vrean.com Latest Questions
បានជាព្រះបាទនរោត្តមបង្កើតអង្គការសង្គមរាស្រ្តនិយមឡើងពីព្រោះ ៖ • ដើម្បីរៀបចំសង្គមកម្ពុជាថ្មី ក្រោយពីររបបអាណានិគម • រៀបចំសេដ្ឋកិច្ចឲ្យរីកចម្រើន ( បរទេស រដ្ឋមូលដ្ឋាន សហករណ៍ ) • កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល • អភិវឌ្ឍវិស័យវប្បធម៌ ( សាលារៀន កីឡា មន្ទីរពេទ្យ វត្តអារាម ) • បង្កើតសមាជជាតិ ( សភា មន្រ្តីរាជការ ប្រជារាស្រ្ត បំបាត់អំពើពុករលួយ )
ប្រទេសប៉ូឡូញបានក្លាយជាប្រទេសឧស្សាហកម្ម ដោយពឹងផ្អែកលើរ៉ែក្រោមដីជាច្រើន ប្រភេទ នៅប៉ែកនិរតី ប្រទេស ហើយក៏ជាតំបន់ប្រមូលផ្ដុំទីក្រុងធំៗ ដូចជា វ៉ាសូវីដង់ ឡូត និងប៉ូណង់ជាដើម ។
ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្ត មាត់ជ្រូក ក្នុងបំណងបង្ហាញថា ទឹកដីកម្ពុជាក្រោយជាទឹកដីរបស់ខ្មែរ ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ ពីព្រោះព្រះអង្គបានសោទីវង្គតនៅទី ១៨ ខែតុលា ឆ្នាំ ១៨៦០ ។
នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជាតិខ្មែរទាំងមូលបានសម្ដែងនូវចិត្តយ៉ាងមោះមុតក្នុងការទាមទារឯករាជ្យពីរយ៉ាងឪ្យដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យឪ្យយើងក៏ដោយ ។
ព្រះនរោត្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គថ្វាយរាជសម្បត្តិនេះទៅព្រះបាទនរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។
ពេលទៅដល់ប្រទេសចិន សាឡុត ស មានអារម្មណ៍ពេញចិត្តនឹងដំណាក់កាលដំបូងៗ នៃវប្បធម៌ចិន ហើយគាត់ក៏បានផ្លាស់ប្ដូរភក្ដីទៅរកគំរូបដិវត្តន៍បែបប្រួទេសចិន ។
នៅសម័យកម្ពុជាប្រជាធិបតេយ្យ មានក្រសួងដែលមានសកម្មភាពច្រើនជាងគេរួមមាន ៖ – ក្រសួងការបរទេសដឹកនាំដោយ អៀង សារី – ក្រសួងការពារជាតិដឹកនាំដោយ សុន សេន – ក្រសួងសេដ្ឋកិច្ចដឹកនាំដោយ វន វ៉េត – ក្រសួងឧស្សាហកម្មដឹកនាំដោយចេង អន ។
អ្នកដែលបន្ដតំណែងពីលោក ឆឺ ឈីល គឺលោក ក្លេមិន អាត់លី គាត់មពីគណបក្សការងារនិយម ។
ការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ងខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៤៩ ។