សម្បត្តិវប្បធម៍ សម្រាប់អភិវឌ្ឃន៍វិស័យទេសចរណ៍មាន ៖ • ប្រាសាទបុរាណ ៖ អង្គរវត្ត បាយ័ន • សារមន្ទីរផ្សេងៗ ៖ សារមន្ទីរជាតិទូលស្លែង • សិល្បៈ ទស្សនីយភាព សិល្បៈតាមមហោស្រព • ទំនៀមទំលាប់តាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត • វត្តអារាម ព្រះពុទ្ធសាសនា ។
vrean.com Latest Questions
សភាតំណាងរាស្រ្ដបារាំងត្រូវបានជ្រើសតាំងឡើងដោយការបោះឆ្នោត ហើយមានតួនាទីដូចជា៖ • អនុម័តច្បាប់ និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ។ • ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល។ • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសម្លេង ២ភាគ៣ ដាច់ខាត។
ទ្វីបដែលមានអត្រាជំងឺអេដស៍ខ្ពស់ជាងគេគឺ ទ្វីបអាហ្រ្វក ។ ហើយវ័យដែលប្រឈមនឹងជំងឺអេដស៍ច្រើនជាងគេគឺចាប់់ពីវ័យ១៥ទៅ៣៦ឆ្នាំព្រោះវ័យនេះជាមនុស្សពេញវ័យងាយប្រឡូកក្នុងការរួមភេទនិងភាពច្រើនជាមនុស្សចំណូលប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យបាត់បង់សា្មរតីភ្លេចប្រើសោមអនាម័យនៅពេលរួមភេទឬក៍បានប្រើដែលតែប្រើមិនបានត្រឹមត្រូវ ។
ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុនប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ ។ពួកគេជួបការលំបាកក្នុងការធ្វើដំណើរដដោយសារគ្មានផ្លូវគមនាគមន៍ ។ ពួកគេទើបតែដុតរានថ្មី ៗ ។ ក្រៅពីនេះពួកគេប្រកបរបរខ្លឹមចន្ទន៍ បេះក្រវ៉ាញ និងប្រមាញ់ផងដែរ ។ពួកគេបានរក្សាទម្រង់ដើមនៃអរិយធម៌របស់ខ្លួនដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ ។ ពួកគេមិនគោរពសាសនាធំៗឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេដូចជាការជឿលើបារមីនៃអ្នកតាជាដើម ។ ពេលមានអ្នកណាម្នាក់ឈឺគឺ បណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗដើម្បីឱ្យបានជាសះស្បើយ ។ដើម្បីឱ្យអ្នកតាជួយថែរក្សាភូមិស្រុកពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របីថ្វាយអ្នកតាមានការស៊ីផឹត រាំច្រៀងទៀតផង ។ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នាពួកនេះទៀតត្រង់ណាស់មិនចេះភូតកុហកឡើយព្នងមិនចេះលួចមិនចេះមានគំនុំនឹងគ្នាមិនឈ្លោះប្រកែកវាយតប់គ្នាឡើយ ។ សំរ៉ែឬព័រមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសិទ្ធិ ដូចជាអ្នកតាជាដើម ។
កញ្ឆា គឺជារុក្ខជាតិមួយប្រភេទដែលមានពណ៌ខៀវស្រងាត់ដូច ថ្នាំជក់។ ជ័រវាត្រូវបានគេផលិតឱ្យទៅជាម្សៅ …