Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
ជាភាពឬដំណើរស្ងប់ ភាពសាន្តត្រាន ដំណើរសះជានឹងគ្នា ភាពគ្មានសង្រ្គាម ។ តើនេះជាអ្វី?
🗹គ.សន្តិភាព
🗹គ.សន្តិភាព
See lessគឺជាការទទួលយកនូវសិទ្ធិសេរីភាពពេញលេញ…នៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤៣។
សេរីភាពក្នុងការគោរពសាសនា។
សេរីភាពក្នុងការគោរពសាសនា។
See lessចូរនិយាយពីសេរីក្នុងការគោរពសាសនានៅកម្ពុជា៕
នៅប្រទេសកម្ពុជាប្រជាជនមានសិទ្ធិក្នុងការប្រតិបត្តិសាសនាផ្សេងៗទៅតាមទំនៀមទម្លាប់រៀងៗខ្លួនដោយគ្មានឧបសគ្គ។ ទោះបីប្រជាជនខ្មែរបានអនុវត្តដោយសេរីក្នុងការគោរពបូជាសាសនាព្រះពុទ្ធក៏ដោយក៏សេរីភាពក្នុងការគោរពបូជាសាសនាដទៃត្រូវបានដាក់តម្កល់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញដែរ។
នៅប្រទេសកម្ពុជាប្រជាជនមានសិទ្ធិក្នុងការប្រតិបត្តិសាសនាផ្សេងៗទៅតាមទំនៀមទម្លាប់រៀងៗខ្លួនដោយគ្មានឧបសគ្គ។ ទោះបីប្រជាជនខ្មែរបានអនុវត្តដោយសេរីក្នុងការគោរពបូជាសាសនាព្រះពុទ្ធក៏ដោយក៏សេរីភាពក្នុងការគោរពបូជាសាសនាដទៃត្រូវបានដាក់តម្កល់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញដែរ។
See lessចូរនិយាយពីពុទ្ធសាសនាទាក់ទងនឹងសង្គមខ្មែរ?
.ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេតែបានក្លាយទៅជាវប្បធម៌របស់ជាតិខ្មែរ ក្នុងការកំណត់វិថីជីវិតរបស់ខ្មែរតាំងពីកើតរហូតដល់ស្លាប់មានន័យថាពុទ្ធសាសនាបានចាក់ឬសយ៉ាងមាំមកក្នងចិត្តគំនិតខ្មែរ ទំនោរខ្មែរ មនោគមន៍ខ្មែរ តាំងពីបុរាណមក ហើយបានស្ដែងចេញតាមរយៈទំនៀមទម្លាប់ប្រពៃណីដែលខ្មែរបានប្រតិបត្តិតៗគ្នាគ្Read more
.ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេតែបានក្លាយទៅជាវប្បធម៌របស់ជាតិខ្មែរ ក្នុងការកំណត់វិថីជីវិតរបស់ខ្មែរតាំងពីកើតរហូតដល់ស្លាប់មានន័យថាពុទ្ធសាសនាបានចាក់ឬសយ៉ាងមាំមកក្នងចិត្តគំនិតខ្មែរ ទំនោរខ្មែរ មនោគមន៍ខ្មែរ តាំងពីបុរាណមក ហើយបានស្ដែងចេញតាមរយៈទំនៀមទម្លាប់ប្រពៃណីដែលខ្មែរបានប្រតិបត្តិតៗគ្នាគ្រប់ជំនាន់។
See lessតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងដូចម្ដេចចំពោះពុទ្ធសាសនា?
◻ គ.ពុទ្ធសាសនាជាសាសនារបស់រដ្ឋ
◻ គ.ពុទ្ធសាសនាជាសាសនារបស់រដ្ឋ
See lessជាពាក្យប្រើ ក្លាយមកពីពាក្យសាសនៈដែលមានន័យថាពាក្យបណ្ដាំ ពាក្យប្រដៅ លទ្ធិ ពាក្យបង្គាប់ ការជឿ ស្ដាប់។
◻ ឃ.រសាសនា
◻ ឃ.រសាសនា
See lessជាអំណាចក្នុងការធ្វើអ្វីបានកុំឱ្យតែប៉ះពាល់អ្នកដទៃ។ ជាការសម្គាល់នូវភាវៈមួយដែលអនុញ្ញាត្តឱ្យយើងធ្វើអ្វីៗបានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទាំងតាមផ្លូវចិត្តគំនិត ជំនឿ ទាំងក្នុងការធ្វើសកម្មភាពសព្វបែបយ៉ាងឱ្យតែសកម្មភាពនោះស្ថិតនៅក្របខណ្ឌច្បាប់កំណត់។
⬜ខ.សេរីភាព
⬜ខ.សេរីភាព
See lessតើប្អូនត្រូវធ្វើដូចម្ដេចដើម្បីឱ្យប្រជាជនក្នងហគមន៍របស់ប្អូនបានយល់ពីមង្គល៣៨ប្រការ។
