ដំបូងអាស៊ានបង្កើតឡើងមានប្រទេស ៥ ជាសមាជិក គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងងហ្វីលីពីន ។ នៅទីក្រុងបាងកក (ប្រទេសថៃ) នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៦៧ ។
vrean.com Latest Questions
រៀបរាប់ពីការបង្កើតសន្ធិសញ្ញា ឬតំបន់ពាណិជ្ជកម្មរបស់អាស៊ានគឺ • នៅថ្ងៃទី ០១ ខែមករា ១៩៩៣ តំបន់ពាណិជ្ជកម្មសេរីAFTA) ត្រូវបានប្រកាសបង្កើតជាផ្លូវការ • AFTA មានគោលដៅទាក់ទងនិងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឱ្យមានពាណិជ្ជកម្មសេរី ។ • មានគោលបំណងទាក់ទាញវិនិយោគទុននិងការរកទីផ្សារនៅតំបន់ឥណ្ឌូចិន • សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២៧ នៅទីក្រុងបាងកកថ្ងៃទី ២២ ដល់ ២៣ កក្កដា ១៩៩៤ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ជាថ្មីពីទិសដៅ AFTA ៖ • សម្រេចអនុវត្តលើការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ ១៩៩៤
ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជាជា៦ភូមិភាគ និង៣២តំបន់ គឺ ៖ • ភូមិភាគបូព៌ា (២០៣) សោភីម មានខេត្ត ស្វាយរៀង កំពង់ចាម ក្រចេះមួយផ្នែក កណ្ដាលមួយផ្នែក មានតំបន់ ២០,២១,២២,២៣,២៤ ។ • ភូមិភាគនិរតី (៤០៥) ឈិត ជឿន (តាម៉ុត) មានខេត្តតាកែវ កំពត កំពង់ស្ពឺ២ស្រុក និងកណ្ដាល៥ស្រុក និងតំបន់ ...
មូលហេតុដែលនាំឱ្យមានសង្រ្គាមលោកលើកទី១ គឺ • នៅដើមសតវត្សទី ២០ ប្រទេសមហាអំណាចឩស្សាហកម្មនៅទ្វីបអឺរ៉ុបជាច្រើនមានបញ្ហាតោនតឹងកាន់តែធ្ងន់ធ្ងរឡើងៗដោយសារតម្រូវការឩស្សាហកម្មនិងបំណែងចែកដែនដីអាណានិគមមិនស្មើគ្នា ។ • ប្រទេសអាឡឺម៉ង់ជាប្រទេសចក្រពត្តិក្មេងខ្ចី កម្លាំងសេដ្ឋកិច្ចមានសម្ទុះរីកលូតលាស់ឆាប់រហ័ស ប៉ុន្តែមានទឹកដីអាណានិគមតិច ទើបប្រទេសអាឡឺម៉ង់មានបំណងធ្វើការបែងចែកពិភពលោកសារថ្មី • ប្រទេសអង់គ្លេសបានស្នើរសុំលុបការវិវាទចាស់ៗ ជាមួយប្រទេសបារាំងនិងប្រទេសរុស្សី តាមរយៈការគាបសង្កត់ពីប្រទេសអាឡឺម៉ង់ ។ • បារាំងចង់ទាមទារខេត្ត ២ របស់ខ្លួនគឺអាល់សាស់ និងឡូរ៉ែនរួមទាំងចង់បានតំបន់សម្បូរធ្យូងថ្មមួយទៀតគឺតំបន់សារដែលស្ថិតនៅព្រំប្រទល់ប្រទេសបារាំងនិងអាឡឺម៉ង់ ។ • ប្រទេសរុស្សីវិញមានការព្រួយបារម្ភចំពោះការជ្រៀតជ្រែករបស់ប្រទេសអាឡឺម៉ង់ដោយមានគម្រោងស្ថាបនាផ្លូវរថភ្លើងមួយខ្សែ ។ ប្រការនេះអាចជាការគំរាមកំហែងទៅលើតំបន់កូកាស និងសមុទ្រខ្មៅរបស់រុស្សី ។
ប្លុកទី១ និងប្លុកទី២ មានប្រទេសបានចូលរួមមាន៖ • ប្លុកទី១ គេហៅថាសម្ព័ន្ធត្រីភាគីមាន ប្រទេសអាឡឺម៉ង់ អូទ្រីសហុងគ្រី ក្រោយមកមាន តួកគី ប៊ុយហ្គារី (តុលា ១៩១៥) ។ • ប្លុកទី២ គេហៅថាអនុសញ្ញាត្រីភាគីមាន ប្រទេសបារាំង អង់គ្លេស រុស្សី ក្រោយមកមានបែលហ្សិក ស៊ែបី អ៊ីតាលី ជប៉ុន ក្រិត រ៉ូម៉ារី សហរដ្ឋអាមេរិក ...
សង្គា្រមលោកលើកទី១ ផ្តល់ផលវិបាកដូចតទៅ ៖ • សង្គ្រាមបានអូសទាញប្រទេសចំនួន ៣៣ ដែលមានប្រជាជនលាននាក់គ្រប់ទិសទីឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយនិងវិនាសកម្ម ។ • បណ្តាលឱ្យខូចខាតសម្ភារៈ ផ្ទះសំបែង រោងចក្រ ផ្លូវគមនាគមន៍ សាលារៀន • ធ្វើឱ្យមនុស្សស្លាប់ប្រហែល ១០លាននាក់ របួសប្រហែល ២០លាននាក់ ។
លោកវិលសុនបង្កើតចំណុច ១៤ខ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩១៨ ។ ដើម្បីជាមូលដ្ឋានគ្រឹះនៃការងារសន្តិភាព ។
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ ។
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ ។ ខ្ញុំពេញចិត្តចំពោះការបង្កើតអង្គការអន្តរជាតិនេះ ព្រោះអង្គការនេះបង្កើតឡើងដើម្បីោរក្សាសន្តិភាព ភាពរីកចម្រើនរបស់មនុស្សជាតិលើពិភពលោក ។
ក្រោយ ថ្ងៃ១៧ មេសា ១៩៧៥ពួកខ្មែរក្រហមមានគោលនយោបាយដូចជា ៖ • ជម្លៀសប្រជាជនឪ្យចេញពីទីក្រុងភ្នំពេញឪ្យអស់ • លុបបំបាត់ទីផ្សារ • ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនា ទាំងអស់ ហើយឪ្យទៅធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំលន់ នល់ • បង្កើតសហករណ៍ កម្រិតខ្ពស់ទូទាំង ប្រទេស • បញ្ជូនទ័ពទៅតាមព្រំ ប្រទល់ជាពិសេសព្រំប្រទល់វៀតណាម ។