ប្រាសាទព្រះវិហារត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ២០០៨។ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ នាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងកេបិចប្រទេសកាណាដា ។
vrean.com Latest Questions
របបសាធារណរដ្ឋខ្មែររស់រយៈពេលប្រាំឆ្នាំដោយពឹងផ្អែកលើជំនួយយោធាអាមេរិក។
ថ្វីត្បិតតែប្រទេសនីមួយៗលើពិភពលោក មានគណបក្សនយោបាយជាច្រើនសម្រាប់ដឹកនាំ រដ្ឋាភិបាល ក៏ប្រទេសទាំងមិនបានប្រកាន់យករបបនយោបាយដូចគ្នាដែរ។ប្រទេសខ្លះប្រកាន់យក ប្រព័ន្ធឯកបក្ស ទ្វេបក្ស ហើយខ្លះទៀតពហុបក្ស។ ចូរប្អូនសិក្សាស្រាវជ្រាវទៅលើប្រព័ន្ធទាំងបី(ឯកបក្ស ទ្វេបក្ស និងពហុបក្ស) ថាមានប្រទេសណាខ្លះដែលប្រកាន់យកប្រព័ន្ធនយោបាយណាមួយ។
មាន ២ វណ្ណៈគឺ ៖ • វណ្ណៈមូលដ្ឋានចាស់ (ប្រជាជនចាស់ ) ក្រុមអ្នកតស៊ូតាំងពីមុនឆ្នាំ ១៩៧០ រហូតមក ។ • វណ្ណៈមូលដ្ឋានថ្មី (ប្រជាជនថ្មី ) ពួក១៧មេសា ឬ ពួកអ្នកមកតាំងលំនៅក្រោយ ១៧ មេសា ១៩៧៥ ។
បានជាចាំបាច់បង្រួបបង្រួមជាតិ ព្រោះ • ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនឹងខ្មែរ • ដើម្បីឱ្យភាគីខ្មែរទាំងបួនក្រុមសម្រុះសម្រួលគ្នាដោះស្រាយបញ្ហាជាតិនិងឈានដល់ការបោះឆ្នោតលក្ខណៈសកល ក្នុងគោលបំណងឱ្យមានឯកភាពជាតិតែមួយ ។
លោកហ្គោបាឆូវបានជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសហភាពសូវវៀតតទៅ ៖ • លោកបានខិតខំដោះស្រាយបញ្ហាប្រឈមមុខនូវវិបិត្តបិនយោបាយអន្ដរជាតិគឺសង្រ្គាមត្រជាក់និងវិបត្តិផ្ទៃគឺបញ្ហាឪនភាពសេដ្ឋកិច្ចសូវៀត ។ • លោកបានបន្ដអនុវត្តផែនការ ៥ឆ្នាំ លើកទី១១ ( ១៩៨០-១៩៨៥) លទ្ធផលសេដ្ឋកិច្ចដែលទទួលបានតិចតួចណាស់មិនហួសពី៣.៥% ។ • ដើម្បីបំពេញនូវការខាតបង់នៃជញ្ជីងពាណិជ្ជកម្មសូរៀតត្រូវតែបង្កើនការនាំចេញនូវឧស្ម័នធម្មជាតិ និងប្រេងកាតដែលមានតម្លៃរហូតដល់ ១២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
នៅក្នុងអង្កការសហប្រជាជាតិ មានប្រើភាសាជាផ្លូវការចំនួន៦គឺភាសាអង់គ្លេសបារាំង អេស្ប៉ាញ អារ៉ាប់ រុស្សី ចិន ។
ខ្មែរក្រហមមានគោលការណ៍ គឺ ៖ • ជំលៀសប្រជាជន ឲ្យចេញពីទីក្រុងភ្នំពេញទាំងអស់ • លុបបំបាត់ទីផ្សារ • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយបណ្ណ • ផ្សឹកព្រះសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ឲ្យធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំរបស់របបលន់នល់ • បង្កើតសហករណ៍័កម្រិតខ្ពស់ទូទាំងប្រទេស • បណ្តេញជនជាតិភាគតិចវៀតណាមឲ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
សង្រ្គាមរវាងពួកស៊ែប និងក្រូអាស៊ីបានកើតឡើងនៅពេលដែលកងទ័ពយូហ្គោស្លាវី ដែលមានប្រៀបទាំងអាវុធ និងមនុស្ស ពោលគឺពលទាហាន ៣០ ០០០ នាក់ និងរទេះតង់ ៣ ០០០គ្រឿង ហើយបានបំបាត់កងទ័ព ក្រូអាត ឪ្យនៅក្រៅរង្វង់ប្រយុទ្ធ មិនតែ ប៉ុណ្ណោះទៀតកងទ័ពយូហ្គោស្លាវី ក៏បានប្រើទ័ពអាកាសទម្លាប់គ្រាប់បែកទៅលើទីក្រុង ហ្សាគ្រីបទៀតផង ។ ជាលទ្ធផលកងទ័ពយូហ្គោស្លាវីបានចូលកាន់កាប់ទឹកដីក្រូអាត ៣០% ហើយសង្រ្គាមនេះត្រូវបានបញ្ចប់ក្រោយពេលរដ្ឋាភិបាលក្រូអាត បានចុះសន្ធិសញ្ញាជាមួយពួកស៊ែប ។