នៅពេលដែលប្រទេសស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ដែលគ្រានោះសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានលុបបំបាត់ចោល ទាំងស្រុង។ វត្តអារាមរបស់ព្រះពុទ្ធសាសនាក៏ដូចជាសាស នាដទៃទៀត ត្រូវបានគេយកធ្វើជាជង្រុកដាក់ស្រូវ ទ្រុងជ្រូក ឃ្លាំងសម្ភារៈ ឬមមន្ទីរឃុំឃាំងមនុស្ស។ ព្រះសង្ឃត្រូវបានចាប់ផ្សឹក ឬធ្វើគុតអស់ជាច្រើនអង្គ។ ព្រះវិហារ កុដិ សាលាធម្មវិន័យ សាលាឆាន់ ព្រះពុទ្ធបដិមាត្រូវបានបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយវត្តដទៃទៀតដែលនៅសេសសល់ ក៏ត្រូវខូចខាតខ្លាំងដែរ។ ចំណែកគម្ពីរដីកា ដែលរក្សា ទុកនៅតាមវត្តទាំងឡាយ ក៏ត្រូវវិនាសអន្តរាយស្ទើរគ្មាន សល់។
1 Answer