រចនាសម្ព័ន្ធមជ្ឈិមបក្សិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាប្រជាធិតេយ្យ៖ រចនាសម្ព័ន្ធមជ្ឈមបក្ស • ប៉ុល ពត ជាលេខាបក្ស • នួន ជា អនុលេខាបក្ស • សមាជិកមាន សោភឹម ,ញឹម រស់, អៀង សារី, សុន សេន, ខៀវ សំផន, វន រ៉េត, ឈិន ជឿន,កែ ពក។ រចនាសម្ព័ន្ធរដ្ឋបាល
vrean.com Latest Questions
មហាសន្និបាតអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យប្រព្រឹត្តពីថ្ងៃ ១៥ ដល់១៩ ធ្នូ ១៩៧៥ ដោយសមាជិក ១០០រូប។ បានប្រកាសឪ្យប្រើប្រាស់នៅថ្ងៃ ៥ មករា ១៩៧៦។
រដ្ឋធម្មនុញ្ញរបស់ពួកខ្មែរក្រហម បានប្ដូរឈ្មោះប្រទេសជាផផ្លូវការថា “ កម្ពុជាប្រជាធិបតេយ្យ” ។
រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន២៥០ អាសនៈក្នុងនោះ១៥០ អាសនៈតំណាងវណ្ណៈកសិករ ៥០អាសនៈតំណាងវណ្ណៈពលករ និងកម្មករ និង៥០អាសនៈទៀតតំណាងកងទ័ពបដិវត្តន៍កម្ពុជា។
ចម្រៀងជាតិរបស់កម្ពុជាប្រជាធិបតេយ្យមានចំណងជើង “ ១៧ មេសាមហាជោគជ័យ “ ដែលនិពន្ធដោយ ប៉ុល ពត។
ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ ផ្ទៃពណ៌ក្រហម មានរូបប្រាសាទអង្គរវត្ត កំពូលបីពណ៌លឿង ជានិមិត្តនៃប្រពៃណីនិងប្រជាជនកម្ពុជា ដែលជាអ្នកការពារនិងស្ថាបនាប្រទេសកម្ពុជាឪ្យថ្ដុំថ្កើងរុងរឿង។
ខណៈពេលនោះសម្ដេច នរោត្តម សីហនុបានបន្ទាសអ្នកប្រើអំពើហិង្សា នេះពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មមានព្រះរាជានុញ្ញាតពី ព្រះអង្គក៏ដោយ។
រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ បានប្រព្រឹត្តឡើងក្នុងសភាការណ៍ ស្ងៀម ស្ងាត់ជាទីបំផុត។ គេរក្សាទុករដ្ឋសភាជាឧបករណ៍ពង្រីងអំណាច បន្ទាប់មកគេកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ៨៦ សំឡេងក្នុងចំណោម៨៩ដកសេចក្ដី ទុកចិត្ត និងដកសម្ដេច សីហនុ ចេញពីដំណែងព្រះប្រមុខរដ្ឋដោយតែងតាំង លោកចេង ហោងប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្ដីទី រហូតដល់គេធ្វើការបោះឆ្នោតជ្រើសរើសប្រមុនរដ្ឋថ្មី។
បានជាគេចាត់ទុកការបោះឆ្នោតសភា ថ្ងៃ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់សម្ដេច សីហនុព្រោះការបោះឆ្នោតបានប្រព្រឹត្តទៅដោយមិនស្របច្បាប់ដោយដកសេចក្ដីទុកចិត្ត និងដកសម្ដេចសីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ ហើយយករដ្ឋសភាធ្វើការឧបរណ៍ពង្រីងអំណាច។
លោកសេនាប្រមុខ លន់ នល់ មិនអាចដោះស្រាយបញ្ហាជនបទបានទេព្រោះ ៖ • នៅឆ្នាំ ១៩៧១ លោកមានជម្ងឺស្លាប់មួយចំហៀងខ្លួន ហើយទោះបីជម្ងឺនេះបានជាសះសើ្បយយ៉ាងឆាប់ក៏ដោយលោកមិនអាចគ្រប់គ្រងនយោបាយ ពេញលេញដូចមុនឡើយ ពេលនោះឥស្សរជននយោបាយជាច្រើនរូបរវល់តែ បង្កើតបក្សពួក និងប្រមូលទ្រព្យធនភ្លេចអស់ ប្រយោជន៍ជាតិ • ផ្លូវទៅកាន់ជនបទត្រូវពួកខ្មែរក្រហមកាត់ផ្ដាច់ហើយទីជនបទភាគច្រើនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកខ្មែរក្រហមជាបន្ដបន្ទាប់។