សង្គ្រាមលោកទាំងពីរលើក ផ្តល់ផលវិបាកដូចខាងក្រោម • បំផ្លាញជីវិតមនុស្សអស់ជាច្រើនលាននាក់ • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ • បំផ្លាញទីក្រុងមួយចំនួនឱ្យខូចខាត • ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ • មនុស្សអត់ការងារធ្វើ • ប្រទេសមួយចំនួនត្រូវជំពាក់បំណុលគេ • ចំណាយថវិកាយ៉ាងច្រើនសន្ធឹកដើម្បីស្តារសង្គមជាតិឡើងវិញ ។
vrean.com Latest Questions
បានជាព្រះពញាយ៉ាតជ្រើសតាំងរាជធានីចតុមុខមង្គល ព្រោះដើម្បី • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លាពានជាច្រើនសា • ភាគខាងត្បូង មានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល • នៅតំបន់ចតុមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវ គោក និងផ្លូវទឹក …។
ប្រៀបធៀបវិបត្តិហិរញ្ញវត្ថុរវាងប្រទេសបារាំង និងអង់គ្លេស វិបត្តិហិរញ្ញវត្ថុនៅប្រទេសបារាំងមានសភាពធ្ងន់ធ្ងរជាងនៅអង់គ្លេស ។ • បារាំងខ្ចីប្រាក់ពីប្រទេសនានាយ៉ាងសន្ធឹកសន្ធាប់ពិសេសពីសហរដ្ឋអាមេរិក • ប្រទេសបារាំងខូចខាតក្នុងសង្គ្រាមលោកលើកទី១ ធ្ងន់ធ្ងរដូចនេះត្រូវការថវិកា • ប្រាក់ប្រង់ចុះថោកដូចក្រដាសកាសែត • ផលិតផលក្នុងស្រុកពុំអាចនាំចេញបាន • អ្នកអត់ការងារធ្វើច្រើនពេក ។
សន្ធិសញ្ញាវិមានវែសៃ (ក្រុងប៉ារីស) បង្ខំឱ្យអាឡឺម៉ង់សងប្រាក់ចំនួនទាំងអស់ ១៣៨ ពាន់លានម៉ាកជាមាស ។
លក្ខណៈសំខាន់នៃបញ្ហានៅមជ្ឈិមបូព៌ា នៅអឺរ៉ុបកណ្តាលនិងចុងបូព៌ា គឺ ក. នៅមជ្ឈិមបូព៌ា • មានចលនាជាតិនិយមរបស់ប្រជាជនដែលត្រូវគេជិះជាន់ប្រឆាំងនឹងពួកអាណានិគមនិយម • ពួកមហាអំណាចបារាំង អង់គ្លេសបានធ្វើឱ្យស្ថានភាពនយោបាយកាន់តានតឹងខ្លាំងឡើងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន • នៅតួគី លោកអូស្តាផាកេម៉ាល់ ដែលគេនិយមហៅកេម៉ាល់អាតាតួកបានធ្វើរដ្ឋប្រហារ ហើយប្រកាសរបបសាធារណរដ្ឋនិយមនៅតួគី • ប្រទេសលីបង់ស៊ីរី ត្រូវធ្លាក់នៅក្រោមកិច្ចត្រួតត្រារបស់ប្រទេសបារាំង (១៩២០) តាមអាណត្តិរបស់សង្គមប្រជាជាតិ • ការសមគំនិតនៃមហាអំណាចទាំងឡាយ ដើម្បីបង្កើតក្នុងរដ្ឋអារ៉ាប់ ប៉ាលេស្ទីននូវមជ្ឈដ្ឋានមួយសម្រាប់ជនជាតិជ្វីបបានធ្វើឱ្យស្ថានភាពនយោបាយក្នុងតំបន់តានតឹងរហូតនេះតានតឹងរហូតមកដល់សព្វថ្ងៃនេះ ។ ខ. អឺរ៉ុបកណ្តាល • ក្រោយចម្បាំង ចក្រភពអូទ្រីស ហុងគ្រី ...
