vrean.com Latest Questions
គណៈកម្មការទាំង ៩ នោះគឺៈ ១. គណៈកម្មការ ការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង ២. គណៈកម្មការ ហិរញ្ញវត្ថុ និងធនាគារ ៣. គណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិដ្ឋាន។ ៤. គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត និងការបោសសំអាត
មនុស្សបថុជ្ជនមាន៥ប្រភេទគឺ ៖ • មនុស្សដែលមានចិត្ត និងការរស់នៅដូចនរក(មនុស្សមានចិត្តឃោរឃៅ កាចសាហាវ ប្រើអំពើហឹង្សាផ្តាច់ការ) • មនុស្សដែលមានចិត្ត និងការរស់នៅដូចប្រេត(មនុស្សមានចិត្តលោភលន់ ស្រេកឃ្លានមិនចេះចប់កេងប្រវ័ញ្ជ លួចប្លន់ ) • មនុស្សមានចិត្ត និងការរស់នៅដូចសត្វតិរិច្ឆាន(មនុស្សមិនដឹងខុសមិនដឹងត្រូវ) • មនុស្សដែលមានចិត្ត និងការរស់នៅស្រឡាញ់ចូលចិត្តអ្នកដទៃ (មនុស្សប្រកាន់ខ្ជាប់សម្បុរសធម៌ និង មនុស្សធម៌ ស្គាល់ហេតុផល និងស្គាល់សង្គមដែលរស់នៅ និងបុគ្គលដែលទំនាក់ទំនងជាមួយ ) • មនុស្សដែលមានចិត្ត និងការរស់នៅដូចទេវតា(មនុស្សមានសីលប្រាំក្នុងខ្លួន និងចេះសង្គ្រោះជនដទៃ ...
បង្ហាញទីតាំងភូមិសាស្រ្តប្រទេសឥណ្ឌាដូចជាខាងក្រោម ៖ ប្រទេសឥណ្ឌាស្ថិតនៅអាស៊ីខាងត្បូង ដែលសម្បូរទៅដោយភ្នំខ្ពស់ៗ ធំៗ និងវែងអន្លាយទៀតផងដូចជាភ្នំហិមាល័យ ខណ្ឌប្រទេសចិន និងឥណ្ឌាមានបណ្តោយប្រមាណ ២០០ គីឡូម៉ែត្រ និងភ្នំអេវ៉ីរែសខ្ពស់ជាងគេលើពិភពលោកកម្ពស់ ៨៨៤៨ ម៉ែត្រ ។ នៅខាងកើតជាប់នឹងឈូងសមុទ្របេងកាល់ខាងត្បូង ...
ផលប្រយោជន៍ដែលទទួលបានពីអភិបាលកិច្ចល្អមានដូចជា ៖ • ប្រជាពលរដ្ឋពេញចិត្ត • មានភាពរុងរឿងជាទូទៅ • ប្រទេសមានសន្ដិសុខ • មន្ដ្រីរដ្ឋាភិបាលទទួលបាននូវការគោរពស្រលាញ់និងរង្វាន់ • ថ្នាក់ដឹកនាំត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រលើកក្រោយទៀត ។
សភាតំណាងរាស្រ្ដបារាំងត្រូវបានជ្រើសតាំងឡើងដោយការបោះឆ្នោត ហើយមានតួនាទីដូចជា៖ • អនុម័តច្បាប់ និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ។ • ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល។ • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសម្លេង ២ភាគ៣ ដាច់ខាត។
ទ្វីបដែលមានអត្រាជំងឺអេដស៍ខ្ពស់ជាងគេគឺ ទ្វីបអាហ្រ្វក ។ ហើយវ័យដែលប្រឈមនឹងជំងឺអេដស៍ច្រើនជាងគេគឺចាប់់ពីវ័យ១៥ទៅ៣៦ឆ្នាំព្រោះវ័យនេះជាមនុស្សពេញវ័យងាយប្រឡូកក្នុងការរួមភេទនិងភាពច្រើនជាមនុស្សចំណូលប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យបាត់បង់សា្មរតីភ្លេចប្រើសោមអនាម័យនៅពេលរួមភេទឬក៍បានប្រើដែលតែប្រើមិនបានត្រឹមត្រូវ ។
សេរីភាព ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា ។ • សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំងបានឱ្យនិយមន័យសេរីភាពថាជាអំណាច ឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ ។ • បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។ • ឯលោកកាល់ម៉ាក់ បានពោលថា សេរីភាព គឺជាការទទួលស្គាល់ការគោរព និងការបំពេញដោយម៉ត់ចត់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ។ ដូច្នេះសេរីភាព គឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ ...