ដែលហៅថាវីរបុរស គឺជាមនុស្សដែលមានចំណង់ទាញប្រកបដោយសន្ទុះ សភាវគតិមានរបៀបរស់នៅប្រកបដោយភាពក្លៀវក្លាហួសជនដទៃ មានឥរិយាបថធម្មជាតិជាអ្នកឈ្នះលើធម្មជាតិ មានឥរិយាបថឥន្ទ្រីយ៍ប្រកបដោយលំងប់ មានឥរិយាបថចំពោះអ្នកដទៃបុគ្គលមិននិយមហួសហេតុ ហើយជាមនុស្សប្រកបដោយចិត្តបុណ្យ ។
vrean.com Latest Questions
នៅសម័យកម្ពុជាប្រជាធិតេយ្យ(ប៉ុល ពត)ពាក្យថាអង្កការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដទាំង អង្កការនីតិបញ្ញាតិ្ដ នីតិប្រតិបត្ដិនិង អំណាចតុលាការ។ អង្ការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា។
បារាំងមានទិសដៅដូចជា ចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់ សក្តិភូមិខ្មែរ អោយទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបែងចែកនយោបាយជា២ប្លុកគឺ៖ • ប្លុកមូលធននិយម ( មនោគមន៏វិជ្ជាសេរី) : ដឹកនាំដោយ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង • ប្លុកសង្គមនិយម ( មនោគមន៏វិជ្ជាកុម្នុនីស្ត) : ដឹកនាំដោយសហភាពសូវៀត
ទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី ១០ ធ្នូជារៀងរាល់ឆ្នាំ ។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃទី ១០ ធ្នូ តាមមុននាទីរៀងៗខ្លួន ដូចជា ៖ • ស្ថាប័នរដ្ឋតាំងពីមន្ទីររដ្ឋសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីគ្រប់ក្រសួងនានាគួរតែចាប់តាំងឱ្យមានពីធីមិទ្ចីញរឭកខួបទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅតាមស្ថាប័ននីមួយៗ ដោយផ្សព្វផ្សាយដល់បុគ្គលិករាជាការអំពើខ្លឹមសារនៃទិវានេះឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ។ យ៉ាងហោចណាស់ ក៏ឱ្យបុគ្គលិកយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃដែរ នៅក្នុងស្ថាប័នរបស់ខ្លួន • តាមវិទ្យុ ទូរទស្សន៍ គួរមានល្បែងកំសាន្ត កំណាព្យឬសម្តែងល្ខោនអាយ៉ៃ ដែលស្តីពីសិទ្ធិមនុស្ស
ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់គេត្រូវប្រព្រឹត្តទៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត នៃប្រទេសទាំងពីរ ។