មូលហេតុដែលធ្វើឪ្យអាណាចក្រភ្នំដួលរលំគឺ ៖ អាណាចក្រភ្នំមានវិសាលភាពទឹកដីដ៏ធំធេង និងខ្លាំងពូកែត្រូវដួលរលំទៅវិញយ៉ាងណាណោចអាធ័ម ។ តាមការយល់ឃើញរបស់អ្នកប្រវត្តិប្រវិត្តិវិទូពីការដួលរលំ នេះមិនដូចគ្នាទេ ។ ចំពោះការយល់ឃើញមានដូចខាងក្រោម ៖ • កាលនោះនៅសតវត្សទី ៦ មានគ្រោះទឹកជំនន់យ៉ាងធំ បានលិចលង់អាណាចក្រភ្នំធ្វើឪ្យអ្នកស្រុកមិនអាចទ្រាំទ្ររស់នៅតំបន់លិចទឹក ( ...
vrean.com Latest Questions
បុព្វហេតុនៃឥណ្ឌាកម្មលើនគរភ្នំ គឺ ៖ • ឥណ្ឌាកម្មខាងសាសនា ចាប់ពី៤០០ ដល់ ៣០០ ឆ្នាំមុនគ.សអ្នកស្រុកនៅភូមិភាគអាស៊ីអាគ្នេយ៍ ឬ ជ្រោយសុវណ្ណភូមិបានស្គាល់ជនជាតិឥណ្ឌា ឬ ក្លឹង្គតាមរយៈសាសនា ។ នៅប្រទេសឥណ្ឌាព្រះអធិរាជឥណ្ឌារាជវង្សមោក្សបព្រះនាមអសោក បានបញ្ជូនប្រតិភូខាងសាសនាឪ្យមកផ្សព្វផ្សាយសាសនាព្រះពុទ្ធនិងសាសនាព្រាហ្មណ៍នៅអង្កាទ្វីបនិងជម្ពូរទ្វីប ( អាស៊ីអាគ្នេយ៍ ) ទើបអ្នកស្រុកហ្វូណនទទួលយកសាសនាទាំងពីរនេះ ព្រោះស្រដៀងគ្នានឹងជំនឿ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរបុរាណ ។ • ឥណ្ឌាកម្មាងពាណិជ្ជកម្ម ពួកឈ្មួញឥណ្ឌាជាច្រើនបានធ្វើដំណើរមកទិញគ្រឿងមាស ប្រាក់ ...
បឋមក្សត្រនៃនគរភ្នំមានព្រះនាម ” ហ៊ុន ទៀន ឬ កោណ្ឌិន “ ។ ស្នាព្រះហស្ដរបស់ព្រះអង្គ ៖ ក្រោយពីរៀបអភិសេកជាមួយព្រះនាងលីវយីរួច ។ ព្រះបាទហ៊ុន ទៀនបានរៀបចាំដីនគរភ្នំឪ្យកើតជានគររឹងមាំ និងខ្លាំងពូកែ ( រាជាធិតេយ្យ ) ។ ព្រះអង្គបានតាំងរាជធានីនៅក្រុងអង្គរបុរី ( ក្រុងនរវរនគរ ) ខេត្តតាកែវសព្វថ្ងៃ ។ ...
ប្រៀបធៀបជីវភាពរបស់កម្មករក្នុងស.វទី១៩ និងជីវភាពរបស់កម្មសព្វថ្ងៃ ៖ ជីវភាពរបស់កម្មករក្នុងស.វទី ១៩ • កម្មករទាំងឡាយជួនកាលហៅថា វណ្ណៈពលជីព ធ្វើការនៅរោងចក្រនានាដែលពួកគេត្រូវប្រមូលផ្ដុំក្នុងចំនួនរាប់រយនាក់ • ពួកគេគ្មានសិទ្ធិអ្វីជាសំខាន់ទេ • ពួកគេមិនមែនជាម្ចាស់នៃពេលវេលា មិនមែនជាម្ចាស់នៃដំណើរការផលិតកម្មព្រោះពួកគេពឹងផ្អែកលើម៉ាស៊ីន • ធ្វើការច្រើនម៉ោង តែទទួលបានប្រាក់ខែតិច (ពួកកម្មករធ្វើការចាប់ពី ១២ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ៦ ថ្ងៃក្នុងមួយសបា្តហ៍) • ពួកគេធ្វើការគ្មានពេលឈប់សម្រាកក្នុងរោងចក្រដែលគ្មានខ្យល់ចេញចូលមានសម្លេងគឺកកងហើយសើម • ក្នុងរោងចក្រគ្មានអនាម័យ គ្មានសន្ដិសុខ ជាមួយនឹងវិន័យដែលត្រួតត្រាដ៏តឹងរ៉ឺង បង្ខំឪ្យគោរពបទបញ្ជាទណ្ឌកម្ម ការផាកពិន័យ ...
