vrean.com Latest Questions
ពីឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៧៨ នៅក្នុងបក្សកុំមុយនីស្ដកម្ពុជា ប៉ុល ពត មានតួនាទីជាលេខាបក្ស ។ ចំណែកឯនួន ជា វិញមានតូនាទីជាអនុលេខាបក្ស ។
ក្រោយសង្គ្រាមក្នុងស្រុកអស់ជាងម្ភៃឆាំ្នកន្លងមក • កម្ពុជាប្រឈមមុខនឹងភាពក្រីក្រ ពលរដ្ឋពឹងលើខ្លួនឯងទាំងស្រុង • កុមារកំព្រា នឹងមានជីវភាពខ្សត់ខ្សោយ ងាយនឹងរងគ្រោះថ្នាក់ • បង្ខំកុមារអោយធ្វើស្រីពេស្យាចារ និងធ្វើទាហាន • កុមារអនាថារស់នៅតាមចិញ្ចើមថ្នល់ ខ្វះការអប់រំបោះបង់ការសិក្សា • កុមារប្រើគ្រឿងញៀននិងការសង្កត់ពីបងធំធ្វើអំពើផ្តេសផ្តាស • កុមារទាំងអស់នេះច្រើនរងគ្រោះដោយជំងឺអេដស៍ អ្នកអាចជួយពួកគេដោយវិធីដូចជា ៖ • ត្រូវព្យាយាមអប់រំ អោយមានការតស៊ូ អត់ធន់ក្នុងជីវិតនិងឩបសគ្គ • អោយគេសេពគប់មិត្តល្អខិតខំរៀនសូត្រចំណេះដឹងទូទៅ • រៀបចំជីវិតរបស់ពួកគេអោយបានល្អប្រសើរ • យល់និងស្គាល់ពីគ្រោះថ្នាក់នៃបំរើបំរាស់គ្រឿងញៀនប៉ះពាល់ដល់សុខភាព ។ មានអារម្មណ៍ថា • នៅត្រង់ទិដ្ឋភាពនៃការរស់នៅរបស់កុមាររមែងជួបប្រទះការរើសអើង • ការរំលោភបំពាននិងគេងប្រវ័ញគ្រប់បែបយ៉ាងពីមនុស្សចាស់ៗ • កុមារមួយចំនួនកើតជំងឺអេដស៍និងត្រូវកែនចូលធ្វើទាហាន • ដូចនេះសេចក្តីថ្លៃថ្នូរ អត្តសញ្ញាណនិងតំលៃផ្ទាល់ខ្លួនរបស់កុមារត្រូវគេជាន់ឈ្លីដោយគ្មានអាណិតអាសូរពិសេសក្មេងស្រី(ការរំលោភផ្លូវភេទ) ។
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖ – រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ – ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។ – វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។
ចាប់ពីរជ្ជកាលនៃព្រះបាទភវវម៌្មទី១ រហូតដល់រាជ្យស្តេចក្រោយៗទៀត នៅតែបន្តការធ្វើសង្រ្គាមពង្រីកទឹកដីទៅគ្រប់ទិសឥតឈប់ឈរ។ ចូរប្អូនជ្រើសរើសចម្លើយត្រឹមត្រូវជាងគេបំផុតតែមួយគត់។ ● ខុស ● ត្រូវ
ជាតិបានន័យថាកំណើត ការរកកើត ។ ស្នេហា គឺជាការស្រឡាញ់សិទ្ធិ ស្រឡាញ់ជាប់ចិត្ត ។លក្ខណៈរួមរបស់ជាតិមាន ទឹកដី ប្រជាជន នយោបាយ និងវប្បធម៌អរិយធម៌របស់ជាតិ ។ ជាតិ ជាសកម្មភាពពលកម្មផ្នែកខួរក្បាល និងរូបរាងកាយរបស់មនុស្ស ដែលប្រកបដោយសុឆន្ទៈ ដើម្បីជាតិបុព្វហេតុជាតិដែលស្តែងឡើងតាមរយៈសមត្ថភាព និងគុណធម៌របស់មនុស្ស ។ ផ្ទុយទៅវិញបើសកម្មភាពនាំឲ្យលិចលង់នាំឲ្យអស់សមត្ថភាពពុំអាចហៅថាស្នេហាជាតិបានឡើយ។ គុណសម្បត្តិរបស់អ្នកស្នេហាជាតិមាន ៖ ត្រូវបំពេញវីរភាពសកម្មភាពដើម្បីជាតិដូចជា ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ស្រឡាញ់លើកតម្កើងជាតិ ...