vrean.com Latest Questions
បានជាបារាំងបង្កើតសាលាចុងបូព៌ាប្រទេសនេះឡើងដើម្បីសិក្សាស្រាវជ្រាវអំពីចក្រភពខ្មែរជាពិសេសសិល្បៈចម្លាក់ខ្មែរតាមជញ្ជាំងប្រាសាទដែលមានច្រើនស្អេកស្អះនៅក្នុងប្រទេស សៀម វៀតណាម និងឡាវសព្វថ្ងៃ ។ សាលានេះប្រមូលផ្ដុំទៅដោយអ្នកប្រាជ្ញាបារាំងដែលមានជំនាញខុសៗគ្នាជាពិសេសជំនាញវត្ថុបុរាណវិទ្យា និងសិលាចារឹក ។
ធម៌ទាំង១០នៅក្នុងទសពិធរាជធម៌មាន ៖ • ទានៈ ការធ្វើអំណោយ ចេះធ្វើអំណោយឬ ចេះចែករំលែក ។ • សីលៈ ការរក្សាសីល ការចេះធ្វើកាយវាចារ ចិត្តឲ្យផូរផង់ ឲ្យសុចរិតទៀងត្រង់ និងលះបង់អំពើអាក្រក់គ្រប់យ៉ាង ។ • បរិច្ចាគៈ ការចំណាយទ្រព្យសម្បត្តិ ទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមក្នុងការកសាង ប្រយោជន៍សង្គមនិងប្រយោជន៍សាធារណៈពោលគឺមិនអាត្មានិយម ។ • អាជ្ជវៈ មានចិត្តស្មោះត្រង់ ប្រកាន់សច្ចធម៌ គឺនិយាយបែបណាគឺធ្វើបែបនោះ ។
ចាប់ពីឆ្នាំ ១៩៦៧ ដល់ ឆ្នាំ ១៩៦៨ សេដ្ឋកិច្ចកម្ពុជា មានការររាំងស្ទះ នេះដោយសារមូលហេតុដូចជា ៖ • ការបាត់បង់ប្រាក់ចំណួលដែលជាលទ្ធផល នៃការរត់ពន្ធ ។ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ ។ • ការរចំណាយខ្វះតុល្យភាព • ទិន្នផលកសិកម្មមានកម្រិតទាបដោយសារតែប្រព័ន្ធធារាសាស្ដ្រគ្មានប្រសិទ្ធិភាព ។
យុត្តិធម៌អាចចែកចេញជា ៣សណ្ឋានគឺ ៖ • យុត្តិធម៌ក្នុងការប្តូរ: គឺភាពត្រឹមត្រូវឥតល្អៀងក្នុងការប្តូរ ។ គេអាចពោលថា ការប្តូរមានយុត្តិធម៌បានកាលណាអ្នកប្តូរយករបស់ពីរដេលមានតម្លសស្មើរគ្នាមកដូរ គឺយុត្តធម៌ស្ថិតនៅលើសមមូលនសតម្លៃវត្ថុដែលប្តូរនោះឯង ។ • យុត្តិធម៌ក្នុងការចែកៈ គឺយុត្តិធម៌ដែលមនុស្សទាំងឡាយទទួលស្គាល់ថា ត្រឹមត្រូវនៅពេលដេលខ្លួនបានទទួលរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃ និងតម្រូវការរបស់ខ្លួន ។ វាគឺជាចំណែក ដែលគេបានទទួលអំពីស្នាដៃ មនុស្សយុត្តិធម៌ឬពីច្បាប់នៃសង្គមរបស់ខ្លួន ។ • យុត្តិធម៌ក្នុងការបង្រា្កបៈ គឺជាយុត្តិធម៌ដេលមានសណ្ឋានជាសមភាពសមាមាត្រ ។ ជាការបង្រ្កាបមួយបែបដេលចាប់អ្នកដែលមានពិរុទ្ធឲ្យទទួលកំហុស ឬសង់ជំងឺចិត្តនៃជនរង់គ្រោះឲ្យស្មើទម្ងន់នៃកំហូចខាត ។