កម្មវិធីថ្មី របស់លោកប្រធានធិបតីប្រង់ឃ្លីនរូស្វែល គឺលោកបានបញ្ចុះតម្លៃប្រាក់ដុល្លាពាក់កណ្តាល និងបើកការដ្ឋានសាធារណៈធំៗដើម្បីផ្តល់ការងារដល់អ្នកគ្មានការងារធ្វើនិងធ្វើឱ្យកូនបំណុលធូរស្រាលបន្តិចព្រមទាំងបានទាក់ទាញប្រាក់ដែលកប់ក្នុងទូដែកឯកជនឱ្យមានចលនាឡើងវិញ ។ ការផ្តល់ការងារដល់អ្នកគ្មានការងារធ្វើញុំាពួកគេឱ្យមានប្រាក់កាសនិងធ្វើឱ្យរោងចក្រមានសកម្មភាពឡើងវិញ ។ វិធានការកំណែទម្រង់សំខាន់ៗមាន វិធានការខាងកសិកម្ម (ច្បាប់ស្តីពីកំណែទម្រង់ខាងកសិកម្ម) និងវិធានការខាងឩស្សាហកម្ម (ច្បាប់ស្តីពីការលើកស្ទួយឩស្សាហកម្ម) ។
vrean.com Latest Questions
បានជា ស៊ុនយ៉ាត់សេន បានដូរឈ្មោះបក្សរបស់គាត់ពី “បក្សបដិវត្តន៍” ទៅជា “បក្សជាតិនិយម” (ឈុងហ្គោគូមិញតាង) ដោយការជិះជាន់សង្កត់សង្កិនពីសំណាក់មេដឹកនាំយោធាសក្តិភូមិនិយមនៅតាមតំបន់ផ្សេងៗដោយគាំទ្រពីបរទេសឈ្លានពានផងនោះ បានធ្វើឱ្យប្រជាជនចិនក្តៅក្រហាយយ៉ាងខ្លាំង ។ ដោយកត្តានេះហើយទើបលោក ស៊ុនយ៉ាត់សេនបានប្តូរឈ្មោះ “បក្សបដិវត្តន៍” ក្រោមការដឹកនាំរបស់លោកទៅជា “បក្សជាតិនិយម” (ឈុងហ្គោ គូមិញតាង) ។
ក្រោយសង្រ្គាមលោកលើកទី១ រចនាសម្ព័ន្ធគ្រប់គ្រងក្នុងប្រទេសចិន វិបត្តិលើផ្លូវនៃរបបមូលធននិយម គឺបន្ទាប់ពីមានការបង្រួបបង្រួមកងទ័ពភូមិភាគខាងជើងត្រូវបានផ្លាស់ប្តូរដោយប្រព័ន្ធឯកបក្ស “គូមិញតាង”ដែលមានរចនាសម្ព័ន្ធដឹកនាំមានគោលនយោបាយបម្រើផលប្រយោជន៍ពួលមូលធននិយមចិន ការពារសម្បត្តិឯកជនពីសំណាក់ពួកក្រុមមនុស្សអត់ទ្រព្យសម្បត្តិ ដឹកនាំសង្រ្គាមប្រឆាំងនឹងពួកកុំមុយនីស ។
បក្សជាតិនិយមនិងបក្សកុំមុយនីសចិនប្រឈមមុខគ្នាព្រោះបក្សទាំងពីរនេះមានកម្មវិធីនយោបាយដឹកនាំប្រទេសផ្សេងពីគ្នា ម៉្យាងទៀតបក្សនីមួយៗបានរៀបចំបង្កើតកម្លាំងមូលដ្ឋានកងទ័ព ដើម្បីធ្វើការតស៊ូបង្កើតក្បាលម៉ាស៊ីនដឹកនាំអំណាចរៀងខ្លួន ។ បក្សទាំងពីរបង្រួបបង្រួមគ្នាជាសម្ព័ន្ធភាព ព្រោះដើម្បីប្រឆាំងនឹងការឈ្លានពានពីបរទេស (ជប៉ុន) មកលើប្រទេសចិនរបស់់ពួកគេ ។
