មន្រី្តដែលត្រូវតែជ្រើសរើស តាមការបោះឆ្នោតគឺ អភិបាលភូមិ អភិបាលឃុំ អភិបាលស្រុក អភិបាលខេត្ត អភិបាលសង្កាត់ អភិបាលខ័ណ្ឌ អភិបាលក្រុង តំណាងរាស្រ្តព្រឹទ្ធសភា ព្រមទាំងសមាជិកក្រុមប្រឹក្សានានា ឬប្រធាននាយកដ្ឋាន ឬអង្គភាពនានា ក៏ភាគច្រើនត្រូវ ជ្រើសតាំងតាមការបោះឆ្នោតដែរ។
vrean.com Latest Questions
មូលហេតុដែលជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ៖ • នៅក្នុងសង្គមជាច្រើន គេពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារ • ការអភិវឌ្ឍកុមារ គឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់ប្រទេសនីមួយៗ • តម្រូវការចាំបាច់ជាច្រើនរបស់កុមារពុំទាន់មានចែងនៅក្នុងអនុសញ្ញាផ្សេងៗនៃសិទ្ធិមនុស្ស • ផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍មនុស្សធំ • កុមារងាយរងគ្រោះជាងមនុស្សធំ ហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសការកេងប្រវ័ញ្ចពលកម្ម និងការរំលោភបំពានផ្សេងៗ • កុមារពុំមានសមត្ថភាពគ្រប់គ្រងក្នុងកិច្ចការពារខ្លួននៅចំពោះមុខច្បាប់ • កុមារមិនទាន់មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ • នៅក្នុងសង្គមជាច្រើនគេតែងតែគិតថាកុមារជាកម្មសិទ្ធិរបស់មាតាបិតា សង្គមខ្លះទៀតគេយល់ថាកុមារជាមនុស្សអាចធ្វើការងារបាន ហើយសង្គមខ្លះទៀតគេគិតថាកុមារមិនទាន់អាចចូលរួមជួយសង្គមបានឡើយ ។
ស្រ្តីប្រកបអាជីវកម្មផ្លូវភេទជួញដូរផ្លូវភេទ គឺជាទង្វើខុសច្បាប់និងបន្ទាបបន្ថោកប្រពៃណីជាតិរបស់ខ្លួន ។ មាត្រា៤៦នៃរដ្ឋធម្មនុញ្ញបានចែងថាអំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកបេស្យាកម្មនិងអំពើអាសអាកាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ ។
អច្ឆរយៈក្នុងតួអង្គគឺជា ភាពអស្ចារ្យដែលបានបង្កើតតួអង្គ ឲ្យមានលក្ខណៈខ្ពស់អស្ចារ្យខុសប្លែកពីមនុស្សធម្មតា រួមមានទេវៈ អារក្ស អ្នកតា ធម្មជាតិ ព្រលឹងអរូបីយ ជាដើម ។ ឧទាហរណ៍ ៖ • ព្រះរាមលើកធ្នូ… • ដើមឈើចេះនិយាយ… • ផ្ការាំទឹករាំ…. • ក្របីធ្វើសង្គា្រម… • ក្រពើវេទមន្ត… • ហនុមានប្រែដំណែងខ្លួន …។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។