ចរន្ដសកលភាវូនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចតទៅ ៖ • ធ្វើឪ្យតួនាទីនិងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះពីព្រោះសហគ្រាសពហុជាតិ ឬ សហគ្រាសអន្ដរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅដំណើរការវិវត្តនៃផ្សារទីសកលលោក ហើយគេធ្វើយ៉ាងណាឲ្យការឯករាជភាពពីនយោបាយរបស់រដ្ឋ ។ • ក្នុងវិស័យនយោបាយ រឹតតែធ្វើឪ្យមានភាពស្មុគស្មាញថែដមទៀតទៅនឹងអធិបតេយ្យភាពរដ្ឋ • ប្រទេសទន់ខ្សោយ (អតិតលោក) កាន់តែបាត់បង់អធិបតេយ្យភាពដរបស់ខ្លួន ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសរបស់ប្រទេសទាំងនេះត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច ។ ពិសេសវិស័យព័ត៌មានវិទ្យានិងទូរគមនាគមន៍រឹតតែធ្វើឪ្យតួនាទីរដ្ឋទន់ខ្សោយកាន់តែធ្លាក់ចុះខ្សោយថែមទៀត ។ • ប្រទេសដែលចាកចេញពីប្លុកសង្គមនិយម ហើយកសាងលទ្ធិប្រជាធិបតេយ្យតែជួបនឹងភាពអនាធិបតេយ្យផ្ទុះឡើង ហើយបង្កជាសង្រ្គាមស៊ីវិលបង្ហូរឈាមគ្នាទៅវិញទៅមក កាលំបាកក្នុហការកសាងលទ្ធិប្រជាធិបតេយ្យដោយគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនអនក្ខរជននិងមានសេដ្ឋកិច្ចអន់ខ្សោយ ។
vrean.com Latest Questions
ក្នុងនយោបាយអន្ដរជាតិ រដ្ឋមានតួនាទីដូចតទៅ ៖ • ជំហរដ៏សំខាន់របស់រដ្ឋគឺ អធិបតេយ្យភាពដែលជាគោលការណ៍កំណងត់នូវអំណាចដ៏ខ្ពស់បំផុតនៅលើទឹកដីនិងប្រជាជនដែលរដ្ឋគ្រប់គ្រង ។ ត្រង់នេះរដ្ឋជាឧបករណ៍ផ្គាច់លារក្នុងការការពារបូរណភាពទឹកដីខ្លួន ។ • រដ្ឋជាផ្នែកមួយនៃសហគមន៍អន្ដរជាតិ ប៉ុន្ដែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងក្នុងការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន • រដ្ឋមានតួនាទីក្នុងការផ្លាស់ប្តូរ បញ្ចូលកម្លាំងពលករទៅបពេញការងារក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់ ។ • រដ្ឋតែងតែរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចជាតិ • កិច្ចសហប្រតិបត្តិការអន្ដរជាតិរវាងធនាគារឯកជនក្ដី ឬធនាគារជាតិ ក្ដីត្រូវគេទទួលស្គាល់ថាជាជាតិព្រមព្រៀងពហុជាតិ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ត្រូវតែទទួលស្គាល់ពីតួនាទីគ្រប់គ្រងរបសដ់រដ្ឋផងដែរ ដែលក្នុងនោះមានការទទួលខុសត្រូវ ក្នុងការសម្រប់សម្រួល ...
