ការដួលរលំបន្ទាយលង្វែកជះឥទ្ធិពល ទៅលើវិស័យវប្បធម៌ដូចជាការបែកបាក់បន្ទាយលង្វែក ជាហេតុញុំាងប្រទេសខ្មែរឱ្យអស់ឫទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចតាចនៅភូមិភាគអាស៊ីអាគ្នេយ៍ ។ ការបែងបាក់បន្ទាយលង្វែកបានធ្វើឱ្យខ្មែរយើងបាត់បង់អស់ក្បួនខ្នាត អ្នកប្រាជ្ញបណ្ឌិតកវីដែលត្រូវខ្មាំងកៀរយកទៅស្រុកវា ។ ម៉្យាងវិញទៀត ខ្មែរយើងត្រូវភ្លេចនូវអ្វីជារបស់ខ្មែរ ហើយបែរជាទទួលយកមកពីសៀមវិញ ។
vrean.com Latest Questions
បានជាសម័យក្រោយអង្គរពលរដ្ឋខ្មែរ គោរពបូជាព្រះពុទ្ធសាសនា ព្រោះចាប់ពីបដិវត្តន៍នាយត្រសក់ផ្អែកព្រះពុទ្ធសាសនាបានចាក់ឫសគល់យ៉ាងជ្រៅចូលក្នុងសង្គមខ្មែរ ជនជាតិខ្មែរគ្រប់ស្រទាប់ ចាប់តាំងពីព្រះមហាក្សត្រដល់ប្រជារាស្ត្រតូចតាចបំផុតសុទ្ធតែមានជំនឿមុតមាំលើព្រះពុទ្ធសាសនាដែលបានចាត់ទុកថាជាទីពឹងរលឹក ទោះបីគេបានលះបង់ចោលជំនឿដើមរបស់គេលើខ្មោត បិសាច អារក្ស អ្នកតា បង់បត់ក៏ដោយ ។
បានជាបុព្វបុរសខ្មែរកសាងប្រាសាទ និងចារឹកអក្សរលើសិលា ពីព្រោះ ក. ការកសាងប្រាសាទ • ដើម្បីបង្ហាញពីមហិទ្ធិរិទ្ធិរបស់ព្រះរាជា • បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ • ដើម្បីជាយុទ្ធសាស្ត្រក្នុងការការពារសត្រូវ • ជាទម្លាប់តគ្នាៗ របស់ព្រះមហាក្សត្រខ្មែរ ខ. ចារឹកអក្សរលើសិលា • ទុកបានរយៈពេលយូរ • បង្ហាញពីភាពអំណត់របស់បុព្វបុរសខ្មែរ • ទុកជាព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយ • សម័យនោះពុំទាន់មានក្រដាស…។
ប្រវត្តិរឿងភ្នំដូនពេញ គឺ មានស្រ្តីម្នាក់មេម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ អ្នកផលងហៅថា ដូនពេញបានឱ្យគេលើកដីពូនជាកូនភ្នំ សាងសង់ព្រះវិហារដើម្បីតម្កល់ព្រះពុទ្ធរូប ៤ អង្គ ធ្វើអំពីលង្ហិន និងបដិមាថ្មមួយអង្គស្ថិតក្នុងដើមគគីរមួយ ដែលបានរសាត់អណ្តែតតាមទឹកទន្លេមេគង្គ ។ យាយពេញសង់ព្រះវិហាររួចរាល់ឆ្នាំ ១៣៧២ បដិមាថ្មនោះឈ្មោះថាអ្នកតាព្រះចៅ តែឥឡូវគេហៅលោកតាព្រះចៅវិញ ។
