ផលប៉ះពាល់ នៃការប្រើប្រាស់ផូស៊ីលឥន្ទនៈចំពោះបរិស្ថាន៖ • ធ្វើឲ្យអាកាសធាតុប្រែប្រួល • បង្កើតបានជាស្ពាន់ធ័រអុកស៊ីត • ធ្វើឲ្យមានភ្លៀងអាស៊ីត បំផ្លាញអាគារ ជីវិតមនុស្សនិងរុក្ខជាតិ …។
vrean.com Latest Questions
និយមន័យសំណល់រឹង គឺជារូបធាតុទាំងឡាយក្នុងរូបភាពដែលគេបោះចោល ក្នុងបំណង់ឈប់ប្រើបន្តទៀត ។
ផលប៉ះពាល់នៃសំណល់រឹង សំណល់រឹងប៉ះពាល់យ៉ាងខ្លាំងជាងគេដូចជា ការបំពុលទឹក ដី ខ្យល់ និងចម្លងជម្ងឺរាតត្បាតផ្សេងៗដល់មនុស្ស សត្វនិងមនុស្ស ។
ដើម្បីកាត់បន្ថយសំណលរឹងយើងមានវិធីដូចជា៖ • កុំបោះចោលនិងដុតសំណល់រឹងតាមដងផ្លូវសាធារណៈ • កុំប្រើប្រាស់ផលិតផលដែលផលិតសំរាមច្រើនពិសេសថង់ប្លាស្ទិច • ប្រើប្រាស់ឡើងវិញ • ធ្វើជាជីកំប៉ុស…។
រាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់នៅលើពិភពលោក ៖ • ជួរភ្នំអាបាឡាស់ • ជួរភ្នំអាល់ • ជួរភ្នំហិមាល័យ • ជួរភ្នំថ្ម… ។
រាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់នៅលើពិភពលោក ៖ • ជួរភ្នំអាបាឡាស់ • ជួរភ្នំអាល់ • ជួរភ្នំហិមាល័យ • ជួរភ្នំថ្ម… ។
បន្ទុះភ្នំភ្លើងបណ្តាលមកពីសម្ពាធនិងកម្តៅនៅក្នុងស្នូលនិងស្រទាប់ម៉ង់តូលដែលជាស្រទាប់មានរូបធាតុហើយរលាយនិងធ្វើចលនា។សម្ពាធនិងកម្តៅបានធ្វើឲ្យសិលារាវចេញមកក្រៅហៅថាម៉ាក់ម៉ា ហើយម៉ាក់ម៉ាចេញមកលើផែនដីក្លាយជាសិលាកករឹង។
កម្អែភ្នំភ្លើងមាន៤ប្រភេទ៖ • មានពណ៏ខ្មៅស្រអាប់សម្បូរធាតុដែកនិងម៉ាញ៉េស្យូម • មានពណ៏ភ្លឺថ្លាសម្ពូធាតុដែក និងម៉ាញ៉េស្យូមដែរ ប៉ុន្តែមានសមាសធាតុស៊ីលីកាត • មានសមាសភាពគីមីសម្បូរធាតុដែក និងម៉ាញ៉េស្យូម • មាបន្ទុកបរិមាណឧស្ម័នដ៏ច្រើន ដូចជាចំហាយទឹក និងឧស្ម័នកាបូនិច។
រៀបរាប់ពីបន្ទុះស្ងប់និងបន្ទុះក្លាំង ៖ • បន្ទុះស្ងប់ជាបន្ទុះមួយដែលបង្កើតបានជាទន្លេកម្អែភ្នំភ្លើង ក្តៅពណ៌ក្រហម ដែលចេញមកក្រៅដោយស្ថប់ស្ងាត់បញ្ចេញនូវបរិមាណសិលា រលាយជាច្រើន • បន្ទុះខ្លាំងគឺជាបន្ទុះខ្លាំងបង្ហាញឲ្យឃើញពំនូកនៃកម្ទេច និងឧស្ម័នក្តៅពណ៌សព្រួសចេញពីភ្នំភ្លើងដោយល្បឿនលឿនជាងសំលេង។
បំណែកសិលាភ្នំភ្លើងមាន ៖ • ដុំសិលាភ្នំភ្លើង • គ្រាប់បែកភ្នំភ្លើង • ធូលីបែកភ្នំភ្លើង • ផេះភ្នំភ្លើង ។