vrean.com Latest Questions
អារម្មណ៍ គឺជាការទទួលដឹងដោយញ្ញាណរបស់មនុស្ស ដូចជា ការ ស្រលាញ់ ស្អប់ ភ័យ រំភើប ។ ល ។
ព្រំប្រទល់ដែនសមុទ្រមាន ៤៣៥ គម ។
ក្រោយពីមរណៈភាពលោកស្ដាលីន មានព្រឹត្ដការណ៍បានកើតមានឡើងដូចជា៖ • កាត់ទោសអ្នកដែលបានបម្រើក្បាល់ស៊ីនសំខាន់ៗនៅក្នុងរបបស្ដាលីន • សម្បត្ដិសាធារណៈដែលមានឈ្មោះស្ដាលីនគឺត្រូវបានគេប្ដូរចេញដោយដាក់ឈ្មោះដើមវិញ។
សន្និសីទយ៉ាល់តា មានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា។ • នៅភាគខាងកើតសហភាពសុវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែនចូលប្រទេសប៉ូឡូញវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង់។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឲ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ខែ។
ដើម្បីលុបបំបាច់សង្គ្រាម យើងម្នាក់ៗ មានកាតព្វកិច្ចធ្វើឲ្យមានសន្តិភាពផងដែរ គឺធ្វើយ៉ាងណាឲ្យអ្នកកាន់អំណាចប្រកាន់សីលធម៏យុត្តិធម៏អ្នកមានទ្រព្យចេះធ្វើទាន មនុស្សទូទៅចេះភាវនាដើម្បីកើតចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមក គឺមេត្តា មុទិតា ករុណាឮនិងឩបេក្ខា ដើម្បីឲ្យមនុស្សខិតចូលជិតគ្នា ទុកចិត្តគ្នា។
ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ ។
មនុស្សប្រកបដោយសីលធម៏ • មិនធ្វើអំពើអាក្រក់គ្រប់យ៉ាង ដោយកាយ វាចា ចិត្ត • ធ្វើតែអំពើល្អគ្រប់យ៉ាង ដោយកាយ វាចា ចិត្ត • ធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដោយប្រាជ្ញាគំនិតត្រូវនិងត្រឹះរិះត្រូវ។
ចលនាតស៊ូទទួលបានលទ្ធផលដោយសារ ៖ • ក្រោយសង្គ្រាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង (សេដ្ឋកិច្ចខ្ទេចខ្ទាំ) • ការគាំទ្រពីសហរដ្ឋអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាសវៃ មានគោលនយោបាយត្រឹមត្រូវ • មានការសហការគ្នារវាងទ្វីបអាស៊ី អាព្រិច អាមេរិចឡាទីន ។