បានជាកម្លាំងទ័ពអន្ដរជាតិតែងតែជួបនឹកភាពស្មុគស្មាញនៅក្នុងការធ្វើសកម្មភាពមនុស្សធម៌ ឬ រារាំងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសណាមួយលើសកលលោកព្រោះ ៖ • ទាក់ទងនឹងការប្រើប្រាស់កម្លាំងទ័ពច្បាប់និងសិទ្ធិក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយទំនាស់់នៅក្នុងប្រទេស ឬ តំបន់ណាមួយ • ត្រូវមានការយល់ព្រម និងសហប្រតិបត្តិការពីភាគីជម្លោះនៅក្នុងប្រទេសធ្វើសកម្មភាពមនុស្សធម៌បាន • ការមិនសហប្រតិបត្តិការរបសើរដ្ឋភិបាលជាមួយអង្គលារមនុស្សធម៌នានាលើពិភពលោក • ការគាបសង្កត់ទៅលើប្រជាជន ដោយមិនបានផ្ដល់ព័ត៌មានដល់សមាគមន៍អន្ដរជាតិ ។
បានជាបារាំងការពារកម្ពុជាឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការជាក់ក្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ព្រោះ ៖ • បារាំងការពារផលប្រយោជន៍ឪ្យកម្ពុជា ដូចជាការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់សៀមនិងយួន • ការពារស្ដេចខ្មែរ និងគ្រឿងសម្រាប់សោយរាជ្យ • បារាំងមានសិទ្ធិរកស៊ីលើទឹកដីខ្មែរ រីឯខ្មែរមានសិទ្ធិរកស៊ីលើទឹកដីសាំងស៊ីនរបស់បារាំង • ស្ដេចខ្មែរមានសិទ្ធិប្រើអំណាចនិងថរិកាក្នុងការចំណាយទូទៅ • មន្ដ្រីខ្មែរមានសិទ្ធិកាន់កាប់រដ្ឋបាលរាជធានីខេត្តក្រុង • ប្រជារាស្រ្ដខ្មែរមិនបង់ពន្ធសព្វសារពើឡើយ • សន្ធិសញ្ញាថ្ងៃទី១១ ខែ សីហា ឆ្នាំ ១៨៦៣ បារាំង កម្ពុជា ជាសន្ធិសញ្ញាសមភាព ។
ក្រោយសង្រ្គាមលោកលើកទី ២ តើប្រទេសឆេកូស្លូវ៉ាគីគឺប្រកាន់នយោបាយបែបកុំមុយនីស ។
បានជាក្រោយឆ្នាំ ១៩៩១ ប្រទេសឆេកូស្លូវ៉ាបែកជាពីព្រោះ ៖ • ក្រោយពីរបបកុំមុយនីសដួលរលំ មានការខ្វែងគំនិតគ្នារវាងអ្នកដឹកនាំឆែកនិងស្លូវ៉ាគី អំពីបញ្ហនយោបាយនិងសេដ្ឋកិច្ចដែលជាឧបសគ្គក្នុងការបង្កើតរដ្ឋធម្មនុញ្ញ និងនាំឪ្យភាពយឺតយ៉ាវក្នុងកំណែទម្រង់សេដ្ឋកិច្ច ។ • នៅពាក់កណ្ដាលឆ្នាំ ១៩៩៣ មេដឹកនាំនៃរដ្ឋទាំងពីរបានពិភាក្សអំពីការបង្កើតប្រទេសដាច់ដោយឡែកពីគ្នាគឺសាធារណរដ្ឋឆែកនិងសាធារណរដ្ឋស្លូវ៉ាគី • នៅថ្ងៃទី១ ខែមេសា ឆ្នាំ ១៩៩៣ សាធារណរដ្ឋទាំងពីរបានកើតឡើងជាផ្លួវការនិងស្របច្បប់ ។
សេដ្ឋកិច្ចប្រទេសឆេកូស្លូវ៉ាគីមានការរីកចម្រើន ព្រោះ ៖ • វិស័យឧស្សាហកម្មបានស្រូបយកកម្មករ ៤០ % នៃចំនួនបប្រជាជនសកម្ម • ផលិតផលឧស្សាហកម្មមានកំណត់ កញ្ចក់ ម៉ាស៊ីន ចំណីអាហារ រថយន្ដក្រុង រថយន្ដទេសចរណ៍ រថយន្ដដឹកទំនិញធុនធំដែលផលិតចេញពីរោងចក្រស្កូដាដ៏ល្បីឈ្មោះនិងធ្លាប់ប្រណាំងប្រជែងជាមួយរថយន្ដ រឺណូរបស់បារាំង ឬ វ៉ុលវាហ្គែនរបស់អាឡឺម៉ង់ជាដើម ។ • ទឹកដីឆេកុស្លូវ៉ាគី គឺសំបូររ៉ែស្ទើគ្រប់ប្រភេទដូចជា បុកស៊ីត ធ្យូងថ្ម ប្រេងកាត ម៉ងកាណែស រ៉ែមាស ...
