vrean.com Latest Questions
ស្នូរនៃយុទ្ធសាស្រ្តចតុកោណ គឺអភិបាលកិច្ចល្អ ដែលផ្តោតការយកចិត្តទុកដាក់លើកំណែទម្រង់៤យ៉ាងគឺ៖ • ការប្រយុទ្ធប្រឆាំងអំពើពុករលួយ • កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ • កំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងកម្មវិធី វិមជ្ឈការ និងសហវិមជ្ឈការ • កំណែទម្រង់កម្លាំងប្រដាប់អាវុធ ពិសេសគឺកម្មវិធីកាត់រំសាយទ័ព ។
ហេតុផលពិសេសដែលបណ្តាយអោយមានជនភៀសខ្លួនគឺ • មកពីសង្គ្រាម ភាពក្រីក្រការបំផ្លិចបំផ្លាញបរិស្ថាន • ភាពចំណុចខាងនយោបាយ ការរំលោភសិទ្ធិមនុស្ស • ដោយសារការភ័យខ្លាចអំពើមនុស្សឃាត ចាប់ជំរិត • អសន្តិសុខ ភាពអត់ឃ្លាន ការរីករាលដាលនៃជំងឺផ្សេងៗ • មកពីហេតុផលនយោបាយជាដើម
ការអប់រំបានជះឥទ្ធិពលឲ្យស្រ្តីធ្វើការអភិវឌ្ឍន៍ខ្លួនឯង គ្រូសារ និងសង្គមជាតិដូចជា៖ អភិវឌ្ឍខ្លួនឯង • ធ្វើជាម្ចាស់លើខ្លួនឯង • ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ • ចេះថែទាំសុខភាពរបស់ខ្លួន • ចេះត្រិះរិះពិចារណារកហេតុផល • មានមធ្យោស្រ័យល្អ និងគំនិតទូលំទូលាយ • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច • ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ ។ អភិវឌ្ឍន៍គ្រួសារ • ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាពអនាម័យ • អប់រំវប្បធម៌ទូទៅដល់កូន • មានផែនការពន្យាកំណើត កំណត់ចំនួនសមាជិកគ្រួសារបានច្បាស់លាស់ • ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ • អាចយកចំណេះដឹងផ្តល់ដល់់វិស័យការងារខ្លួនឲ្យមានការរីកចម្រើន • បណ្តុះនូវសីលធម៌អំពើ សីលតម្លៃគ្រួសារមានសីលធម៌ ...
មនុស្សចាស់មានសិទ្ធិលើសពីសិទ្ធិយើងទាំងអស់គ្នាគឺ • សិទ្ធិរួចផុតពីទោសប្រហារជីវិតគឺមានទោសធ្ងន់បំផុតត្រឹមជាប់គុកមួយជីវិត • សិទ្ធិដើម្បីមាននិរភ័យសង្គមគឺរដ្ឋនិងសហគមន៍ត្រូវមានកម្មវិធីសមរម្យសម្រាប់ជួយមនុស្សចាស់ ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ប្រារព្ធឡើងជាផ្លូវការនៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៃទីក្រុង បាន់ដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារុយសាឡឹម ។ បន្ទាប់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការអាស៊ាន ត្រូវបានការធ្វើគារវកិច្ចយ៉ាងសិ្នទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ព្រះចៅស៊ុលតង់ ហាជីហាស់ សិណាន់បុលគៀស នាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ នេះ បានពិភាក្សាដោយផ្តោតទៅលើបញ្ហាសំខាន់ៗជាច្រើន ស្តីពី ៖ • សហគមន៍អាស៊ាន ឆ្នាំ២០១៥ ...
a) កំណាព្យបទកាកគតិ មានរបៀបសូត្រ ៖ បទនេះមានចង្វាក់ស្មើ មិនលើក មិនដាក់ តែរន្ថើនៗ មានទំនង ដូចជា ដំណើរក្អែកលោត ហើយទម្លាក់សំឡេងលើព្យាង្គទី២ គ្រប់ឃ្លា។ b) កំណាព្យបទកាកគតិ មានរបៀបសូត្រ ៖ បទនេះមានចង្វាក់មិនស្មើ មិនលើក មិនដាក់ តែរន្ថើនៗ មានទំនង ដូចជា ដំណើរក្អែកលោត ហើយទម្លាក់សំឡេងលើព្យាង្គទី២ គ្រប់ឃ្លា។ c) កំណាព្យបទកាកគតិ ...
ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានជាថ្មីម្តងទៀត គឺត្រូវ ៖ • ផ្សព្វផ្សាយឲ្យយល់ច្បាស់អំពើវិនាសកម្មដល់មនុស្សគ្រប់ជំនាន់ ដែលបណ្តាលមកអំពើនេះ ។ • ត្រូវរកយុត្តិធម៌ឲ្យជនរងគ្រោះដោយរៀបចំតុលារការ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវនសតបបនេះ ។ • អប់រំមនុស្សកុំឲ្យមានចរិត សាហាវព្រៃផ្សៃ ប្រើអំពើហឹង្សា ។ • ផ្សព្វផ្សាយពីព្រហ្មវិហារធម៌ចំពោះមនុស្សផងគ្នា ។