ប្រជុំកោះឥណ្ឌូណេស៊ីមានរដ្ឋ២ បែបធំៗ គឺរដ្ឋនៅតាមឆ្នេរសមុទ្រនិងរដ្ឋកោះ ។ • រដ្ឋនៅតាមឆ្នេរសមុទ្រ ៖ ស្ថិតនៅតាមពាម តាមទន្លេប្រកបដោយផែល្អៗ ចាកផុតពីគ្រោះថ្នាក់ទាំងពួង ហើយមានការពឹងពាក់លើពាណិជ្ជកម្មតាមតំបន់និងអន្តរជាតិ • រដ្ឋកោះ ភាគច្រើនពឹងលើផលិតផលកសិកម្មគ្រប់បែបយ៉ាងដែលបានមកពីបន្ទុះភ្នំភ្លើង (ដីក្រហម) និងតំបន់ដីល្បាប់ ។
vrean.com Latest Questions
ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗ ជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ ។ ក. អំណាចនីតិបញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា) ៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។ • អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ៖ មាននាទីជាអ្នកអនុវត្តច្បាប់ និងក្រិត្យ ។ • អំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ ...
នៅឆ្នាំ ១៩៤៣ បានជាចំណងមិត្តភាពរវាងប្រទេសប៉ូឡូញ និងសហភាពសូវៀតបានប្រេះឆា ដោយសារតែទាហានអាឡឺម៉ង់ បានរកឃើញរណ្ដៅសាសពទាហាន ប៉ូឡញ ៤៥០០ នាក់ នៅកាទីន ដែលសម្លាប់ដោយពួកតម្រូវសូវៀត ក៏ប៉ុន្ដែសូវៀតវិញបានចោទប្រកាន់អាឡឺម៉ង់ ជាអ្នកសម្លាប់ទៅវិញ ។
រដ្ឋក្រូអាស៊ី និងស្លូវ៉ានី បានក្លាយជារដ្ឋនៅលើទឹកដីយូហ្គោស្លាវីយ៉ាង តាមរយៈបោះឆ្នោត ហើយបានបង្កើតជារដ្ឋធម្មនុញ្ញដឹកនាំដោយរដ្ឋាភិបាលពហុបក្សដែលបានធ្វើឪ្យគណបក្សកុំមុយនីស្ដលុបបំបាត់ដោយស្វ័យប្រវត្តិ និងគ្មានការបង្កូរឈាម ហើយបន្ទាប់មក រដ្ឋទាំងពីនេះក៏បានក្លាយជារដ្ឋឯករាជ្យនៅលើទឹកដីនេះ ។
ព្រះរាជាដែលបានពឹងបារាំងឪ្យមកធ្វើជាអាណាព្យាបាលលើខ្មែរ គឺព្រះបាទអង្គឌួងដើម្បីជួយការពារទឹកដីខ្មែរ ។
នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិពីឆ្នាំ ១៩០៤ ដល់ ១៩២៧ ក្នុងវិស័យសិក្សាធិការបារាំងបានធ្វើកំណែទម្រង់ដូចជា ៖ • លើកស្ទួយវប្បធម៌ជាតិខ្មែរ និងដាក់ទោសទៅដល់ឪពុកម្ដាយណាដែលមិនបញ្ជូនកូនឪ្យទៅរៀន ។ • យកចិត្តទុកដាក់លើការបង្កើតសាលាវត្ត សាលា តាមឃុំសាលាបឋមសិក្សាបារាំង ។ • នៅឆ្នាំ ១៩០៤ បង្កើតសាលាមធ្យមសិក្សាគឺវិទ្យាល័យព្រះស៊ីសុវត្ថិ ។ • នៅឆ្នាំ ១៩១៥ បង្កើតឪ្យមានគណៈកម្មការរៀបចំវចនានុក្រមខ្មែរ ដើម្បីធ្វើឪ្យភាសាជាតិមានលក្ខណៈប្រាកដនិយម ។
តាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ព្រះមហាក្សត្រថ្មីត្រូវយកខ្សែលោហិត ខាងព្រះបាទអង្គឌួង ហើយត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ។
សហរដ្ឋអាមរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្រ្គាមលើកទី២ ជាពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិល និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ ។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ នេះគឺ ដោយសារតែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជាសង្រ្គាមត្រជាក់ ។