ផលវិបាកនៃសង្រ្គាមលោកលើកទី១ គឺ • បាត់បង់ជីវិតមនុស្សអស់ ១០លាននាក់ និងរបួស ២០ លាននាក់ • បាត់បង់ផ្នែកធនធានសម្ភារៈសន្ធឹកសន្ធាប់និងប្រជាជនស៊ីវិលជាច្រើនលាននាក់ទៀត • សង្រ្គាមបានកំទេចអស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតមានលំនៅដ្ឋាន ផ្លូវដែក ស្ពាន រោងចក្រ ទីក្រុង.. • ពន្ធដារឡើងខ្ពស់ • ភាពអត់ការងារធ្វើបានធ្លាក់លើស្មាកម្មករ • សង្គ្រាមបង្កឱ្យមានបដិវត្តន៍ និងចលនាប្រជាធិបតេយ្យនិយមដែលមានទិសដៅកែទម្រង់សង្គមដល់ឫសគល់ ។
ផលវិបាកបន្ទាន់នៃសង្រ្គាមបានធ្វើឱ្យប្រទេសអឺរ៉ុបប្រទះនឹងការលំបាកដូចខាងក្រោម ៖ • វិបត្តិសេដ្ឋកិច្ច • វិបត្តិរូបិយវត្ថុ • វិបត្តិទីផ្សារ • វិបត្តិនយោបាយនិងសង្គម ។
វិបត្តិសេដ្ឋកិច្ចនៃប្រទេសមួយចំនួន ក្រោយមហាសង្រ្គាម ៖ • ចក្រភពអង់គ្លេសប្រទេសបារាំងដែលពីដើមធ្លាប់តែឱ្យគេខ្ចីបានធ្លាក់ខ្លួនក្លាយទៅជាកូនបំណុលរបស់សហរដ្ឋអាមេរិកទាំងអស់ • អាឡឺម៉ង់និងប្រទេសរូស៊ីដែលធ្លាក់ខ្លួនក្រីក្រខ្លាំងពេកគ្មានលទ្ធភាពទិញផលិតផលពីបរទេសបានបង្ខំចិត្តរស់ដោយខ្លួនឯងដោយផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងៗទាំងអស់ • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង៣០លាននាក់ជាហេតុធ្វើឱ្យមានចលាចលខាងនយោបាយនិងសង្គមដែលជាសម្ពាធបង្ខំរដ្ឋាភិបាលនានាឱ្យធ្វើអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច ចាប់ពីពេលនោះមក ។
សេដ្ឋកិច្ចសេរីបានទទួលបរាជ័យនៅពេលក្រោយសង្រ្គាមព្រោះដោយសារការអនុវត្តនយោបាយរបាំងពន្ធគយនិងនយោបាយឩបត្ថម្ភនិយមក្នុងវិស័យសេដ្ឋកិច្ចបានធ្វើឱ្យបាត់បង់សេរីភាពដែលជាគោលការណ៍ទីផ្សារនិយមមួយដ៏សំខាន់នៃមូលធននិយមក្នុងសតវត្សទី១៩ ។
ប្រទេសបានកាន់របបផ្តាច់ការនៅមុនសង្រ្គាមលោកលើកទី២មាន ប្រទេសអ៊ីតាលី ប្រទេសអាឡឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយកាល់ ប្រទេសរូស៊ី ប្រទេសអូទ្រីស ហុងគ្រី ។
សង្គ្រាមលោកលើកទី១ បានធ្វើឱ្យសង្គមមនុស្សជួបនឹងវិនាសកម្មដូចជា ៖ • មនុស្សជាច្រើនលាននាក់ត្រូវធ្លាក់ខ្លួនចុះក្នុងស្ថានភាពក្រីក្រលំបាកតោកយ៉ាករងទុក្ខវេទនា • គ្មានការងារធ្វើ (កម្មករជាង ៣០ លាននាក់ត្រូវបាត់បង់ការងាររបស់ខ្លួនក្នុងរោងចក្រ) • អ្នកដែលធ្លាក់ខ្លួនទាំងនោះច្រើនតែអ្នកមានបៀវត្សតិចតួចស្តួចស្តើង • ទំនិញឡើងថ្លៃយ៉ាងឆាប់រហ័ស ។