ប្រទេសអង់ភ្លេសមានគណបក្សសំខាន់ៗគឺ ៖ • គណបក្សអភិរក្សនិយមក • គណបក្សការងារនិយម • គណបក្សសេរីភាពនិយម។ គណបក្សដែលដឹកនាំប្រទេសបានល្អជាងគេគឺគណបក្សអភិរក្សនិយម។
vrean.com Latest Questions
លោកស្រី ម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់ភ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ គាត់ដោះស្រាយបញ្ហាដូចជា ៖ • វិបត្តិប្រេងឡើងថ្លៃ • ធ្វើឱ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិផរណា។
អ្នកដែលជាកម្លាំងស្នូលនៅក្នុងការដឹកនាំចលនាតស៊ូដើម្បីឯករាជ្យជាតិទាំងនេះគឺបញ្ញាវ័ន្ត។ ក្រុមបញ្ញាវ័ន្តច្រើនចេញមកពីជូនមន្ត្រីរាជការ នាយទាហាន កូនចៅអភិជន គហបតីនិងពាណិជ្ជករ។
ភាពវឹកវរដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលឯករាជ្យជាតិមានដូចជា ៖ • សង្រ្គាមនៅតំបន់ឥណ្ឌូចិន (ខ្មែរ ឡាវ វៀតណាម) • ប្រទេសមីយ៉ាម៉ាដឹកនាំនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធា • បញ្ហាទាក់ទងនិងជនជាតិ • បញ្ហាទាក់ទងនិងសាសនា (ការបះបោពួកអ៊ីស្លាម នៅប្រទេសហ្វីលីពីន) • សង្រ្គាមវៀតណាមអាមេរិច • ការផ្តួលរំលំស៊ូកាណូពីអំណាចនៅឆ្នាំ១៩៦៧ (ឥណ្ឌូណេស៊ី)។
បានជាគេថាផែនការម៉ាសាល់ជាដើមហេតុមួយនៃកំណើតសង្រ្គាមត្រជាក់ព្រោះថាតាមរយៈផែនការនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៣កោដដុល្លាសម្រាប់ជួយប្រទេសមួយចំនួននៅអឺរ៉ុបខាងលិចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសទាំងនោះ។
បានជាសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ សក្ដានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឲ្យភៀសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងករការងារនិងសុភមង្គាលថ្មី។
បានជាសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ សក្ដានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឲ្យភៀសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងករការងារនិងសុភមង្គាលថ្មី។
បានជាសហភាពសូវៀតបំពាក់អាវុធនៅសាធរណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើត គឺដោយសារតែខ្លាចមានសង្រ្គាមដណ្ដើមទឹកដីដែលអាឡឺម៉ង់បាត់បង់ទីប៉ូឡូញដូចមិនចែងក្នុងសន្និសីទយ៉ាល់តា។
បានជាសហភាពសូវៀត មិនសប្បាយចិត្តនិងការងារធ្វើកំណែទម្រង់ក្រដាស់ប្រាក់ថ្មី ពីព្រោះក្រដាស់ប្រាក់ថ្មីនេះបានធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត។
បានជាអាឡឺម៉ង់បែកបាក់ពីព្រោះ ៖ • ការប្រឈរមុខដាក់គ្នារវាងមហាអំណាចទាំងពីរសហភាពសូវៀតនិងសហរដ្ឋអាមេរិច • សន្និសីទយ៉ាល់ដែលបែងចែកប្រទេសអាឡឺម៉ង់ជា៤តំបន់ត្រួតត្រាដើម្បីប្រទេសនេះមានសិទ្ធិបង្កសង្រ្គាមទៀត • នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៤៨។