vrean.com Latest Questions
ចាប់ពីឆ្នាំ ១៩៦៧ ដល់ ឆ្នាំ ១៩៦៨ សេដ្ឋកិច្ចកម្ពុជា មានការររាំងស្ទះ នេះដោយសារមូលហេតុដូចជា ៖ • ការបាត់បង់ប្រាក់ចំណួលដែលជាលទ្ធផល នៃការរត់ពន្ធ ។ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ ។ • ការរចំណាយខ្វះតុល្យភាព • ទិន្នផលកសិកម្មមានកម្រិតទាបដោយសារតែប្រព័ន្ធធារាសាស្ដ្រគ្មានប្រសិទ្ធិភាព ។
យុត្តិធម៌អាចចែកចេញជា ៣សណ្ឋានគឺ ៖ • យុត្តិធម៌ក្នុងការប្តូរ: គឺភាពត្រឹមត្រូវឥតល្អៀងក្នុងការប្តូរ ។ គេអាចពោលថា ការប្តូរមានយុត្តិធម៌បានកាលណាអ្នកប្តូរយករបស់ពីរដេលមានតម្លសស្មើរគ្នាមកដូរ គឺយុត្តធម៌ស្ថិតនៅលើសមមូលនសតម្លៃវត្ថុដែលប្តូរនោះឯង ។ • យុត្តិធម៌ក្នុងការចែកៈ គឺយុត្តិធម៌ដែលមនុស្សទាំងឡាយទទួលស្គាល់ថា ត្រឹមត្រូវនៅពេលដេលខ្លួនបានទទួលរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃ និងតម្រូវការរបស់ខ្លួន ។ វាគឺជាចំណែក ដែលគេបានទទួលអំពីស្នាដៃ មនុស្សយុត្តិធម៌ឬពីច្បាប់នៃសង្គមរបស់ខ្លួន ។ • យុត្តិធម៌ក្នុងការបង្រា្កបៈ គឺជាយុត្តិធម៌ដេលមានសណ្ឋានជាសមភាពសមាមាត្រ ។ ជាការបង្រ្កាបមួយបែបដេលចាប់អ្នកដែលមានពិរុទ្ធឲ្យទទួលកំហុស ឬសង់ជំងឺចិត្តនៃជនរង់គ្រោះឲ្យស្មើទម្ងន់នៃកំហូចខាត ។
ពីឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៧៨ នៅក្នុងបក្សកុំមុយនីស្ដកម្ពុជា ប៉ុល ពត មានតួនាទីជាលេខាបក្ស ។ ចំណែកឯនួន ជា វិញមានតូនាទីជាអនុលេខាបក្ស ។
ក្រោយសង្គ្រាមក្នុងស្រុកអស់ជាងម្ភៃឆាំ្នកន្លងមក • កម្ពុជាប្រឈមមុខនឹងភាពក្រីក្រ ពលរដ្ឋពឹងលើខ្លួនឯងទាំងស្រុង • កុមារកំព្រា នឹងមានជីវភាពខ្សត់ខ្សោយ ងាយនឹងរងគ្រោះថ្នាក់ • បង្ខំកុមារអោយធ្វើស្រីពេស្យាចារ និងធ្វើទាហាន • កុមារអនាថារស់នៅតាមចិញ្ចើមថ្នល់ ខ្វះការអប់រំបោះបង់ការសិក្សា • កុមារប្រើគ្រឿងញៀននិងការសង្កត់ពីបងធំធ្វើអំពើផ្តេសផ្តាស • កុមារទាំងអស់នេះច្រើនរងគ្រោះដោយជំងឺអេដស៍ អ្នកអាចជួយពួកគេដោយវិធីដូចជា ៖ • ត្រូវព្យាយាមអប់រំ អោយមានការតស៊ូ អត់ធន់ក្នុងជីវិតនិងឩបសគ្គ • អោយគេសេពគប់មិត្តល្អខិតខំរៀនសូត្រចំណេះដឹងទូទៅ • រៀបចំជីវិតរបស់ពួកគេអោយបានល្អប្រសើរ • យល់និងស្គាល់ពីគ្រោះថ្នាក់នៃបំរើបំរាស់គ្រឿងញៀនប៉ះពាល់ដល់សុខភាព ។ មានអារម្មណ៍ថា • នៅត្រង់ទិដ្ឋភាពនៃការរស់នៅរបស់កុមាររមែងជួបប្រទះការរើសអើង • ការរំលោភបំពាននិងគេងប្រវ័ញគ្រប់បែបយ៉ាងពីមនុស្សចាស់ៗ • កុមារមួយចំនួនកើតជំងឺអេដស៍និងត្រូវកែនចូលធ្វើទាហាន • ដូចនេះសេចក្តីថ្លៃថ្នូរ អត្តសញ្ញាណនិងតំលៃផ្ទាល់ខ្លួនរបស់កុមារត្រូវគេជាន់ឈ្លីដោយគ្មានអាណិតអាសូរពិសេសក្មេងស្រី(ការរំលោភផ្លូវភេទ) ។