សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមាន៣០មាត្រា។ • មាត្រា១ ៖ មនុស្សរាល់រូបមានតម្លៃស្មើគ្នា • មាត្រា៧ ៖ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ • មាត្រា១០ ៖ សិទ្ធិឱ្យមានកាត់ក្តីត្រឹមត្រូវ • មាត្រា១៩ ៖ សិទ្ធិសំដែងមតិដោយសេរី • មាត្រា២១ ៖ សិទ្ធិចូលរួមចំណែកក្នុងសកម្មភាពនយោបាយ • មាត្រា២៦ ៖ សិទ្ធិទទួលការអប់រំ។
vrean.com Latest Questions
សិទ្ធិក្នុងការអភិវឌ្ឃរបសមនុស្សរួមមាន៖ ក.សិទ្ធិ ដើម្បីមានចំណេះដឹងមាត្រាទី២៦ បានចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវរៀបចំឡើងដោយឥតបង់ថ្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវតែរៀបចំឱ្យមានជាទូទៅ។ ខ.សិទ្ធិនយោបាយ • សិទ្ធិបញ្ចេញមតិដោយសេរី • សិទ្ធិប្រជុំដោយសេរី • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិបោះឆ្នោតដោយសេរី គ.សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ • សិទ្ធិមានការងារធ្វើ • សិទ្ធិជ្រើសរើសការងារ • សិទ្ធិមានរបស់កម្មសិទ្ធិ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ • សិទ្ធិមានការធានារ៉ាប់រង • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា • សិទ្ធិបង្កើតគ្រួសារ • សិទ្ធិមានសន្តិសុខសង្គម។
ដើម្បីឱ្យសង្គមពោរពេញទៅដោយសុខសន្តិភាពមនុស្សគប់រូបត្រូវ៖ • ទ្រទ្រង់អ្វីដែលប្រកបដោយសីលធម៌ និងកុសល • ត្រូវចេះធ្វើមិត្តនឹងគ្នា • ត្រូវតែចេះជួយគ្នាគ្រប់ពេលវេលា គ្រប់កាលៈទេសៈ • មិនត្រូវប្រកាន់ពូជសាសន៍ ឬជំនឿសាសនា • ត្រូវចេះរាប់អានគ្នាទៅវិញទៅមក • ត្រូវចេះរកដំណោះស្រាយបញ្ញាជាមួយគ្នា។
ការអធ្យាស្រ័យនេះនាំមកនូវ៖ គុណសម្បត្តិ • មានទំនាក់ទំនងល្អ • មានការពឹងពាក់គ្នាទៅវិញទៅមក • មានសាមគ្គីភាព • មានសុខសន្តិភាព • គ្មានសង្គ្រាម និងអំពើហិស្សាផ្សេងៗ • មានស្ថេរភាពក្នុងសង្គម • គ្មានការរើសអើង • មានការគោរពសិទ្ធិមនុស្ស គុណវិបត្តិ • សាសនាត្រូវបានគេប្រមាថ • បង្កឱ្យមានទំនាក់ទំនងផ្នែកសាសនា • អំពើអាក្រក់ត្រូវរួចខ្លួន អាចនាំឱ្យអស់ជំនឿសាសនា • បើគិតពិសាសនាពេកនាំឱ្យសង្គមមានភាពអនាធិបតេយ្យដូចនេះត្រូវគិតពីច្បាប់ទម្លាប់ខ្លះផងទើបបាន។
ការចេះអធ្យាស្រ័យផ្នែកសាសនាគឺជាគំរូល្អ ព្រោះថាវាជាគុណធម៌ និងជំនឿមុតមាំមួយដែលមនុស្សគ្រប់រូបត្រូវតែបណ្តុះក្នុងចិត្តទុកជាមាគ៌ានៃជីវិតដូចពុទ្ធភាសិតចែងថា ធ្វើល្អបានទទួលផលល្អ សម្តែងនូវការគារពទទួលបានមកវិញនូវការគោរពរាប់អាន អនុវត្តការយោគយល់អធ្យាស្រ័យទទួលបាននូវមិត្តភាព និងសន្តិភាព។
សាសនាតែងអប់រំមនុស្សឱ្យមានចិត្តមេត្តា ករុណាចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមករវាងមនុស្សនិងមនុស្ស រវាងសត្វនិងបរិស្ថានរស់នៅរបស់ពួកគេ ប៉ុន្តែការយោគយល់អធ្យាស្រ័យនោះប្រើវិធីខុសប្លែកប៉ុណ្ណោះ។
