នៅថ្ងៃ ១២ ខែ ឧសភា លោកឆឺឈីល បានថ្លែនៅចំពោះមុខសភាថា ខ្ញុំគ្មានអ្វីជូនប្រជាជន អង់គ្លេសទេគឺ មានតែឈាម ការតស៊ូទឹកភ្នែក និងញើស តែប៉ុណ្ណោះដើម្បីយកជ័យជម្នះ ។
vrean.com Latest Questions
អ្នកធ្វើការប្រឆាំងជាមួយពួកខ្មែរក្រហមរួមមាន ៖ • លោក ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ • ប្រជារាស្រ្តនៅសៀមរាប • នៅខេត្តបាត់ដំបង • នៅខេត្តកំពងធំ • នៅខេត្តមណ្ឌលកិរី • នៅខេត្តកមពងឆ្នាំ ( ចម្ការហ្លួង ) ។
នៅក្រោយសន្និសិទយ៉ាល់តាសហភាពសូវៀតបានធ្វើដូចតទៅ ៖ បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នឯកភាពជាតិប៉ូឡូញមួយនៅខែមិថុនា ឆ្នាំ ១៩៤៥ ចាត់តាំងឪ្យមានការបោះឆ្នោតដោតសេរីភាពមួយនៅខែ មករា ឆ្នាំ ១៨៤៧ ដោយមានការព្រមព្រៀមពីមហាអំណាច ហើយនៅពេលនោះពួកកុំមុយនីស្ដជាអ្នកក្តាប់អំណាច នៅក្នុងជួររដ្ឋាភិបាលនេះ ។
នៅពេលដែលអាឡឺម៉ង់ចូលលុកលុយសហព័ន្ធយូហ្គោស្លាវី គឺមាន ការបង្កើតរដ្ឋាភិបាលនិទេសបណ្ដោះអាសន្នមួយនៅទីក្រុងឡុងប្រទេសអង់គ្លេសដើម្បីប្រឆាំងអាឡឺម៉ង ។ រដ្ឋាភិបាលនេះ គឺបានដឹកនាំដោយព្រះចៅភីទ័ដរ ១ ដែលគាំទ្រដោយចលនាតស៊ូសំខាន់ៗ ២ ក្រុម ។ ក្រុងទី ១ ដឹកនាំដោយលោក ឈីតនីក និងក្រុមទី ២ ដឹកនាំដោយ ជនកុំមុយនីស្ដ ទី តូ ។
លោក ឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំ១៨៦៣ ដើម្បីចុះសន្ធិសញ្ញាសម្ងាត់មួយជាមួយខ្មែរ ។
មុននឹងបារាំងធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល គឺវិស័យរដ្ឋបាលខ្មែរមានលក្ខណៈអាណាធិបតេយ្យ អសមត្ថភាព និងគ្មានប្រសិទ្ធិភាព ។
អង្គការនយោបាយសង្គមរាស្រ្ដនិយមបានគ្រប់គ្រងអំណាចពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំងនេះបណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុបបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឪ្យបានប្រសើរ ។
លោកប្រធានាធិបតីហ្វ្រង់ស័្វរមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ ៖ • លុបបំបាត់ទោសប្រហារជីវិត • កាត់បន្ថយម៉ោងធ្វើការនៅត្រឹម ៣៩ ម៉ោងក្នុង ១ សប្តាហ៍ • កំណត់អាយុចូលនិវត្តន៍មកត្រឹមអាសយុ ៦០ ឆ្នាំវិញ ។
បានជាប្រទេសនៅក្រោមរណបភាពសូវៀតបានប្រកាសជាប្រទេសឯករាជ្យពីព្រោះក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យអនុ្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី ២ ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចបានប្រកាសឯករាជ្យ ជាបន្ដបន្ទាប់ ។ ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៊ូឡូញជាដើម ។