣-១៩៦១) • លោក អ៊ូ ថាន់ (១៩៦១-១៩៧១) • លោក ឃើត វ៉ាលហេម (១៩៧២-១៩៨១) • លោក សាវីយេ ប៉េរ៉េដឺគូអេឡា (១៩៨២-១៩៩១) • លោក ...
ស្ថាប័នរបស់អង្គការសហប្រជាជាតិមាន ៦ គឺ • មហាសន្និបាត • ក្រុមប្រឹក្សា២ភិបាល • តុលាការអន្តរជាតិ • លេខាធិការដ្ឋាន • ក្រុមប្រឹក្សាសន្តិសុខ • ក្រុមប្រឹក្សាសេដ្ឋកិច្ចនឹងសង្គម ។
អាស៊ានមានន័យថា “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ។
គិតដល់ឆ្នាំ ១៩៩៩ សមាគមអាស៊ានមានប្រទេសចំនួន ១០ ជាសមាជិក ។