ដើម្បីឱ្យប្រជាពលរដ្ឋដឹងពីមង្គល៣៨ប្រការ ខ្ញុំត្រូវ៖ -ខិតខំស្វែងយល់ពីអត្ថន័យនៃមង្គល៣៨ -ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់សហគមន៍ តាមប្រព័ន្ធផ្សព្វផ្សាយនានា -ផ្សព្វផ្សាយទៅដល់សាលា ដើម្បីឱ្យសិស្សានុសិស្សបានយល់ពីមង្គលពីមង្គល៣៨ប្រការ -ប្រឹងប្រែងអនុវត្តមង្គលនេះរៀងៗខ្លួន។
ដើម្បីឱ្យប្រជាពលរដ្ឋដឹងពីមង្គល៣៨ប្រការ ខ្ញុំត្រូវ៖
See less-ខិតខំស្វែងយល់ពីអត្ថន័យនៃមង្គល៣៨
-ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់សហគមន៍ តាមប្រព័ន្ធផ្សព្វផ្សាយនានា
-ផ្សព្វផ្សាយទៅដល់សាលា ដើម្បីឱ្យសិស្សានុសិស្សបានយល់ពីមង្គលពីមង្គល៣៨ប្រការ
-ប្រឹងប្រែងអនុវត្តមង្គលនេះរៀងៗខ្លួន។
ចូរប្អូនលើកចំណុចសំខាន់របស់មង្គល៣៨ប្រការ ចំពោះខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គម។
-ចំពោះខ្លួនឯង៖ ធ្វើឱ្យខ្ញុំក្លាយជាមនុស្សពិត និយាយល្អ ធ្វើល្អ រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ បដិបត្តិនូវអំពើល្អ និងតស៊ូប្រឹងប្រែងរៀនសូត្រ។ -ចំពោះគ្រួសារ៖ អប់រំកូនចៅឱ្យចេះប្រកាន់ខ្ជាប់នូវមង្គ៣៨ប្រការ ជួយឱ្យគ្រួសារចេះស្រឡាញ់គោរព អធ្យាស្រ័យគ្នា និងប្រឹងប្រែងកសាងគ្រួសារឱ្យបានប្រសើរឡើង។ -ចំពោះសង្គម៖ ជូយលុបបំបRead more
-ចំពោះខ្លួនឯង៖ ធ្វើឱ្យខ្ញុំក្លាយជាមនុស្សពិត និយាយល្អ ធ្វើល្អ រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ បដិបត្តិនូវអំពើល្អ និងតស៊ូប្រឹងប្រែងរៀនសូត្រ។
See less-ចំពោះគ្រួសារ៖ អប់រំកូនចៅឱ្យចេះប្រកាន់ខ្ជាប់នូវមង្គ៣៨ប្រការ ជួយឱ្យគ្រួសារចេះស្រឡាញ់គោរព អធ្យាស្រ័យគ្នា និងប្រឹងប្រែងកសាងគ្រួសារឱ្យបានប្រសើរឡើង។
-ចំពោះសង្គម៖ ជូយលុបបំបាត់ជម្លោះ សង្គ្រាម និងបញ្ហាជាច្រើនទៀត ធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ។
តើមូលហេតុអ្វីដែលបណ្ដាលឱ្យកើតមានមង្គល៣៨ប្រការ?
កាលដើមឡើយមានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថា ការឃើញដោយភ្នែកគឺជាមង្គល ការឮដោយត្រចៀកគឺជាមង្គលមួយ និងខ្លះទៀតថាការដឹងរសជាតិក៏ជាមង្គលមួយដែរ។ ការជជែកគ្នានេះពុំមានយោបល់ស្របគ្នាឡើយ និងដោយសារការស្រឡាញ់ចូលចិត្តជឿតាមអាចារ្យរៀងៗខ្លួនផងនោះមនុស្សបានបែងចែកគ្នាជាបីក្រុម ឯទេវតាដែលជាមិត្តនឹRead more
កាលដើមឡើយមានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថា ការឃើញដោយភ្នែកគឺជាមង្គល ការឮដោយត្រចៀកគឺជាមង្គលមួយ និងខ្លះទៀតថាការដឹងរសជាតិក៏ជាមង្គលមួយដែរ។ ការជជែកគ្នានេះពុំមានយោបល់ស្របគ្នាឡើយ និងដោយសារការស្រឡាញ់ចូលចិត្តជឿតាមអាចារ្យរៀងៗខ្លួនផងនោះមនុស្សបានបែងចែកគ្នាជាបីក្រុម ឯទេវតាដែលជាមិត្តនឹងក្រុមមនុស្សទាំងនោះក៏បានបែងចែកជាបីក្រុមដែរ។ អស់រយៈពេល១២ឆ្នាំកន្លងមកក្រុមនីមួយៗនៅតែស្វែងរកមង្គលមិនឃើញ។ ពេលនោះទេវតាទាំងឡាយក៏នាំគ្នាសួរព្រះឥន្ទ្រាធិរាជដើម្បីរកមង្គល។ បន្ទាប់ពីបានសួរដឹងពីរហេតុផលចប់សប់គ្រប់ហើយព្រះឥន្ទ្រាធិរាជក៏ឱ្យទេវតាទៅក្រាបបង្គំទួលសួរព្រះពុទ្ធជាម្ចាស់ពីរឿងមង្គលនេះ ហើយព្រះអង្គក៏បានសម្ដែងនូវមង្គល៣៨ប្រការដល់ពួកទេវតាក្នុងគ្រានោះឯង។
See less