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
ការបង្កើតសមាគមអន្ដរជាតិទី I និងទី II មានទិលដៅដូចតទៅ ៖ បង្រួបបង្រួមវណ្ណៈកម្មករពិភពលោក ។
ប្រៀបធៀបគោលការណ៍ការរាងលទ្ធិសេរីនិយម អភិរក្សនិយម និងសង្គមនិយម ៖ ក. លទ្ធិសេរីនិយម • គោលការណ៍ដ៏សំខាន់ៗសម្រាប់ទស្សនៈសេរីនិយមគឺសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពនៅចំពោះមុខច្បាប់សេរីភាព ក្នុងការបញ្ចេញមតិ ការបោះពុម្ភផ្សាយ ការប្រជុំ ការចូល រួមក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋ ។ • ពួកសេរីនិយមទាមទារកាត់បន្ថយសកម្មភាពអំណាចរដ្ឋតាមច្បាប់និងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា ។ ដោយឈរឈើគោលការណ៍សេរីភាពបុគ្គលពួកសេរីនិយមបានធ្វើសេចក្ដីសម្រេចចិត្តបញ្ហាបុគ្គលដោយអះអាងថា មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវលើភាពសុខ ដុមរមនារបស់ខ្លួនឯង ។ • ក្នុងវិស័យសេដ្ឋកិច្ច ពួកសេរីនិយមមានគោលការណ៍គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងការប្រកួតប្រជែងរវាងសហគ្រិន ដោយគ្មានអ្នកនៅពីក្រោយ ...
លទ្ធិសេរីនិយមមានគោលការណ៍និងមាគ៌ាអភិវឌ្ឍន៍សង្គមដូចខាងក្រោម ៖ • គោលការណ៍ដ៏សំខាន់ៗសម្រាប់ទស្សនៈសេរីនិយមគឺសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពនៅចំពោះមុខច្បាប់ សេរីភាព ក្នុងការបញ្ចេញមតិ ការបោះពុម្ភផ្សាយ ការប្រជុំ ការចូលរួមក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋ ។ មាគ៌ាអភិវឌ្ឍន៍របស់ពួកសេរីនិយម គឺកំណែទម្រង់ ជៀសវាងដាច់ខាតមាគ៌ាបដិវត្តន៍ ។ • ពួកសេរីនិយមទាបទារកាត់បន្ថយសកម្មភាអំណាចរដ្ឋតាមច្បប់នឹងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា ។ គោលការណ៍នេះ ចេញមកពីទ្រឹស្ដីរបស់ទស្សនវិទូ អង់គ្លេស ចន ឡុក និងទស្សនវិទូបារាំង ឆាលល្វី ម៉ុងតេស្គីយឺ ...
បានជាបដិវត្តន៍ឧស្សាហកម្មចាប់ពីឆ្នាំ១៨៤៦ ដល់ឆ១៨៥១ សេដ្ឋកិច្ចអឺរ៉ុបនៅដដែលដោយសារ អាកាសធាតុត្រជាក់ ភាពរាំងស្ងូត ឬ ទឹកកក ធ្វើឪ្យខូចខាតផលដំណាំ ។ អ្នកស្រែចំការមិនទិញផលិតផលឧស្សាហកម្មអ្វីបន្ដិចសោះ ។ រោងចក្របិទទ្វារ ភាពឥតការងារធ្វលប៉ះពាល់ដល់កម្មករនិងសិប្បករទាំងឡាយ ។ ចំណែកតម្លៃនំបុ័ងឡើងថ្លៃ ។ នៅឆ្នាំ ១៨៥០ មានវិបត្តិថ្មីមួយទៀតបានកើតឡើងពីវបត្តិឧស្សាហកម្ម ។ វិបត្តិនេះកើតឡើងពីផលិតកម្មពីសេចក្ដីត្រូវការ ។ សហគ្រាសទាំងឡាយត្រូវបន្ថយតម្លៃផលិតផលរបស់ខ្លួនប្រសិនបើជាចង់បន្ដលក់ទៅទៀត ។