ក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូរំដោះជាតិពីអាណានិគមកើតឡើងនៅទ្វីប ៖ អាស៊ី . អាព្រិច. អាមេរិក ។ នៅក្នុងទ្វីបនីមួយៗមានប្រទេស ៖ • ទ្វីបអាស៊ី ៖ មាន កម្ពុជា វៀតណាម ឡាវ ឥណ្ឌានេស៊ី ឥណ្ឌា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន ។ • ទ្វីបអាព្រិច ៖ មាន ...
vrean.com Latest Questions
ការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សៈ • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម។ • ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត )ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម។ • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និសង្គម ចេះសម្រេចចិត្ត និងលើកផែនការដើម្បីជោគជ័យក្នុងការរស់នៅ។ • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភារតភាព។ • ចូលចិត្តស័្វយសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត។ • ស្រលាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីរបៀបគ្រប់គ្រងការងារត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព ...
ជនដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតគឺ ៖ • អនីតិជន (ជនដែលមានអាយុក្រោម១៨ឆ្នាំ) • វិកលចរិតជន (ជនដែលមានសតិមិនប្រក្រតី) • ពនេចរជន (ជនដែលគ្មានអាស័យដ្ឋានពិតប្រាកដ) • ទណ្ឌិត (ជនដែលជាប់ពន្ធធនាគារ) • ពិរុទ្ធជន (ជនដែលជាប់ចោទ ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថប័នមានសមត្ថកិច្ច) • អនិកជន (ជនដែលមិនមានសញ្ចាតិជាខ្មែរ) ។
ការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាបីយ៉ាងដូចជា • កត្តាធម្មជាតិ ដូចជាការផ្លាស់ប្តូរអាកាសធាតុការខ្វះធនធានអ្វីមួយ ។ វាហេតុនាំមនុស្សត្រូវសម្របខ្លួនក្នុងការរស់នៅ • ការទាក់ទងជាមួយក្រុមទាំងឡាយ ដែលមានបទដ្ឋាននិងបច្ចេកវិទ្យារបស់ពួកគេ ខុសប្លែកពីអ្នកដែលយើងមាន ។ ទំនាក់ទំនងនេះអាចកើតឡើងដោយកាតស័្មគ្រ ឬ បង្ខំ ។ • ការបង្ហាះនូវចំណេះដឹង ឬការប្រើប្រាស់នូវអ្វីដែលមានស្រាប់វាធ្វើឪ្យជីវិតរបស់គេប្រែប្រួល ។