សកម្មភាពរបស់កងទ័ពអាឡឺម៉ង់ មកលើប្រទេសប៉ូឡូញ និងសហភាពសូវៀត បានល្មើសទៅលើ ៖ • ឯករាជ្យនៃប្រទេសប៉ូឡូញ ដែលស្ថិតនៅក្រោមការធានាអះអាង នៃប្រទេសមហាអំណាច ។ • សន្ធិសញ្ញាជាសម្ងាត់ប្រទេសអាឡឺម៉ង់ និងសហភាពសូវៀត នៅថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៩ ។ • សកម្មភាពទាំងនេះ បានបង្កឪ្យបង្កើតមាននូវ សង្រ្គាមលោក លើកទី ២ ។
vrean.com Latest Questions
នៅឆ្នាំ ២០៣០ គេបានទស្សន៍ទាយថា បើសិនជាតម្រូវការស្បៀងអាហារកាន់តែមានកម្រិតខ្ពស់នៅ និងនាំឪ្យមានកង្វះខាតគ្រឿងឧបភោគកាន់តែខ្លាំង ។
សន្ធិសញ្ញាបារាំង សៀមថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ បារាំងបាននាំយកមកឪ្យវិញនូវខេត្តមួយចំនួនដែលសៀមបានរំលោភយកទៅដូចជា ខេត្តបាត់ដំបង និងមហានគរ ( សៀមរាប ) ដែលជាបេះដូងខ្មែរ ។
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានដាក់ឪ្យប្រើប្រាស់នៅថ្ងៃ ០៥ ខែ មករា ហើយត្រូវបានត្រូវអនុម័ត ដោយសមាជិក ១០០០ នាក់ ។
នៅមុនសម័យសង្គ្រាមលោកលើកទី ១ ប្រទេសអង់គ្លេសជាប្រទេសមហាអំណាច អាណានិគមធំជាងគេ និងជាប្រទេសវៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ។
ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
ប្រភេទនៃបញ្ហារួមនៅសកលលោកមាន ៖ • ប្រភេទទី១ កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធផលពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី • ប្រភេទទី២ កើនចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្ដបច្ចេកទេស។ ជោគជ័យនៃប្រវត្តិវិទ្យាសាស្ត្រ បច្ចេកទេសនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានព្រមគ្នាក្នុងពេលតែមួយ។ • ប្រភេទទី៣ កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គត់គ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិដែលចេះតែវិចវិលទៅៗ។ • ប្រភេទទី៤ ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលោកសព្វាវុធ និងកងទ័ព។ • ប្រភេទទី៥ ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតប និងរកវិធីដោះស្រាយបញ្ហាឪ្យបានទាន់ពេលវេលា។
រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមានទម្រង់តាមបែបប្រជាធិបតេយ្យសេរីពហុបក្សផ្អែកលើអធិតេយ្យភាព និងសេរីភាពបុគ្គល ដែលចែកជាអំណាចបីខុសគ្នាគឺ អំណាចប្រធានាធិបតី អំណាចសភា និងតុលាការជាន់ខ្ពស់។ • អំណាចប្រធានាធិបតី មានអំណាចខាងនីតិប្រតិបត្តិមានសិទ្ធិទូលំទូលាយ ដែលជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ៤ឆ្នាំ និងអាចឈរបាន២ អាណត្តិបើមានស្នាដៃល្អក្នុងការដឹកនាំ ជាមេបញ្ជាការកងទ័ពជាតិ មានសិទ្ធផ្ដួចផ្ដើមធ្វើការជំនួសប្រធានាធិបតី នៅពេលប្រធានាធិបតីមានជំងឺ ទទួលមរណភាពទត្រូវដកហូបពីតំណែង។ • អំណាចសភា សភាមាន២គឺសភាតំណាងរាស្រ្ដ និងព្រឹទ្ធសភា។ សភាតំណាងរាស្រ្ដមានចំនួន៤៣៥នាក់ មានអាណត្តិ២ឆ្នាំ។ ព្រឹទ្ធសភាមាន ១០០នាក់ជ្រើសចេញពីរដ្ឋនីមួយៗក្នុង១៧រដ្ឋមាន២នាក់ មានអាណត្តិ៦ឆ្នាំតែត្រូវបោះឆ្នោតប្ដូរនៅចំនួន១ភាគ៣ រៀលរាល់២ឆ្នាំម្ដង។ ព្រឹទ្ធសភាមានសិទ្ធពិនិត្យលើការតាំងមន្ដ្រីជាន់ខ្ពស់ ...
កត្តាដែលនាំឱ្យមានការបង្កើតថ្មីមានដូចជា៖ • ចៃដន្យ ដែលមិនបានព្រាង ឬទាយទុកមុន • ភាគនៃទេពកោសល្ប ជានិស្ស័យនៃចិត្តពីធម្មជាតិមក • ពុទ្ធិពីរបកគំហើញចុងក្រោយទាំងឡាយនៃវិទ្យាសាស្ត្រ • តម្រូវការចាំបាច់នៃសមូហភាព • ទំនោរផ្នែកជីវសាស្ត្រ។
សេចក្តីប្រាថ្នា មានកំណើតពីតម្រូវការរបស់មនុស្ស។ សេចក្តីប្រាថ្នានេះ សំដៅទៅរកគោលបំណងមួយដ៏ជាក់លាក់ លទ្ធផលបំពេញសេចក្តីត្រូវការ ឬកម្មវត្ថុណាមួយដ៏ពិតប្រាកដដែលមនុស្សស្វែងរក ឬចង់បង្កើតឱ្យមានឡើង។