ដើម្បីទទួលបានសីលធម៌សកល យើងត្រូវ៖ • រួមរស់ជាមួយគ្នាដោយសហសន្តិភាព • យល់ពីគោលការណ៍នៃសាសនានីមួយៗ • មានការយោគយល់អធ្យាស្រ័យគ្នា • គោរពសិទ្ធិ និងគោរពតម្លៃគ្នា • មិនប្រមាថសាសនាដទៃក្រៅពីសាសនាដែលខ្លួនកំពុងប្រត្តិបត្តិ • បើកទូលាយពីសេរីភាពក្នុងជំនឿសាសនា • ប្តេជ្ញាចិត្តគោរពជីវិតនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស • ផ្តន្ទាទោសចំពោះអ្នកដែលធ្វើឱ្យមានវិនាសកម្មគ្រប់បែបយ៉ាងនៅភពផែនដី។
vrean.com Latest Questions
ច្បាប់មាសនៃជីវិត គឺជាសីលធម៌សកលដែលវាជានាមសីលធម៌រួមដ៏សំខាន់បំផុតរបស់ប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធមិនមែនជំនឿសាសនាទាំងអស់នៅលើភពផែនដី។ វាជាច្បាប់មូលដ្ឋាននៃការ រស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាពកាន្ត ហៅថាច្បាប់មាសនៃជីវិតថាជា បញ្ជាដាច់ខាត។
ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ គឺនៅថ្ងៃទី ២៣ មីនា ឆ្នាំ ១៩៧០សម្តេចនរោត្តមសីហនុបានថ្លែងការណ៍នៅទីក្រុងប៉េកាំង ដោយប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភានៃរបបសាធារណៈរដ្ឋខ្មែរ ។ ដើម្បីប្រកាសពីបំណងចង់បង្កើតរណសិរ្សរូបរួមជាតិ និងកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា ។
គោលដៅរបស់រដ្ឋាភិបាលរួបរួមជាតិកម្ពុជាគឺបង្រួបបង្រួមឯកភាពជាតិ សម្រាប់ការតស៊ូប្រឆាំងអំពើឈ្លានពាននៃពួកចក្រពត្តិអាមេរិកដើម្បីផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ហើយកសាងប្រទេសកម្ពុជាដ៏សំបូររុងរឿងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គោលដៅនេះបានសម្រេចគឺនៅឆ្នាំ ១៩៧៥ រណសិរ្សរួបរួមជាតិកម្ពុជាបានរំដោះ ៩០% នៃទឹកដីប្រទេសកម្ពុជាទាំងមូល ។
ការជួលរលំរបបកម្ពុជាសប្រជាធិបតេយ្យបណ្ដាលមកពីមូលហេតុ ដូចជា ៖ • ប្រជាជនស្អប់របបប៉ុល ពត ពួកប៉ុល ពតធ្វើបាបបង្អត់អាហារ ធ្វើកធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក សម្លាប់… • វិសុទ្ធកម្ម ពួកប៉ុដ ពត ចម្រាញ់មនុស្សបដីវត្តន៍បរិសុទ្ធ ដូចនេះក៏ដើរចោទប្រកាន់និងសម្លាប់ឪ្យតែសង្សយ… • ធ្វើសង្រ្វាមជាមួយវៀតណាម វៀតណាមមានប្រជាជនច្រើន អាវុធទំនើប ក្បួនប្រយុទ្ធខ្លាំង …។
មូលហេតុដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរទទួលបរាជ័យគឺ • ប្រជាជនក្នុងតំបន់រំដោះក៏ដូចនៅក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរ ដែលប្រកបដោយអំពើពុករលួយនិងពោរពេញដោយភាពអាប់អួរ • ពួកខ្មែរក្រហមបានដាក់មីននៅគ្រប់ច្រកចូលតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញដើម្បីកាត់ផ្តាច់ដឹកជញ្ជូនអង្ករនិងគ្រាប់រំសេវ • ជំនួយពីអាមេរិកត្រូវកាត់ផ្តាច់ទាំងស្រុងដោយពួកខ្មែរក្រហមបានឡោមព័ន្ធទីក្រុងភ្នំពេញ • ប្រជាពលរដ្ឋពេញចិត្តនឹងការដឹកនាំរបស់ពួកកុំមុយនីស ។
ខ្មាំងរបស់អង្គការគឺរួមមាន ៖ • និយាយដើរអង្គការហូបមិនឆ្អែក មិនឆ្ងាញ់មិនចូលចិត្តមនុស្សល្ងង់…គឹជាខ្មាំង • ឈឺ ត្អូញត្អែរ ទម្រង់ ពុត បាយបាន សើចសប្បាយ មិនលេបថ្នាំរបស់អង្គការ “គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសតិអារម្មណ៍” គឹជាខ្មាំងរបស់អង្គការត្រូវកម្ទេចចោល • ធ្វើឪ្យប្រាក់ ឬ បាត់ស្លាបព្រា បាន ចប បង្គី ដងរែក ...
ពួកប៉ុល ពត ចាប់ផ្ដើមរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៧៧ ។ • គួពិសេស ឬ ពីធីតូច ចាប់ពី ៣ ទៅ ១០ គូ (កម្លាំងភិបាល ឬ មេកង) • ធម្មតា ឬ ពីធីធំ ចាប់ពី៣០ ទៅ ៥០ ឬ ១០០គូ យុវជនមួយជួរ យុវនារីឈរមួយជួរ ...
មាន ២ វណ្ណៈគឺ ៖ • វណ្ណៈមូលដ្ឋានចាស់ (ប្រជាជនចាស់ ) ក្រុមអ្នកតស៊ូតាំងពីមុនឆ្នាំ ១៩៧០ រហូតមក ។ • វណ្ណៈមូលដ្ឋានថ្មី (ប្រជាជនថ្មី ) ពួក១៧មេសា ឬ ពួកអ្នកមកតាំងលំនៅក្រោយ ១៧ មេសា ១៩៧៥ ។
ពួកខ្មែរក្រហមបង្កើតសហករណ៍២ ដំណាក់កាលគឺ ៖ • សម័យសង្រ្គាម (១៩៧០-១៩៧៥) សហករណ៍កម្រិតទាប ឬ ក្រុមប្រវាស់ដៃ មានសមាជិកចាប់ពី ១០-៣០ គ្រួសារក្នុងមួយក្រុម ។ • ក្រោយរំដោះ ( ១៩៧៥-១៩៧៩) សហករណ៍កម្រិតខ្ពស់ (ដេករួម ហូបរួម ធ្វើការរួម ) មានសមាមាជិកចាប់ពី៣-៤ ភូមិឬ មួយឃុំ ។