សីលធម៌សកល គឺជាតម្លៃសីលធម៌រួមនិងគំរូសីលធម៌ដែលផ្សំឡើងពីវប្បធម៌ និងជំនឿផ្សេងៗនៅលើភពផែនដីនេះ។ តម្លៃសីលធម៌រួមនិងគំរូសីលធម៌ទាំងនេះបង្កើតបានជាសីលធម៌របស់មនុស្សជាតិ។
សីលធម៌សកលនៅត្រូវបានសាស្ត្រាចារ្យ ហាន្យ គុង បង្ហាញឱ្យស្គាល់នៅក្នុងឆ្នាំ១៩៩៣តែវាមិនមែនជាបង្កើតថ្មីទេ គឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួមដែលមានអាយុស្មើនឹងកំណើត មនុស្សជាតិដែរ។ នៅពេលដែលសកលលោកកំពុងស្ថិតក្នុងសកលភាវូបនីយកម្មធ្វើឱ្យមាននូវបញ្ហាសីលធម៌ បញ្ហាបរិស្ថាន និងបញ្ហាសង្គមជាច្រើនរាប់មិនអស់ដែលត្រូវការចាំបាច់នូវសកលភាវូនីយកម្មនៃសីលធម៌រួម និងគំរូសីលធម៌ឬនិយាយឱ្យខ្លីថាសីលធម៌សកលដើម្បីសង្គ្រោះជីវិតមនុស្សបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយទៀតឱ្យរស់នៅបានសមរម្យ និងយូរអង្វែង។ សីលធម៌សកលត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្តីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ១៩៩៣ មកម្លេះ។
ការយល់ស្របជាមូលដ្ឋាន គឺតម្លៃគំរូ និងឥរិយាបថដែលមានលក្ខណៈសាមញ្ញប៉ុន្តែសំខាន់បំផុត ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃដូចដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តមកលើអ្នកវិញ។ នេះគេហៅថា ច្បាប់មាសនៃជីវិតផ្តោតសំខាន់លើខ្លឹមសារនៃការយោគយល់ ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធ ជំនឿមិនមែនសាសនា នៅលើពិភពលោក ហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗដែលមិនជឿលើសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាពដូចនេះគេអាចចាត់ទុកថាវាជាមាតានៃសីលធម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឺម៉ង់ អ៊ីម៉ាទុយអែលកាន្ត ហៅច្បាប់មាសនៃជីវិតថាជា បញ្ជាដាច់ខាតនៃសហអត្តិភាពរបស់មនុស្សនៅលើភពផែនដី។ ច្បាប់នេះហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញ្ញ របស់់មនុស្សជាតិ។ ក្រៅពីនេះក៏នៅមានគំរូ និងតម្លៃសីលធម៌ជាច្រើនទៀតដែលដែលផ្សំពីជំនឿសាសនា និងជំនឿផ្សេងៗទៀតមានដូចជា ការគោរពសិទ្ធិមនុស្ស ការស្រលាញ់អាណិត ...
ពណ៌នាពីភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកល មានដូចតទៅ៖ • យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះសណ្តាប់ធ្នាប់សកលមួយដ៏ល្អប្រសើរ។ • ការចូលរួមរបស់យើងគឺជាភារៈចាំបាច់បំផុតសម្រាប់រកផលប្រយោជន៍នៃសិទ្ធិមនុស្ស សេរីភាព យុត្តិធម សន្តិភាព និងអភិរក្សភពផែនដី។ • ប្រពៃណីប្លែកៗគ្នាខាងសាសនានឹងវប្បធម៌បស់យើងប្រាកដជាមិនរារាំងយើងក្នុងការចូលរួមប្រឆាំងនៃរាល់ទម្រង់នៃអំពើអមនុស្សធម៌ និងក៏គ្មានអ្វីមកទប់ស្គាត់យើងមិនឱ្យបំពេញការងាររបស់មនុស្សធម៌ដែរ។ • គោរការណ៍នានាដែលបានបង្ហាញនៅក្នុងសីលធម៌សកលពិតជាអាចយកជាការបានដោយមនុស្សមានជំនឿលើសីលធម៌។