គណបក្សដែលបានទទួលសម្លេងឆ្នោតច្រើនជាងគេ គឺ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ។ ហើយមគ្គុទេសក៏គណបក្សនេះឈ្មោះ គឺ អ្នកស្រីអង់សានស៊ូជី ។
vrean.com Latest Questions
ចលនាតស៊ូរំដោះជាតិឥណ្ឌាដឹកនាំដោយអ្នក មហាត្មះគន្ធី ។ គណបក្សដែលគាត់បង្កើតឡើងឈ្មោះ សមាជ ។
ប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទី ៖ • ការបង់ភាគទានជាសមាជិកក្នុងទឹកប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក • បង់មូលនិធិវិទ្យាសាស្រ្តប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក • បង់ថ្លៃចំណាយរដ្ឋបាល ប្រហែលជិត ៣០០លើកក្នុងមួយឆ្នាំ ។ ភារកិច្ចចំពោះមុខរបស់អាស៊ាន ៖ • អភិវឌ្ឍសេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជម្រុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រាប់លើកស្ទួយវឌ្ឍន៍ភាពសេដ្ឋកិច្ច • ទំនាក់ទំនងល្អរវាងប្រទេស អាស៊ាន និងមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចជាជប៉ុន សហរដ្ឋអាមេរិក សហគមន៍ អ៊ីរ៉ុប និងអូស្រ្តាលីជាដើម • លើកទឹកចិត្តប្រទេសអ្នកមានឱ្យជួយប្រទេសក្រីក្រ ។
វិនាសកម្មនៅកម្ពុជាក្រោមរបបប្រល័យពូជសាសន៍ ៖ • សង្គម : សម្លាប់រង្គាល បង្អត់អាហារ ធ្វើការជាទម្ងន់ បំបិនសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជម្លៀសប្រជាជនចេញពីទីក្រុងនៅជនបទ ពីតំបន់មួយទៅតំបន់មួយទៀត ។ • វប្បធម៍ : បំបាត់សាសរៀន វត្តអារាម ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី ។ • ហេដ្ឋានរចនាសម័្ពន្ធ : (សាលារៀន ផ្លូវថ្នល់ សំណង់សាធារណៈ )
ព្រះមហាក្សត្រព្រះបាទតីវវរ័្មន ។
បានជាការកំណត់គោលដៅនៃជិវិតសម្រាប់មនុស្សម្នាក់ៗមានសារៈសំខាន់ៗព្រោះ ៖ • ធ្វើឲ្យជីវិតកាន់តែប្រសើរជាងអ្វីដែលបានជួបកន្លងមក • មានគម្រោងផែនការ • អនុវត្តតាមគម្រោងផែនការនោះបានជោគជ័យ ចំណេញពេលវេលាប្រាក់កាស មិនខាតបង់កម្លាងកាយចិត្ត • អភិវឌ្ឍចំណេះដឹង និងជំនាញកាន់តែប្រសើរឡើង • ជាថ្នោលជម្រុញដ៏ល្អ • ជាត្រីវិស័យសម្រាប់ជីវិត • ឆាប់ទទួលបានជោគជ័យ
ប្រៀបធៀបពីការធ្វើជំរឿននៅឆ្នាំ ១៩២១ និងឆ្នាំ ១៩៩៨ ឆ្នាំ១៩២១ • ធ្វើឡើងដោយអាណាព្យាបាលបារាំង • ធ្វើឡើងដើម្បីចង់ដឹងចំនួនមនុស្សប្រុសដែលមានអាយុ២០ឆ្នាំដល់៦០ឆ្នាំ • ធ្វើឡើងដើម្បីគាប់សង្គត់លើប្រជាជន • ដើម្បីផលប្រយោជន៍អ្នកកាន់អំណាច • ក្នុងគោលបំណងបម្រើនយោបាយ និងប្រមូលពន្ធដារ • ធ្វើឡើងដោយពួកបារាំង • លទ្ធផលមិនបានល្អប្រសើរ ។ ឆ្នាំ១៩៩៨ • ធ្វើឡើងដោយរាជរដ្ឋាភិបាលខ្លួនឯង • ចង់ដឹងចំនួនប្រជាជនដែលកំពុងរស់នៅបច្ចុប្បន្នចង់ដឹងពីតម្រួវការរបស់ប្រជាជន • គ្មានការគាបសង្កត់លើប្រជាជន • ដើម្បីផលប្រយោជន៍ប្រទេសជាតិ • ក្នុងគោលបំណងអភិវឌ្ឍប្រទេស ឪ្យមានការរីកចម្រើន • មានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ • លទ្ធផលបានល្អប្រសើរនិងប្ររយោជន៍ ។
មាតាបិតា ឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន គឺ ៖ • សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់សិក្សាឱ្យចូលរួមសិក្សា • សិទ្ធិទទួលបានព័ត៌មាននិងរបាយការណ៍នៃការសិក្សាពីគ្រឹះស្ថានសិក្សារបស់អ្នកសិក្សា ដែលស្ថិតក្នុងបន្ទុក • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់សាលារៀន និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណែងរបស់ខ្លួន • សិទ្ធិស្នើ សិទ្ធិតវ៉ាទៅអាជ្ញាធរអប់រំមានសមត្ថកិច្ចតាមឋានានុក្រមព្រមទាំងមានសិទ្ធិប្តឹងទៅតុលាការ • សិទ្ធិចូលរួមផ្តល់ធនធានយ៉ាងពេញលេញក្នុងការគាំទ្រនិងអភិវឌ្ឍវិស័យអប់រំ • សិទ្ធិចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ។
អ៊ីតាលីបានក្លាយជារដ្ឋផថាស៊ីលចាប់ឆ្នាំ១៩២០ដល់ឆ្នាំ១៩៤៣ក្រោមការដឹកនាំដោយលោក មូសូលី ដែលជាដៃគូជាមួយនឹងណាស៊ីអាឡឺម៉ង់ក្នុងសង្រ្គាមលលោកលើកទី២។