vrean.com Latest Questions
ប្រភេទផ្សេងៗនៃតម្លៃមាន៖ • តម្លៃសម្ភារៈ ជាតម្លៃនៃអ្វីមួយដែលកើតឡើងដោយសារតែទំនាក់ទំនងរបស់វាជាមួយនឹងអ្វីផ្សេងទៀត។ • តម្លៃធម្មជាតិៈ គឺជាតម្លៃដែលជាប់ទាក់ទងជាមួយគុណភាព ឬលក្ខណៈដែលវត្ថុមួយមានស្រាប់។
ចំពោះអំពើដ៏ព្រៃផ្សៃរបស់ពួកខ្មែរក្រហមមកលើប្រជាជនកម្ពុជានេះ គឺជាអំពើមួយដែលចងបំបាត់ពូជសាសន៍ខ្មែរ (ប្រល័យពូជសាសន៍ខ្មែរ) តែម្តង ។
លោកហ្គោបាឆូវជាអ្នកធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដែលកំពុងទុំជោរនៅសហភាពសូវៀតដែលពីដើមមានជំហរតាំងពី ឆ្នាំ ១៩១៧ មកម្ល៉េះ ។ • ជាលើកដំបូងលោក ហ្គោលបាឆូវបានបើកឪ្យមានវិន័យោគទុនខាងវិស័យឧស្សាកម្មខាងក្រៅនិងហើយបំផុតឪ្យមានការប្រណាំងប្រជែងតាមទម្រង់សេដ្ឋកិច្ចរបបទីផ្សារសេរី • ក្នុងវិស័យនយោបាយវិញ គឺបើកឲ្យពួកគេប្រឆាំងធ្វើការរិះគន់ជាចំហដល់របបមុន (សង្គមនិយម) ។ នៅក្នុងក្របខ័ណ្ឌនៃជួរគណបក្សផ្ដល់ឪ្យមានរបបប្រជាធិបតេយ្យនៅក្នុងបក្សពោលគឺឪ្យមានការជ្រើសរើសមន្ដ្រីដោយការបោះឆ្នោត ដើម្បីសម្ដែងការទុកចិត្តថ្ងៃទី 1 ធ្នូឆ្នាំ ១៩៨៨ មានកំណែទម្រង់នៃរដ្ឋធម្មនុញ្ញដែលរៀបចំឪ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភាតាមរយៈប្រជាពលរដ្ឋដែលមានគណបក្សជាច្រើនចូលរួម ។ • ទម្រង់នៃរដ្ឋធម្មនុញ្ញថ្មីនេះបានចែងពីអាណិតប្រធានាធិបតីដែលមានរយៈពេល ៥ ឆ្នាំហើយលោក ហ្គោបាឆូវ ជាប្រធានាធិបតីដំបូងដែលចូលមកកាន់តំណែងនៅក្នុងឆ្នាំ ១៩៩០ ។