ការអប់រំទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាបណ្ដុះស្មារតីកុមារឪ្យមានឆន្ទៈដាច់ខាតនិងជឿជាក់លើអង្គការតែមួយគត់។ កម្មភិបាលខ្មែរក្រហមអប់រំកុមារឪ្យស៊ើបការណ៍ពីឪពុកម្ដាយរបស់ខ្លួនពេលខ្លះកុមារទាំងនោះហ៊ានទាំងសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនដោយចោទថាខ្លាំង។ តាមរយៈប្រព័ន្ធអប់រំដ៏មហាគ្រោះថ្នាក់ទាំងទ្រឹស្ដីនិងការអនុវត្តដែលគេទទួលបានកុមារទាំងឡាយជឿជាក់ដាច់ខាតនិងគោរពតាមបញ្ជាររបស់អង្គការយ៉ាងម៉ឺងម៉ាត់បំផុត។
vrean.com Latest Questions
ប្រជាជនត្រូវបានបង្ខំឪ្យធ្វើការច្រើនជាងដប់ពីរម៉ោងក្នុងមួយថ្ងៃ ៧ថ្លៃក្នុងមួយសបា្ដហ៍ ដោយគ្មានពេលសម្រាក និងទទួលទានរបបអាហារតិចតួចបំផុត ពេលខ្លះប្រជាជនធ្វើការតាំងពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់។ ពេលខ្លះគេអុជភ្លើងបំភ្លឺដើម្បីធ្វើការបន្ដ រហូតទៀបភ្លឺ។ ប្រជាជនគ្រប់រូបមានការងារធ្វើទាំងអស់គ្នា។
បានជា ប៉ុល ពត ធ្វើវិសុទ្ធកម្មដោយសារនៅចុងឆ្នាំ ១៩៧៧ បន្ទាប់ពីប៉ុល ពត មកពីចិនទ័ពវៀតណាមបាន វាយចូលភូមិភាគបូព៌ា។ នៅពេលដកទ័ពទៅវិញបានកៀរយកប្រជាជនស៊ីវិលខ្មែរមួយចំនួនទៅជាមួយផង ដែលធ្វើឪ្យ ប៉ុល ពត ចាប់ផ្ដើមសង្ស័យអ្នកនៅតំបន់នោះហើយឈានដល់ការចាប់ខ្លួន និងសម្គាល់មនុស្សកាន់តែច្រើនឡើងៗដោយចោទថាក្បាលយួនខ្លួនខ្មែរ ឬ ពួកគិញយួន ពួកសេ អឺ អា របស់អាមេរិច ឬពួកកាហ្សេបេ របស់សូវៀត។
នៅទូទាំងប្រទេសកម្ពុជាមានគុត(មន្ទីរសន្ដិសុខ)ចំនួនជិត ២០០កន្លែង។ មន្ទីរសន្ដិសុខនៅពេលនោះត្រូវរៀបចំឡើងជាប្រាថ្នាគឺ ថ្នាក់តំបន់ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិភាគ និងមន្ទីរសន្ដិសុខមជ្ឈិម។
ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖ សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិភាគឥស្លាម • ជនជាតិភាគតិចវៀតណាម • ជនជាតិភាគតិចចិន • បញ្ញាវន្ដ • ជនក្បត់ដទៃទៀត សត្រូវខាងក្រៅ • រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។
មន្ទីរសន្ដិសុខដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហមគឺ មន្ទីរ ស.២១ ឬគុកទួលស្លែងមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ជាអតីតវិទ្យាល័យពញាយ៉ាត ឬវិទ្យាល័យទួលស្វាយព្រៃ។ គុកនេះគ្រប់គ្រងដោយលោក កាំង ហ្កិចអ៊ាវ ហៅឌុច។ មានអ្នកទោសប្រហែលមួយម៉ឺនបួនពាន់នាក់ (១៤០០០) ហើយមានតែ១២នាក់ទេ ដែលរួចរស់មានជីវិតព្រោះពួកគេជាជាងគំនូរជាងជួលជុលនាឡិនានិងជាងចម្លាក់។
សញ្ញាជាតិតាមមាត្រទី១៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថាសញ្ញាជាតិ មានប្រព័ន្ធស្រែនិងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿន លឿនរោងចក្រនិមិត្តរូបនៃឧស្សាហកម្ម មានកម្រកួរស្រែរាងស្នែង ក្របីព័ទ្ធពីក្រៅហើយមានអក្សរ “កម្ពុជាប្រជាធិបតេយ្យ” នៅពីក្រោម។
នៅឆ្នាំ១៩៧៦ បក្សកុំមុយនីសកម្ពុជាបានបែងចែកតំបន់រដ្ឋបាល នៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជា៦ភូមិរួមមាន៣២ តំបន់។ • ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនំាដោយ សោ ភឹម ដែលធ្វើអត្តឃាត នៅខែឧសភា ១៩៧៨។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូលផ្នែកខ្លះនៃខេត្តកំពង់ចាមស្ថិតនៅយត្រើយខាងកើតទន្លេមេគង្គ ស្រុងឆ្លូងនៃ ខេត្តក្រចេះ ស្រុកខ្លះនៃខេត្តកណ្ដាល មានស្រុក ខ្សាច់កណ្ដាល ល្វាឯម និងមុខកំពូល។ ភូមិនេះចែកជា ៥ តំបន់គឺ ...
នៅឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួន២ មានគឺ ៖ • តំបន់សៀមរាប ឧត្តរមានជ័យ (តំបន់១០៦) • តំបន់ព្រះវិហារ (តំបន់១០៣)។
ភូមិភាគថ្មីមួយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៧៧ មានឈ្មោះ ភូមិភាគកណ្ដាល ដែលមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគឧត្តរ ចំណែកភូមិភាគឧត្តរថ្មីត្រូវបានប្ដូរទីតាំង ទៅតំបន់សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ។