ដើម្បីជួយអ្នកដែលកំពុងសេពគ្រឿងញៀនត្រូវ៖ – ស្វែងរកជំនួយពីអ្នកដែលមានជំនាញវិជ្ជាជីវៈ – បញ្ឈប់ការគាបសង្កត់ និងធ្វើការអធ្យាស្រ័យដល់គេ – និយាយទៅរកគេ ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះគេ – រកមិត្តភក្តិផ្សេងៗដើម្បីជួយ
vrean.com Latest Questions
ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ប្រទេសដែលមានបញ្ហាសមុទ្រចិន គឺ ៖ • ហី្វលីពីន • វៀតណាត • ម៉ាឡេស៊ី • ប្រ៊ុយណេ ។
សភានៅប្រទេសបារាំងមាន២ គឺសភាតំណាងរាស្រ្ដ និងព្រឹទ្ធសភា។សភាតំណាងរាស្រ្ដមានអាណត្ដិ៥ឆ្នាំ រីឯព្រឹទ្ធសភាវិញ មានអណត្ដិ៩ឆ្នាំ។
លោក កូបាឆាវបានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងសង្គមដូចតទៅ៖ • បើកឲ្យមានអ្នកវិនិយោគទុកខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ។ • បំផុសឲ្យមានការបប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី។ • បើកឲ្យពួកប្រឆាំងប្រជាធិតេយ្យនៅក្នុងជួរគណបក្ស ពោលគឺឲ្យមានការជ្រើសរើសមន្រ្ដីដោយការបោះឆ្នោតដើម្បីសម្ដែងការទុកចិត្ត។ • រៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសមាជិកសភាតាមរយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម។
សន្និសិទយ៉ាងតាបានបង្កើតគម្រោងការមាន ៖ • បែងចែកប្រទេសអាល្លឺម៉ង់ជា ៤ ផ្នែក • សូវៀតរុញព្រំដែនចូលក្នុងប្រទេសប៉ូឡូញ រួចប៉ូឡូញបានបើកព្រំដែនចូលប្រទេសអាល្លឺម៉ង់គឺតំបន់ព្រួសខាងកើត • មានការគ្រោងកោះប្រជុំសន្និសិទនៅសាន់ហ្រ្វាន់ស៊ីស្គូ ដើម្បីរៀបចំបង្កើតអង្គការសហប្រជាជាតិ • ដោយភាពលោភលន់មេដឹកនាំសូវៀតបានសន្យាថានឹងជួយវាយជប៉ុននៅផ្នែកអាស៊ី ។
ដែលហៅថា ពលរដ្ឋគឺជា ប្រជាជនទាំងប្រុស ទាំងស្រីដែលមានកម្លាំងកាយ ប្រាជ្ញា ស្មារតីគ្រប់គ្រាន់ ហើយមានអាយុត្រឹម១៨ឆ្នាំឡើងទៅ ។ ពលរដ្ឋត្រូវប្រកាន់ខ្ជាប់តួនាទី និងមានការទទួលខុសត្រូវចំពោះសហគមន៍ ។ ហើយដើម្បីឲ្យប្រទេសនិងសហគមន៍មានការអភិវឌ្ឍប្រកបដោយជោគជ័យ និងនិរន្តភាព ពលរដ្ឋត្រូវមានតួនាទីដូចតទៅ ៖ • ចូលរួមសម្អាតរបរិស្ថាន អនាម័យ ថែទាំសុខភាព • ចូលរួមថែរក្សាសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ • ធ្វើយ៉ាងណាឲ្យសហគមន៍ទាំងមូលមាន បរិស្ថានល្អ មានសុខុមាលភាព • ចូលរួមធ្វើឲ្យសហគមន៍រីកចម្រើនលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ...
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្រ្តី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឱ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នានិងភាពខុសគ្នាដូចគ្នា ៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឱ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្ត្រ យ៉ាងណាក៏ដោយ ។
នៅសម័យសង្គមរាស្រ្តនិយមសមាជិកជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដើម្បីផ្សារភ្ជាប់រវាងរដ្ឋភិបាល សភា និងប្រជាជន ។