បានជាជប៉ុនដណ្តើមទីផ្សារអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបានព្រោះ ៖ • ជប៉ុនបានខិតខំបង្កើនផលិតផលឩស្សាហកម្មគ្រប់មុខ ដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប • ការរីកចម្រើនខាងនាវាចរណ៍ ជំរុញឱ្យជប៉ុនពង្រីកទីផ្សារលើតំបន់ប៉ាស៊ីភិចខាងកើត អាស៊ីអាគ្នេយ៍និងប្រទេសចិន • នៅចន្លោះឆ្នាំ ១៩១៣ និង១៩១៨ ជប៉ុនបាននាំចេញផលិតផលឩស្សាហកម្មគិតជាប្រាក់មានចំនួនពី ៧០០ លានយ៉េនទៅដល់ ជាង២ពាន់លានយោន ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី១ បានផ្លាស់ប្តូរផែនទីនយោបាយពិភពលោកគឹ • បានធ្វើឱ្យសាបសូន្យរបបរាជានិយមជាច្រើននៅទ្វីបអឺរ៉ុ • របបសាធារណរដ្ឋត្រូវបានស្ថាបនាឡើងក្នុងប្រទេសជាច្រើននៅទ្វីបអឺរ៉ុប • ការស្ថាបនារបស់ផ្តាច់ការបានធ្វើឱ្យមនុស្សភៀសខ្លួនចេញពីរដ្ឋរបស់ខ្លួនជាច្រើ ដោយខ្លាចការគំរាមកំហែងពីអ្នកកាន់អំណាច ដូចជានៅប្រទេសអាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ។
វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុបានញាំញីយ៉ាងណាខ្លះ ដល់ប្រជាជនរងគ្រោះដូចខាងក្រោម ៖ • ផលិតផលលើសតម្រូវការធ្វើឱ្យថ្លៃផលិតផលហាងទំនិញធំៗបិទទ្វារ • សកម្មភាពពាណិជ្ជកម្មអន្តរជាតិត្រូវបានរាំងស្ទះ • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង ៣០ លាននាក់ ។
បដិវត្តន៍ខែកុម្ភៈនិងខែតុលាមានលក្ខណៈខុសគ្នាត្រង់ ៖ • បដិវត្តន៍ខែកុម្ភៈឆ្នាំ១៩១៧គឺជាបដិវត្តន៍គហបតីប្រជាធិបតេយ្យផ្តួលរំលំរបបរាជានិយមបង្កើតរបបសភាប្រជាធិបតេយ្យនិយមសេរីពហុបក្ស ។ • បដិវត្តន៍ខែតុលា ឆ្នាំ ១៩១៧ គឺបដិវត្តន៍ដណ្តើមអំណាចពីពួកប្រជាធិបតេយ្យ ដោយបក្សបុលសេវិច ដឹកនាំដោយលេនី ។
សកម្មភាពនៃក្រុមបញ្ញវន្តរូស៊ីក្នុងការផ្សព្វផ្សាយគំនិតបដិវត្តគឺគំនិតបដិវត្តត្រូវគេយកទៅសាបព្រោះតាមភូមិ តាមរោងជាងតាមការដ្ឋាននានា តាមរយៈនិស្សិតក្លែងបន្លំជាកសិករ ឬជាកម្មករ ។ក្រោយកមសកម្មភាពនៃក្រុមបដិវត្តន៍ត្រូវនគរបាលឃើញនិងបានធ្វើការបង្រ្កាបចលនានេះយ៉ាងឃោរឃៅដោយចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ជាដើម ។ចាប់ពីពេលនោះមកក្រុមអ្នកបដិវត្តន៌ក៏សម្រេចចិត្តប្រើមធ្យោបាយហិង្សាតបតវិញគឺការលបលួចធ្វើឃាតមន្ត្រីកាន់អំណាចរដ្ឋនិងប៉ុនប៉ងធ្វើគុតព្រះចៅអធិរាជទៀតផង ។
ប្រតិកម្មនៃក្រុមអភិជនអភិរក្សនិយមចំពោះកំណែទម្រង់នយោបាយទូទៅ បានធ្វើឱ្យក្រុមអភិជនប្រតិកិរិយាពុំសប្បាយចិត្ត ហើយរិះរកមធ្យោបាយបំផ្លាញកិច្ចសន្យានេះចោលទៀតផង ។ ដើម្បីបម្រើគោលគំនិតនេះ នាយកនគរបាលសម្ងាត់ម្នាក់ក៏បានបន្លំចូលទៅគ្រប់គ្រងរោងចក្រ ហើយឃោសនាទាក់ទាញកម្មករឱ្យនាំគ្នាធ្វើបាតុកម្មសំដែងទឹកចិត្តត្រេកអរចំពោះព្រះចៅអធិរាជដើម្បីជាលេសចោទមហាជនពីបទបង្កចលាចលខាងមុន“វាំងសិសិររដូវ”ក្នុងក្រុងសាំងពែទែរប៊ូកក្រោមការមូលបង្កាច់នៃពួកអភិរក្សនិយមព្រះចៅនីកូឡៃទី២ដែលនឹកស្មានថាជាបាតុកម្មប្រឆាំងនឹងព្រះអង្គនោះក៏បានបញ្ជាទាហានឱ្យបាច់ប្រហារបាតុករបំបែកហ្វូងមនុស្សឱ្យរត់ខ្ចត់ខ្ចាយ ។
ប្រទេសមហាអំណាចអាណានិគមនិយមមាន អង់គ្លេស បារាំង សហរដ្ឋអាមេរិក រូស៊ី អាឡឺម៉ង់ ។
សង្រ្គាមដែលប្រទេសមហាអំណាចច្បាំងដណ្តើមទឹកដីអាណានិគមនិយម មាន៖ • សង្គ្រាមអាមេរិក-អេស្បាញ • សង្គ្រាមរវាងចក្រភពអង់គ្លេសនិងសាធារណរដ្ឋប៊ួរ • សង្គ្រាមរូស៊ី-ជប៉ុន ។
ការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី គឺ • ប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី គឺជាដើមសតវត្សទី២០ នៅទ្វីបអឺរ៉ុបបានកើតឡើងនូវសម្ព័ន្ធភាពយោធាពីរដ៏សំខាន់ គឺទីមួយ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង ព្រុស ។ លោកអធិការបតី ប៊ីស្មាក់មានការព្រួយបារម្ភចំពោះស្ថានភាពអាឡឺម៉ង់នៅកណ្តាលអឺរ៉ុប ។ ដើម្បីការពារដល់សន្តិសុខ ...
បានជាផ្ទុះសង្រ្គាមលោកទី១ ពីព្រោះ ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ ដើម្បីគ្រប់គ្រងកោះគុយបា (១៨៩៥-១៨៩៨) ។ សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ូរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រង់តំបន់ភាគខាងនៃទ្វីបអាព្រិច ។ សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។ ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤ នៅថ្ងៃទី ២៣ ខែកក្កដា ...