vrean.com Latest Questions
និកាយនីមួយៗ ត្រូវមាននាយកផ្ទាល់របស់ខ្លួនដែលហៅ ថាព្រះសង្ឃនាយក។ ព្រះសង្ឃនាយកគណៈមហានិកាយ មានឋានន្តរជា«សម្តេចព្រះមហាសុមេធាធិបតី ឬព្រះសង្ឃ រាជគណៈមហានិកាយ» ឯព្រះសង្ឃនាយកខាងគណៈធម្ម យុត្តិកនិកាយ មានឋានន្តរជា «សម្តេចព្រះសុគន្ធាធិបតី ឬ ព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ»។
នៅពេលដែលប្រទេសស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ដែលគ្រានោះសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានលុបបំបាត់ចោល ទាំងស្រុង។ វត្តអារាមរបស់ព្រះពុទ្ធសាសនាក៏ដូចជាសាស នាដទៃទៀត ត្រូវបានគេយកធ្វើជាជង្រុកដាក់ស្រូវ ទ្រុងជ្រូក ឃ្លាំងសម្ភារៈ ឬមមន្ទីរឃុំឃាំងមនុស្ស។ ព្រះសង្ឃត្រូវបានចាប់ផ្សឹក ឬធ្វើគុតអស់ជាច្រើនអង្គ។ ព្រះវិហារ កុដិ សាលាធម្មវិន័យ សាលាឆាន់ ព្រះពុទ្ធបដិមាត្រូវបានបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយវត្តដទៃទៀតដែលនៅសេសសល់ ក៏ត្រូវខូចខាតខ្លាំងដែរ។ ចំណែកគម្ពីរដីកា ដែលរក្សា ទុកនៅតាមវត្តទាំងឡាយ ក៏ត្រូវវិនាសអន្តរាយស្ទើរគ្មាន ...
តតិយសង្គាយនា (សង្គាយនាទី៣) ក្រោមមហាថេរា ធិបតី នៃព្រះមោគ្គលីបុត្រតិស្សត្ថេរ ដោយមានព្រះបាទអសោកមហារាជឥណ្ឌាជាអ្នកឧបត្ថម្ភ បានធ្វើចប់នៅព.ស. ២៣៤ នៅវត្តអសោករាម ក្រុងបាតលីបុត្រ។ ក្រោយតតិយសង្គាយនានេះ ព្រះមោគ្គលីបុត្រ បានបញ្ជូនព្រះសមណទូតទៅគ្រប់ទិសទីក្នុង ជម្ពូទ្វីបចំនួន១៦កន្លែង ដើម្បីផ្សាយព្រះពុទ្ធសាសនា។ ព្រះសោណត្ថេរ និងព្រះឧត្តរត្ថេរបាននិមន្តចូលមកកាន់ដែនដីសុវណ្ណភូមិដែលមានប្រទេសភូមា សៀម លាវ ខ្មែរ ដើម្បីផ្សាយព្រះពុទ្ធ សាសនា។ ដូចនេះប្រទេសខ្មែរ បានទទួលយកព្រះពុទ្ធសាសនា ថេរវាទ(ហីន ...