ភ្នំភ្លើងមាន៤ប្រភេទ៖ • ហាវៃ • ស្ត្រុំបូលី • វុលកាណូ • ប៉េលេ។
vrean.com Latest Questions
រញ្ជួយដីកើតមាននៅតំបន់៖ • តំបន់ជួរភ្នំក្មេង • តំបន់បំណាក់ស្រុតធំៗ • តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីភិច • សមុទ្រមេឌីទែរ៉ានេ • តំបន់ភ្នំអាល់ • តំបន់កូកាស • ហិម៉ាល័យ • ប្រជុំកោះអង់ទី • ជួរភ្នំអង់ • ប្រជុំកោះជប៉ុន ។
មូលហេតុដែលនាំឲ្យកើតមានរញ្ជួយដីគឺ ដោយសារកម្លាំងធ្វើឲ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឲ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង ។
ប្រភេទរលករញ្ជួយដីមានពីរគឺ រលកក្នុងនិងរលកផ្ទៃដីលើ ។ រលកក្នុងមានពីរ ៖ • រលកទី១ឬរលក P គឺមជារលករញ្ចួយដីលឿនបំផុតធ្វើចលនាឆ្លងកាត់រូបធាតុរឹង រាវ និងឧស្ម័ន ។ • រលកទី២ ឬរលក S គឺជារលករញ្ចួយដីធ្វើចលនាឆ្លងកាត់ផែនដីយឺតជាងរលកP ហើយមិនឆ្លងកាត់វត្ថុរាវ។ • រលកផ្ទៃដីលើ ឬរលក L គឺជារលករញ្ជួយដីធ្វើចលនាឆ្លងកាត់ផែនដីយឺតជាងគេ ហើយធ្វើឲ្យផ្ទៃដីលើផ្លាស់ចុះឡើងជារង្វង់នៅពេលវាធ្វើចលនាតាមផ្ទៃដីលើ។
ឧទាហរណ៍ រលកស៊ូណាមីមកបញ្ជាក់ពីគ្រោះមហន្តរាយដោយរញ្ជួយដីៈ កាលពីឆ្នាំ១៩២៣មានការរញ្ជួយដីដ៏ធំមួយនៅទីក្រុងតូក្យូនិង កាណាកាវ៉ាស្លាប់មនុស្សជាង១០០០០នាក់បាត់ខ្លួន ៤៣០០០០នាក់ និងបាត់បង់ជំរក ៣៤០០០០០នាក់ ហើយបំផ្លាញគេហដ្ឋានអស់ចំនួន ៧០០០០០ខ្នង ។
ការបំពុលប្រភពទឹកជាចម្បងបណ្តាលមកពី៖ • មីក្រុបបង្ករោគ • អង្គធាតុសរីរាង្គ • អង្គធាតុអសរិរាង្គ • សំណល់វិទ្យុសកម្ម ។
ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុល៖ • មិនសង់បង្គន់ក្បែរទឹកនិងប្រភពទឹក • មិនសង់ប្រព័ន្ធបង្ហូរទឹកស្អុយចូលក្នុងប្រភពទឹក • មិនចោលសំរាមផ្សេងៗទៅក្នុងទឹក • មិនប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្ម • ធ្វើរបងព័ន្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ…។
អ្នកបង្កើតទ្រឹស្តីទ្វីបរសាត់គឺ លោកអាល់ព្រីដវ៉េសនឺ(Alfred Wegener) ជនជាតិ អាឡឺម៉ងនៅឆ្នាំ ១៩១០ ។
ដែលហៅថាប៉ងសៀ គឺទ្វីបទាំងអស់ស្ថិតនៅរួមគ្នាជាផ្ទាំងដីដ៏ធំមួយ ។
អ្នកបង្កើតទ្រឹស្តីគម្លាតបាតសមុទ្រ គឺលោកហារីហេស ជនជាតិអាមេរិកនៅឆ្នាំ១៩៦០ ។