vrean.com Latest Questions
ទស្សនៈមួយលើកឡើងថា ព្រះបាទស្រីសុគន្ធបទក្ស័យព្រះជន្មដោយសារស្រី ។ ទស្សនៈនេះមានអត្ថន័យថា ៖ ដោយសារព្រះបាទស្រីសុគន្ធបទពេញចិត្តនឹងនាងពៅ ហើយតែងតាំងធ្វើជាស្នំឯក ។ ព្រះអង្គតែងតាំងនាយកន (ប្អូនប្រុសនាងពៅ) ជាមហាតលិក ។ នៅឆ្នាំ ១៥០៩ ស្រីសុគន្ធបទយល់សុបិនឃើញនាគរាជដ៏ធំមកយាយីព្រះអង្គនិងស្វេតច្ឆត្រ ហោរាទស្សន៍ទាយចំលើនាយកន (ឆ្នាំរោង) ព្រះអង្គលក៏បញ្ជាឱ្យគេបបួលនាយកនទៅបង់សំណាញ់ក្នុងល្បិចសម្លាប់ ។ ប៉ុន្តែនាងពៅស្តាប់ឮក៏យកដំណឹងទៅប្រាប់ប្អូនកន ហើយនាយកនក៏គេចរួចពីល្បិចនេះ ។ លុះក្រោយមកនាយកនក៏ងើបបះបោរ និងសម្លាប់ព្រះបាទស្រីសុគន្ធបទទៅ ។ ...
ដើម្បីជួយអ្នកដែលកំពុងសេពគ្រឿងញៀនត្រូវ៖ – ស្វែងរកជំនួយពីអ្នកដែលមានជំនាញវិជ្ជាជីវៈ – បញ្ឈប់ការគាបសង្កត់ និងធ្វើការអធ្យាស្រ័យដល់គេ – និយាយទៅរកគេ ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះគេ – រកមិត្តភក្តិផ្សេងៗដើម្បីជួយ
ពិធីបុណ្យទាក់ទងនឹងប្រេត នៅក្នុងគម្ពីរធម្មបទដ្ឋកថា បាននិយាយពីរឿងពួកប្រេតរបស់ព្រះរាជាព្រះនាមពិម្ពិសារមួយក្រុមបានបំពេញទានមានវត្ថុមិនស្អាតបរិសុទ្ធ ពោលគឺស៊ីបាយមុនលោក លុះធ្វើមរណកាលទៅបានទៅកើតក្នុងបេតវិស័យ “កើតជាប្រេត” សោយទុក្ខវេទនាអស់កាលដ៏យូរអង្វែង គឺតាំងពីមុនភទ្ទកប្បយើងនេះទៅទៀត ។ លុះមកដល់ភទ្ទកប្បយើងនេះមានព្រះពុទ្ធត្រាស់ដឹងធម៌ប្រាំព្រះអង្គ គឺកុក្កសន្ធោ កោនាគមនោកស្សបោ សមណគោត្តម និងអរិយមេត្តេយ្យ ។ នៅសល់ព្រះមួយអង្គទៀតដែលមិនទាន់បានត្រាស់ គឺព្រះអរិយមេត្តេយ្យ ដែលលោកកំពុងតែបំពេញបារមីនៅឋានតុសិតសព្វថ្ងៃនេះ ។ ព្រះពុទ្ធព្រះនាមកុក្កសន្ធោ បានត្រាស់ដឹងឡើងមុនគេក្នុងភទ្ទកប្បនេះ ពួកប្រេត ទាំងនោះក៏នាំគ្នាទៅសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចុះយើងខ្ញុំទាំងឡាយកាលណាទើបបានអាហារបរិភោគ ...
បានជាប្រជាជនកម្ពុជាទាមទារឯករាជ្យពីពួកអាណានិគមបារាំងព្រោះ៖ • ព្រះរាជាបាត់បង់អំណាច • ប្រជាជនកាន់តែក្រទៅៗដោយមានការយកពន្ធខ្ពស់ • លុបបំបាត់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ • ជិះជាន់កេងប្រវព្ចាជព្ជាក់យកប្រយោជន៍ពីខ្មែរ • កេណ្ឌខ្មែរឪ្យទៅច្បាំក្នុងសង្រ្គោមលោក
កត្ដាដែលធ្វើឲ្យប្រជាជនប្រទេសជឿនលឿន មានអាយុវែងជាងបណ្ដាប្រជាជន តតិយលោកគឺបញ្ហាសុខាភិបាលសិក្សាធិការនិងការថែទាំបរិស្ថានធម្មជាតិឲ្យបានល្អ។
មាត្រា៧ត្រូវចាត់ទុកថាផិតគឺការរួមសេវនកិច្ចរវាងបុរសដែលមានបំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្រ្តីដទៃក្រៅពីប្រពន្ធរបស់ខ្លួនឬការរួមសេវនកិច្ចរវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន ។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត • បុរសណាដែលាមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយហើយទៅសេវនកិច្ចជាមួយស្រ្តីផ្សេងទៀត ។ • ស្រ្តីណាដែលមានចំណងអាពាហហ៍ពិពាហ៍ពីមុនមិនទាន់រលាយហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត ។