vrean.com Latest Questions
ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានរាធានី ខេត្តចំនួន២៣ និងខេត្តដែលមានក្រុងពីរគឺ ខេត្តកំពង់ចាម (ក្រុងកំពង់ចាម និងក្រុងសួង) ខេត្តស្វាយរៀង ( ក្រុងស្វាាយរៀង និងក្រុងបាវិត) និងខេត្តបន្ទាយមានជ័យ ( ក្រុងសេរីសោភ័ណ និងក្រុងប៉ោយប៉ែត) ។
សិទ្ធិនិងសេរីភាពខុសគ្នាត្រង់ថា ៖សិទ្ធិសំដៅលើការទាមទារអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ ដើម្បីឲ្យការរស់នៅរបស់ខ្លួនមានភាពសមរម្យថ្លៃថ្នូរជាមនុស្ស ។រីឯ សេរីភាពសំដៅលើអ្វីៗដែលមនុស្សចង់បាន ចង់ធ្វើដោយគ្មានការគៀបសង្កត់ និងបង្ខិតបង្ខំពីជនណាមួយ ឬក្រុមណាមួយឡើយដូចជាសេរីភាពក្នុងការជ្រើសគូរស្រករ ការបញ្ចេញមតិ ឬ ការកម្សាន្តជាដើម តាមការសម្រេចចិត្តដោយខ្លួនឯងតាមឆន្ទៈនិងឥរិយាបថរបស់ខ្លួន ។
វប្បធម៌ចែកចេញជា ពីរប្រភេទ គឺ • វប្បធម៌រូបីយ សំដៅលើការបន្សល់ទុកស្នាដៃការកសាងផ្សេងៗ ។ ឧទាហរណ៍ សំណង់ប្រាសាទអង្គរវត្ត ។ • វប្បធម៌អរូបីយ សំដៅផ្នត់គំនិត បទដ្ឋានក្នុងការរស់នៅក្នុងសង្គម ។ ឧទាហរណ៍ ពាក្យចាស់បុរាណឪ្យតម្លៃថាកូនស្រីបង្វិលចង្រ្កានមិនជុំ ។
លក្ខណៈដូចគ្នា • មានគោលដៅដោះស្រាយបញ្ញាដូចគ្នា • ស្ថិតនៅក្រោមបញ្ជារបស់តណ្ហាដូចគ្នា លក្ខណៈខុសគ្នា បញ្ញា • កើតមកពីការរៀនសូត្រ • បត់បែនតាមកាលៈទេសៈ • ជាឯកទេសទូលាយគ្មានព្រំដែន • មានការបង្កើតថ្មី សភាវគតិ • មានមកពីកំណើត • រឹងត្អឹងចង្អៀតចង្អល់ • ជាឯកទេសមានព្រំដែន • គ្មានការបង្កើតថ្មី
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី១ ដើម្បីធានានូវសន្តិភាពរវាងប្រជាជាតិនានា និងដើម្បីដោះស្រាយទំនាស់ទំនងនៅក្នុងទំនាក់ទំនងអន្តរជាតិដោយសន្តិវិធី ។ ផ្តើមគំនិតដោយប្រធានាធិបតីសហរដ្ឋអន្តរជាតិលោក វូដ្រវិលសុន ។