បានជាគេថាប្រទេសប៉ូឡូញជាប្រភពនៃសង្រ្គាមលោកលើកទី២ ព្រោះទឹកដីប្រទេសប៉ូឡូញក្លាយជាទិសដៅនៃមហិច្ឆតារវាងមហាអំណាចជិតខាងទាំងពីរគឺចក្រភពអាឡឺម៉ង់និងសហភាពសូវៀត ដែលអាឡឺម៉ង់និងសូវៀតបានចុះសន្ដិសញ្ញាជាសម្ងាត់ដើម្បីបែងចែកទឹកដីប៉ូឡូញ ។
សង្រ្គាមលោកលើកទី ២ ប្រទេសប៉ូឡូញបានខូតខាតដូចជា ៖ • មានប្រជាជនប៉ូឡូញប្រហែល ៦ លាននាក់បានស្លាប់នៅក្នុងសង្រ្គាមលោកលើកទី ២ • មានចំនួន ២.៥៦ លាននាក់ ត្រូវជំរុញឪ្យធ្វើការជាទម្ងន់នៅប្រទេសអាឡីម៉ង់ • យ៉ាងហោចណាស់មានប្រជាជនប៉ូឡូញជិត ១ លាននាក់ត្រូវគេសម្លាប់នៅក្នុងជំរំប្រមូលផ្ដុំនៅអូសិច នៅទីក្រុងប្លាំងកា និងម៉ាសដាណែក • មានការខូតខាតជាទ្រព្យសម្បត្តិមានរហូតដល់ ៥០ ពាន់លានដុល្លារ ។
នៅក្រោយសង្រ្គាមលោកលើកទី២ ប្រទេសប៉ូឡូញបានស្ដារប្រទេសជាតិដោយផ្ដោតលើវិស័យមួយចំនួនដូចខាងក្រោម ៖ • វិស័យនយោបាយ ធ្វើឪ្យមានការបោះឆ្នោតនៅឆ្នាំ ១៩៤៧ ហើយអំណាចត្រូវធ្លាប់ក្នុងកណ្ដាបដៃពួកកុំមុយប្រទេសជាតិគ្មាការរីកចម្រើន ។ រហូតដល់ឆ្នាំ១៩៩០ ទើបចលនាកម្មករទទួលជោគជ័យគឺនៅពេលដែលលោក វ៉ាលេសា បានជាប់ឆ្នោតជាប្រធានាធិបតី ។ • វិស័យសង្គម រដ្ឋភិបាលបានគិតគូសដល់មនុស្សចាស់ជាមនុស្សពិការនិងជាពិសេសមនុស្សបាត់បង់សមត្ថភាពពលកម្មដោយផ្ដល់ប្រាក់ចូលនិវត្តន៍យ៉ាងទៀតទាត់ ។ ចំណែកមន្រ្ដីរដ្ឋការគ្រប់គ្រងជាន់ថ្នាក់នៃក្រសួងមន្ទីរនានាមានគ្រូបង្រៀន ពេទ្យ អ្នកបើកយន្ដហោះ នាវាចរ ឬ កម្មករគ្រប់ប្រភេទត្រូវរដ្ឋគិតគូរពីការចូលនិវត្តន៍ • វិស័យសេដ្ឋកិច្ច មានផ្នែកឧស្សាហកម្ម និងកសិកម្មគឺ