នយោបាយបោះបង់ទំនាក់ទំនងជាមួយសៀម របស់ស្តេចស្រីសុរិយោពណ៌បានផលចំណេញ សម្រាប់ប្រទេសខ្មែរនៅសម័យនោះ ដូចជា ៖ • មិនបាច់រណបនឹងសៀម • មិនបាច់នាំសួយសាអាករទៅឱ្យសៀម • មិនបាច់បង់ទឹកដីនៅភាគខាងលិច ។
vrean.com Latest Questions
បានជាព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកចុតមុខ ព្រោះដើម្បី • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា • នៅតំបន់អង្គរចំនួនប្រជាជនចុះខ្សោយ ចំណែកភាគខាងត្បូងមានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល • នៅតំបន់ចុតមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹក ។ រីឯតំបន់អង្គរត្រូវពួកសៀមបំផ្លិចបំផ្លាញអស់នូវប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធទាំងនេះ។
បានជាអង្គការអន្តរជាតិនេះ ដាក់ឈ្មោះថាជាអង្គការសហប្រជាជាតិ ព្រោះអង្គការនេះប្រទេសជាច្រើននៅលើពិភពលោកចូលជាសមាជិក ។ ហើយការបង្កើតឈ្មោះអង្គការនេះ គឺជាប់ទាក់ទងនឹងប្រធានាធិបតីអាមេរិកដ៏ល្បីឡាញម្នាក់ ដែលពលរដ្ឋអាមេរិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ៤ អាណត្តិជាប់គ្នា គឺលោកប្រង់ឃ្លីន រូស្វែល ។
ស្ថាប័នដែលស្ថិតនៅជាយន្តការអង្គការសហប្រជាជាតិមាន • មហាសន្និបាត • ក្រុមប្រឹក្សាសន្តិសុខ • ក្រុមប្រឹក្សាភិបាល • តុលាការអន្តរជាតិ • លេខាធិការដ្ឋាន • ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ។
អគ្គលេខាអង្គការសហប្រជាជាតិមាន ៨ រូបគឺ • លោក ទ្រីវលី (១៩៤៦-១៩៥២) សញ្ញាតិណរវែស • លោក ដាក់មាំម៉ាសូល (១៩៥៣-១៩៦១) ជនជាតិស៊ុយអ៊ែត • លោក អ៊ូថាន់ (១៩៦១-១៩៧១) ជនជាតិភូមា • លោក គៀតវាលហែម (១៩៧២-១៩៨១) ជនជាតិអូទ្រីស • លោក សាវីយេប៉េរេដឺគូអេឡា ( ១៩៨២-១៩៩១) ជនជាតិអេស៊ីប • លោក ...
ប្រធានាធិបតីសហរដ្ឋអាមេរិករូបដែលប្រឆាំងនឹងរបបទាសភាព (ប្រកាន់ពូជសាសន៍) គឺលោក លីងកូល ។
ប្រទេសនាំអាភៀនទៅលក់នៅប្រទេសចិនគឺប្រទេសអង់គ្លេស ។
បានជាអង់គ្លេសហាមមិនឱ្យប្រទេសក្រោមអាណានិគមផលិតផលដូចផលិតផលខ្លួន ដោយខ្លាចប្រណាំងប្រជែង ។
បានជាផ្ទុះសង្រ្គាមលោកលើកទី១ ព្រោះ ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច • សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអេស៉្បាញ ដើម្បីគ្រប់គ្រង់កោះគុយបា (១៨៩៥-១៨៩៨) • សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ួរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រងតំបន់ភាគខាងត្បូងនៃទ្វីបអាព្រិច • សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។ ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤ • នៅថ្ងៃទី៣២ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ...
សង្គ្រាមលោកលើកទី២ បានបំផ្លាញ • អូសទាញប្រទេសចំនួន ៧២ ឱ្យចូលរួម • មនុស្សប្រមាណ ៦២ លាននាក់ជាជនពិការ • បាត់បង់ជីវិតមនុស្សច្រើនមហិមា ចំនួន ៥៥ លាននាក់ ក្នុងចំណោមនោះ ទ្វីបអឺរ៉ុបបាត់បង់ ៤៥ លាននាក់ ។ ចំណែកទ្វីបអាស៊ី ប្រទេសចិនបានបាត់បង់មនុស្សជាង ២០ លាននាក់ប្រទេសជប៉ុនបានបាត់បង់អស់ ២.៣ លាននាក់ • ទីក្រុងមួយចំនួនត្រូវបានបំផ្លាញ • ហេដ្ឋារចនាសម្ព័ន្ធសង្គមក៏ត្រូវបានបំផ្លាញ ...