ការជ្រើសតាំងស្តេចថ្មីឱ្យឡើងសោយរាជ្យ ត្រូវប្រព្រឹត្តទៅតាមប្រពៃណីគឺយកតែរាជបុត្រច្បង បុត្របន្ទាប់ជ្រើសតាំងជាឩបរាជ ជូនកាលព្រះរាជាដែលដាក់រាជ្យឱ្យបុត្រមានតួនាទីជាឩភយោរាជ សម្រាប់ធ្វើជាប្រឹក្សា ព្រោះស្តេចដែលសោយរាជ្យមានវ័យក្មេងពេក ។
ព្រឹត្តការណ៍នៅក្នុងរជ្ជកាលព្រះបាទអង្គចន្ទ គឺ • ព្រះអង្គចន្ទជាបុត្រអង្គអេងត្រូវព្រះចៅសៀមលើកឱ្យឡើងសោយរាជ្យនៅបឹងកកនៅព្រះជន្ម ១៥ វស្សា ដោយមានក្សត្រអង្គស្ងួនជាព្រះឩភយោរាជនិងអង្គអិមជាព្រះឩបរាជ • ក្រោយមកមានរឿងវិវាទមយយរវាងអង្គចន្ទនឹងអង្គស្ងួន ទើបអង្គចន្ទហៅទ័ពយួនឱ្យមកបោះទីតាំងនៅកោះចិន ដើម្បីការពារ • ចាប់ពីពេលនោះមកខ្មែរក្លាយខ្លួនជាចំណុះយួន ហើយនាំសួយសារអាករថ្វាយស្តេចយួនចំនួនបីឆ្នាំជាប់គ្នា • ដោយក្លាយក្រែងខ្មែរធ្លាក់ក្នុងអាណានិគមយួនផ្តាច់មមុខសៀមមិនបង្អង់ក៏លើកទ័ពជាបីផ្នែកចូលមកវាយទ័ពខ្មែរយួន ។ លក្ខខណ្ឌនេះតម្រូវឱ្យខ្មែរលើកសួយសារអាករថ្វាយស្តេចទើបសៀមព្រមដកទ័ពចេញពីប្រទេសខ្មែរ • នៅឆ្នាំ ១៨១៤ សៀមលើកទ័ពមកសង្រ្គាប់យកខេត្តម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង • នៅឆ្នាំ ១៨១៥ បានកេណ្ឌប្រជាជនខ្មែរចំនួន ៥០០០នាក់ឱ្យជីកព្រែកវិញតេឬព្រែកយួន នៅលើទឹកដីខេត្តមាត់ជ្រូក មាន ...
បុព្វហេតុសំខាន់ៗ ដែលនាំឱ្យកើតសង្រ្គាមក្រោយរជ្ជកាលព្រះបាទពញាយ៉ាត គឺ • បុត្រព្រះបាទពញាយ៉ាតច្បាំងគ្នាដណ្តើមរាជបល្ល័ង្ក • នៅពេលបុត្រច្បងពញាយ៉ាតនាមនរាយណ៍រាជាសោយទិវង្គតទៅ សង្រ្គាមបានផ្ទុះឡើងដែលបង្កដោយបុត្រនរាយណ៍រាជានាមស្រីសុរិយាទ័យ បាននាំប្រជារាស្ត្របះបោរប្រឆាមងនឹងធម្មរាជា ព្រោះខូចចិត្តមិនបានសោយរាជ្យ • ក្នុងឆ្នាំ ១៥៨៦ ព្រះសត្ថាទី ១ ដោយខ្លាចក្រែងរាជសម្បត្តិបន្តពីព្រះអង្គធ្លាក់ទៅក្នុងដៃស្រីសុរិយោពណ៍ជាប្អូន ក៏បានរៀបអភិសេកឱ្យបុត្រពីរអង្គគឺ ជ័យជេដ្ឋានមានព្រះជន្ម ១១ ព្រះវស្សាឡើងសោយរាជ្យនិងពញាតន់ព្រះជន្ម ៦ ព្រះវស្សាជាឩបរាជ ។ ជាឱកាសសៀមលើកទ័ពមកវាយខ្មែរជាលើកទីពីរនៅឆ្នាំ ១៥៩៤ • នៅឆ្នាំ ១៦០០ ពញាញោមដែលជាបុត្រចុងក្រោយរបស់ព្រះសត្ថាទី ...
