vrean.com Latest Questions
សីលញាណ និងចិត្តញាណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ។ បើមនុស្សយើងគ្មានចិត្តញាណនោះទេ នឹងមិនធ្វើឱ្យមនុស្សកើតមាននូវសីលញាណបានឡើយ ពោលគឹមនុស្សមានចិត្តញាណទើបមានសីលញាណកើតបានចិត្តញាណជាប្រធានសង្កេតពិនិត្យហើយសីលញាណជាអ្នកវិភាគពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។ បើមនុស្សគ្មានចិត្តញាណទេ គឺជាមនុស្សគ្មានឆន្ទៈ គ្មានសញ្ចេតនា ជាមនុស្សគ្មានសីលញាណ។ កាលណាមានអត្ថិភាពចិត្តញាណជាកត្តាចាំបាច់នាំឱ្យមានសីលញាណ។
a) គ្រឿងញៀនមានដូចជា៖ សារាយសមុទ្រ ថ្នាំជក់ ស្រាទំពាំងបាយជូ …។មនុស្សញៀនមិនអាចបំពេញការងារបានត្រឹមត្រូវទេ។នៅពេលដែលគេមិនបានប្រើប្រាស់ថ្នាំញៀនទៀងទាត់។ b) គ្រឿងញៀនមានដូចជា៖ បារី ស្រា កញ្ឆា អាភៀន…។មនុស្សញៀនមិនអាចបំពេញការងារបានត្រឹមត្រូវទេ។នៅពេលដែលគេមិនបានប្រើប្រាស់ថ្នាំញៀនទៀងទាត់។ c) គ្រឿងញៀនមានដូចជា៖ ហេរ៉ូអ៊ីន ប្រូតេអ៊ីនជំនួយ ខូលាជែន …។មនុស្សញៀនមិនអាចបំពេញការងារបានត្រឹមត្រូវទេ។នៅពេលដែលគេមិនបានប្រើប្រាស់ថ្នាំញៀនទៀងទាត់។ d) គ្រឿងញៀនមានដូចជា៖ ទឹក បាយ នំចំណី ថ្នាំផ្តាសាយ…។មនុស្សញៀនមិនអាចបំពេញការងារបានត្រឹមត្រូវទេ។នៅពេលដែលគេមិនបានប្រើប្រាស់ថ្នាំញៀនទៀងទាត់។
Poll Results
No votes. Be the first one to vote.
Participate in Poll, Choose Your Answer.
សណ្ឋានទាំងបីនៃយុត្តិធម៌មាន៖ • យុត្តិធម៌ក្នុងការផ្លាស់ប្តូរ គឹជាភាពត្រឹមត្រូវឥតល្អៀងក្នុងការផ្លាស់ប្តូរ • យុត្តិធម៌ក្នុងការបែងចែក គឺជាយុត្តិធម៌របស់មនុស្សទាំងឡាយដែលបានទទួលស្គាល់ភាពត្រឹមត្រូវទៅតាមលទ្ធផលដែលខ្លួនបានទទួល ឬរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃនឹងតម្រូវការរបស់ខ្លួន។ • យុត្តិធម៌ក្នុងការបង្រ្កាប ជាយុត្តិធម៌ដែលមានពិរុទ្ធឱ្យទទួលកំហុសឬសងជំងឺចិត្តដល់អ្នករងគ្រោះឱ្យស្មើនឹងទម្ងន់នៃការខូចខាត។
ការជក់បារីបណ្ដាលឱ្យកុមារទទួលផលប៉ះពាល់ដូចជា៖ a) ការលូតលាស់យឺត ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។ b) ការលូតលាស់លឿន ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។ c) ប្រព័ន្ធស៊ាំចុះខ្សោយដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។ d) ប្រព័ន្ធស៊ាំរឹងមាំដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។