ចាប់ពីឆ្នាំ ១៩៣៨ ដល់១៩៣៩ មានវិបត្តិធំៗ មាន • វិបត្តិនៅឆេកូស្លូវ៉ាគី ៖ សន្និសទីក្រុងមុយនិច (ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៣៨ ) បានលក់ប្រទេសឆេកូស្លូវ៉ាគី ឱ្យអ៊ីត្លែលើខ្នងប្រជារាស្រ្ត • សន្ធិសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក រវាងសូវៀត អាឡឺម៉ង់ ត្រូវបានចុះហត្ថលេខានៅលើថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៣៩ ...
បានជាលេចឡើងសម្ព័ន្ធផាពយោធាអ៊ីតាលី អាឡឺម៉ង់ ជប៉ុន ពីព្រោះមហាអំណាចបីដែលផ្តួចផ្តើមគំនិតប្រកួតប្រជែងសព្វាវុធនិងចង់បែងចែកពិភពលោកដោយកម្លាំងបាយ បានរៀបចំគម្រោងរបស់ខ្លួនដោយបង្កើតប្លុកយោធាឈ្លានពាន ។
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី១ ដើម្បីធានានូវសន្តិភាពរវាងប្រជាជាតិនានា និងដើម្បីដោះស្រាយទំនាស់ទំនងនៅក្នុងទំនាក់ទំនងអន្តរជាតិដោយសន្តិវិធី ។ ផ្តើមគំនិតដោយប្រធានាធិបតីសហរដ្ឋអន្តរជាតិលោក វូដ្រវិលសុន ។
បានជាសង្គមប្រជាជាតិអសមត្ថភាពនៅក្នុងការស្វែងរកដំណោះស្រាយទំនាក់ទំនងអន្តរជាតិ គឺ • ពុំមានកម្លាំង (ទ័ពពួកខៀវ) គ្រប់គ្រាន់ដើម្បីធានាសន្តិសុខពិភពលោក • ពុំមានថវិកាសម្រាប់ទ្រទ្រង់បេសកម្ម • ប្រទេសមហាអំណាចមួយចំនួនមិនគាំទ្រ • សមាជិកថយចុះជាលំដាប់ • ជាអង្គការអន្តរជាតិមួយបម្រើឱ្យនយោបាយប្រទេសមហាអំណាចនានាដែលមានជាងគេតែប៉ុណ្ណោះ ។
នយោបាយមហាអំណាចអាឡឺម៉ង់ និងអ៊ីតាលីផ្តល់វិវត្តិដូចម្តេចពីឆ្នាំ ១៩៣៣-១៩៣៥ ដូចខាក្រោម ៖ អាឡឺម៉ង់ • ដំណាក់កាលពីឆ្នាំ ១៩៣៣-១៩៣៥ បន្ទាប់ពីអ៊ីត្លែឡើងកាន់អំណាចមក ទិសដៅដ៏សំខាន់របស់បក្សណាស៊ី គឺលុបបំបាត់បំរាម ការផលិតសព្វាវុធរបស់អាឡឺម៉ង់ដែលមានចែងក្នុងសន្ធិសញ្ញាសែសៃ • ដោយរំលោភបំពានលើសន្ធិសញ្ញាវែសៃ នៅឆ្នាំ ១៩៣៥ អាឡឺម៉ង់បានអនុម័តច្បាប់បរិច្ចាគកិច្ចយោធា រួមទាំងឱ្យប្រជាជនអាឡឺម៉ង់រស់នៅតំបន់សារធ្វើប្រជាមិត ភ្ជាប់តំបន់នេះមកទឹកដីអាឡឺម៉ង់វិញ • ដូច្នេះក្នុងអំឡុងឆ្នាំ ១៩៣៣-១៩៣៥ អាឡឺម៉ង់បានផលិតសព្វាវុធនិងពង្រីកទ័ពរបស់ខ្លួនឡើងវិញ ដើម្បីត្រៀមប្រយុទ្ធជាទ្រង់ទ្រាយធំក្នុងនយោបាយឈ្លានពានរបស់ខ្លួន ។ អ៊ីតាលី • ដោយសំអាងទៅលើសិទ្ធិគ្រប់គ្រងប្រទេសអាណានិគមនៅឆ្នាំ ...