ចំពោះស្តេចជាស្រ្តី មានទស្សនៈជំទាស់ ដូចខាងក្រោម • ទស្សនៈដែលទំនាស់មិនឱ្យស្រ្តីឡើងសោយរាជ្យដោយសំអាងថា បើតាមប្រពៃណីនៃការដោយរាជ្យតាំងពីដើមរហូតមកបាននិយាយថា បើស្តេចអង្គណាមួយក្រោយពេលសុគតពុំមានបុត្រាសោយរាជ្យបន្តនោះ គេមិនអាចយកក្សត្រីឱ្យឡើងសោយរាជ្យឡើងគឺគេត្រូវចំណោមពួកបាគូ • ទស្សនមួយទៀតបានពោលថាបើកាលណាស្តេចគ្មានបុត្រាសោយរាជ្យ គេត្រូវរើសក្សត្រាអង្គណាមួយដែលមានសាច់ឈាមស្តេចគ្រងរាជ្យឱ្យស្នងរាជ្យបន្ត ។ ឩទាហរណ៍ នៅក្នុងប្រវត្តិសាស្ត្រសម័យអាណាចក្រភ្នំ ។ ប៉ុន្តែសម័យក្រោយៗ មកទៀត ដែលមានរយៈកាលរាប់ពាន់ឆ្នាំ គេពុំឃើញមានស្រ្តីត្រូវបានជ្រើសតាំងឱ្យសោយរាជ្យឡើយ ។ នៅសម័យឩដុង្គក្រោយពីព្រះបាទអង្គចន្ទសោយទិវង្គតនៅក្នុងឆ្នាំ ១៨៣៤ ដោយពុំមានបុត្រាមានតែបុត្រី (បីព្រះអង្គ) ជាការពិបាកបំផុតក្នុងការជ្រើសតាំងព្រះរាជាមួយអង្គឱ្យស្នងរាជ្យ ។
នៅក្នុងរជ្ជកាលព្រះអង្គឌួងខេត្តខ្មែរមានទាំងអស់ចំនួន ៤០ បែងចែកជាពីរប្រភេទ គឺតូចនិងធំ ដែលខេត្តធំគ្រប់គ្រងដោយចៅហ្វាស្រុក (ខេត្ត) ដែលជ្រើសតាំងដោយព្រះរាជា ចំណែកខេត្តតូចគ្រប់គ្រងដោយចៅមឿង ជ្រើសតាំងដោយចៅហ្វាយស្រុក ។ ប៉ុន្តែស្រុកខ្លះមានទឹកដីធំពេកនាំឱ្យពិបាកក្នុងការគ្រប់គ្រង ទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឱ្យបែងចែកប្រទេសជា ៥២ ស្រុកវិញ ដែលមានទំហំប្រហាក់ប្រហែលគ្នា ហើយចាប់ពីពេលនោះមកងារចៅមឿងត្រូវចោលល្បែងប្រើ ។
លក្ខណៈសំខាន់ៗក្នុងការប្រើសត្វពាហនៈក្នុងវិស័យកងទ័ព គឺ • ការប្រើដំរីជាសត្វមានមាឌធំងាយស្រួលក្នុងការដឹកជញ្ជូន • ទ័ពខ្មែរប្រើដំរីតាំងពីសម័យចក្រភពអង្គរមកម្ល៉េះ ព្រោះមានការបង្ហាញនៅតាមចម្លាក់នៅប្រាសាទបាយ័នជាតឹងតាង • ការឆ្នាំ ១៨៤៥ ទ័ពខ្មែរនិងសៀមបានទប់ទល់ការវាយលុកទ័ពយួនមានប្រសិទ្ធភាពដោយការប្រើដំរី • ក្នុងរជ្ជកាលព្រះបាទនរោត្តម អ្នកទទួលខុសត្រូវខាងដំរីហៅថា នុកូល ដែលស្ថិតនៅក្រោមក្រសួងកងទ័ព ។មន្ត្រីនេះបង្គាត់ដំរីឱ្យចេះប្រយុទ្ធក្នុងពេលសង្រ្គាម • ពួកព្រាហ្មណ៍ ៤ នាក់ជាអ្នកបង្ហាត់ដំរីនឹងទាហានសម្រាប់កងដំរីមុននឹងធ្វើសង្រ្គាម • ទ័ពសេះមានពីរប្រភេទ គឺរទេះសេះនិងរទេះគោ ។