បដិវត្តន៍បៃតង គឺជាការផ្លាស់ប្តូរយ៉ាងរហ័សផ្នែកកសិកម្មដែលកត់សម្គាល់ដោយការធ្វើជម្រើសពូជ ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វចង្រៃប្រព័ន្ធបញ្ចូលទឹកសំខាន់ៗទិន្នផលនិងផលិតខ្ពស់ ។
vrean.com Latest Questions
លោកប្រធានាធិបតីហ្វ្រង់ស័្វរមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ ៖ • លុបបំបាត់ទោសប្រហារជីវិត ។ • កាត់បន្ថយម៉ោងធ្វើការនៅម៉ោង ៣៦ ម៉ោងក្នុងសប្ដាហ៍ ។ • កំណត់អាយុចូលនិវត្តន៍មកត្រឹមអាយុ ៦០ ឆ្នាំវិញ ។
ប្រទេសស្លូវ៉ាគីស្ថិតនៅអឺរ៉ុបប៉ែកកណ្ដាល ដែលមានផ្ទៃដី ៤៩ ០៣៦ គីឡូម៉ែត្រក្រឡា ហើយមានរាជធានីឈ្មោះ ប្រាទីស្លាវ៉ា ។
ប្រទេសប៉ូឡូញបានក្លាយប្រទេសឧស្សាហកម្ម ដោយពឹងផ្អែកលើរ៉ែក្រោមដី ជាច្រើន ប្រភេទ នៅប៉ែកនិរតី ប្រទេសហើយក៏ជាតំបន់ប្រមូលផ្ដុំទីក្រុងធំៗ ដូចជា វ៉ាសូវីដង់ ឡូតនិងប៉ូណង់ជាដើម ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាសាហរដ្ឋអាមេរិក គេចផុតពីការខ្ចេចខ្ទាំខាងសេដ្ឋកិច្ចពីព្រោះសហរដ្ឋអាមេរិក គឺស្ថិតនៅឆ្ងាយពី ទ្វីបអឺរ៉ុបពាន់គឺឡូម៉ែត្រ ។
ប្រភពនៃលេចឡើងដនូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយមដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំងដែលកាន់កាប់ភូមិខាងត្បូងបានប្រយុទ្ធគ្នា ដើម្បីទឹកដីអាណា និគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាម វិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦ សង្រ្គាមទាមទារឯករាជ្យបានផ្ទុះឡើងដោយបានរីករាលដាលគ្រប់ទីកន្លែង ពេញប្រទេសវៀតណាមហើយក៏បានរីករាលដាលចូលប្រទេសកម្ពុជា បង្កើតឪ្យមានចលនាតស៊ូប្រដាប់អាវុធ មួយគឺចលនាតស៊ូខ្មែរឥស្សរៈ ។
ចំពោះលោក លន់ ណុលវិញគឺលោក មានសុទិដ្ឋិនិយមថាលោកជាអ្នកមានសមត្ថភាពលើសគេក្នុងការជួយសង្រ្គោះប្រទេសកម្ពុជាឪ្យរួចផុត ពីយួនឈានពានដែលលោកហៅថាទមិទ្ធឥតសាសនា ។
នៅឆ្នាំ ១៩៧៦ ក្រុមខ្មែរក្រហមបានបង្កើតតំបន់ស័្វយ ២ ទៀតគឺ តំបន់ សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ ។
ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា ៖ • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិកពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមជាមួយសហរដ្ឋាអាមេរិកនៅអាហ្គានីស្ថាន អ៉ីរ៉ាក់ ។