អំពីលទ្ធផលនិងវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម ៖ លទ្ធផល • កម្ពុជាជាមុខមាត់នៅលើឆាកអន្តរជាតិ • កម្ពុជាក្លាយទៅជាអ្នកផ្គត់ផ្គង់នៅលើទីផ្សារ ផលិតវិបាក • កសិករនៅជនបទក្លាយទៅជាកសិករស៊ីឈ្នួលគេ • ពួកអភិជនក្លាយទៅជាម្ចាស់ដី • កំណតរវាងអ្នកមាន និងអ្នកក្រ។
vrean.com Latest Questions
មូលហេតុដែលនាំឪ្យកើតរដ្ឋស្លាវខាងត្បូងគឺ ៖ • ការសម្លាប់រជ្ជទាយាទប្រង់ស្វ័រហ្វ៊ែឌីណង់នៅសារ៉ាសឺវ៉ូ ដោយនិសិ្សតស៊ែប៊ីម្នាក់ជាការបើកទ្វារនៃសង្រ្គាមលោកលើកទី ១ • ចក្រភពអូទ្រីស ហុងគ្រីបានប្រកាសសង្រ្គាមជាមួយប្រទេសសស៊ែប៊ីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ តែស៊ែប៊ីគាំទ្រដោយប្រទេសរុស្ស៊ី • នោក្រោយសង្រ្គាមលោកលើកទី ១ សន្និសីទអន្ដរជាតិស្ដីការបំបែកចេញពីចក្រភពអូទ្រីសដើម្បីបង្កើតប្រទេស ២ គឺ ឆេកូស្លូវ៉ាកី និង យូហ្គោស្លាវី ឬ ហៅថាស្លាវខាងត្បូង ។
មាន ២ វណ្ណៈគឺ ៖ • វណ្ណៈមូលដ្ឋានចាស់ (ប្រជាជនចាស់ ) ក្រុមអ្នកតស៊ូតាំងពីមុនឆ្នាំ ១៩៧០ រហូតមក ។ • វណ្ណៈមូលដ្ឋានថ្មី (ប្រជាជនថ្មី ) ពួក១៧មេសា ឬ ពួកអ្នកមកតាំងលំនៅក្រោយ ១៧ មេសា ១៩៧៥ ។
បានជាចាំបាច់បង្រួបបង្រួមជាតិ ព្រោះ • ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនឹងខ្មែរ • ដើម្បីឱ្យភាគីខ្មែរទាំងបួនក្រុមសម្រុះសម្រួលគ្នាដោះស្រាយបញ្ហាជាតិនិងឈានដល់ការបោះឆ្នោតលក្ខណៈសកល ក្នុងគោលបំណងឱ្យមានឯកភាពជាតិតែមួយ ។
លោកហ្គោបាឆូវបានជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសហភាពសូវវៀតតទៅ ៖ • លោកបានខិតខំដោះស្រាយបញ្ហាប្រឈមមុខនូវវិបិត្តបិនយោបាយអន្ដរជាតិគឺសង្រ្គាមត្រជាក់និងវិបត្តិផ្ទៃគឺបញ្ហាឪនភាពសេដ្ឋកិច្ចសូវៀត ។ • លោកបានបន្ដអនុវត្តផែនការ ៥ឆ្នាំ លើកទី១១ ( ១៩៨០-១៩៨៥) លទ្ធផលសេដ្ឋកិច្ចដែលទទួលបានតិចតួចណាស់មិនហួសពី៣.៥% ។ • ដើម្បីបំពេញនូវការខាតបង់នៃជញ្ជីងពាណិជ្ជកម្មសូរៀតត្រូវតែបង្កើនការនាំចេញនូវឧស្ម័នធម្មជាតិ និងប្រេងកាតដែលមានតម្លៃរហូតដល់ ១២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
នៅក្នុងអង្កការសហប្រជាជាតិ មានប្រើភាសាជាផ្លូវការចំនួន៦គឺភាសាអង់គ្លេសបារាំង អេស្ប៉ាញ អារ៉ាប់ រុស្សី ចិន ។
ខ្មែរក្រហមមានគោលការណ៍ គឺ ៖ • ជំលៀសប្រជាជន ឲ្យចេញពីទីក្រុងភ្នំពេញទាំងអស់ • លុបបំបាត់ទីផ្សារ • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយបណ្ណ • ផ្សឹកព្រះសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ឲ្យធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំរបស់របបលន់នល់ • បង្កើតសហករណ៍័កម្រិតខ្ពស់ទូទាំងប្រទេស • បណ្តេញជនជាតិភាគតិចវៀតណាមឲ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
ដើម្បីលើកកម្ពស់វិស័យសិក្សាធិការជាតិរាជរដ្ឋាភិបាល សម័យសង្គមរាស្រ្ដនិយម បានធ្វើដូចតទៅ ៖ + អភិវឌ្ឍវិស័យ អប់រំឪ្យមានគុណភាពនិងប្រសិទ្ធិភាព ដោយបានបណ្ដុះបណ្ដាលគ្រូ បង្រៀន និងកសាងសាលាតរៀន ចាប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ។ + នៅឆ្នាំ ១៩៦០ បង្កើតឪ្យមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យនីតិសាស្រ្ដ មហាវិទ្យាល័យវិទ្យាសាស្រ្ដ មហាវិទ្យាល័យវេដ្ជសាស្រ្ដ…។ + ខាងសាសនា គឺបង្កើតឪ្យមានពុទ្ធិបឋមសិក្សា រហូតដល់ពុទ្ធិមហាវិទ្យាល័យ ។ + ...
គោលការណ៍ ៨ ចំណុចមានខ្លឹមសារដូចតទៅ ៖ • ជម្លៀសប្រជាជនឪ្យចេញពីទីក្រុងភ្នំពេញទាំងអស់ៗ • លុបបំបាត់ផ្សារទាំងអស់ • លុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណរបស់របបលន់ ណុល • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនា ទាំងអស់ហើយឪ្យទៅធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ ។ • ប្រហារជីវិតមេដឹកនាំ លន់ ណុល ទាំងអស់ • បង្កើតសហករណ៍កម្រិតខ្ពស់នៅទូទាំងប្រទេស ដោយបង្កើតឪ្យមានរោងបាយរួម • បណ្ដោញជនជាតិភាគតិច វៀតណាម ឪ្យចេញទាំងអស់ • បញ្ចូនកងទ័ពទៅតាមព្រំដែនជាពិសេសជាមួយប្រទេសវៀតណាម ។