បញ្ហាដែលសំខាន់ជាងគេ គឺបញ្ហាទឹក ។ ពួកគេត្រូវមានវិន័យខាងសង្គមមួយដ៏តឹងរ៉ឹងក្នុងការចែកចាយនិងប្រើប្រាស់ទឹកដើម្បីជាផលប្រយោជន៍ដល់កសិកម្ម ។
vrean.com Latest Questions
បានជាមជ្ឈិមបូព៌ាក្លាយជាតំបន់ប្រកាន់សាសនាអ៉ីស្លាម ព្រោះនៅពាក់កណ្ដាលស.វទី ៧ ពួគអារ៉ាប់បានធ្វើសញ្ជ័យលើប្រទេសនានានិងជះឥទ្ធិពលខាងសម្ភារៈខាថផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាឥស្លាម ឯកភាពកម្មបណ្ដោះអាសន្ននៃតំបន់នេះ ក្រោមត្រួតត្រានៃពួកអារ៉ាប់ ។
រដ្ឋអ៊ីស្រ្លាអែលបង្កើតឡើងដោយប្រទេសអង់គ្លេស ។ ដោយសារសាមគ្គីភាពរវាងជនជាតិជ្វឺបទាំងអស់នៅគ្រប់តំបន់នៃពិភពលោកទាំងមូលដែលបានបញ្ចូលមកឪ្យរដ្ឋជ្វឺបនូវស័គ្រ្មចិត្ត អាវុធនិងថវិកាជាដើម ។
ផែនដីមជ្ឈិមបូព៌ាក្នុងទំព័របើកជំពូកដើម ហើយចង្អុលទីតាំងនិងប្រាប់ឈ្មោះប្រទេសទាំងអស់នៅតំបន់មាន អេស៊ីប អារ៉ាប់ប៊ីសេអូឌីត អ៊ីរ៉ាក់ អ៊ីរ៉ង់ តួគី អ៊ីស្រាអែល ស៊កដានី លីបង់ យេមែន អូម៉ុង ។
ទីតាំងនៃរដ្ឋនានារបស់ភូមាដែលកើតឡើង និងមូលហេតុគឺ ៖ • រាជាណាចក្រព្យៅ មានរាជធានីឈ្មោះ ប្រូម ស្ថិតនៅតាមដងទន្លេ អ៉ីរ៉ាវ៉ាទី ។ • រាជាណាចក្រប៉ាគន ស្ថិតនៅតាមដងទន្លេអ៉ីរ៉ាវ៉ាទី ។ • រាជាណាចក្រតោងអ៊ូ ស្ថិតនៅភាគខាងកើតតាមដងទន្លេស៊ីតង ។
ចាប់ពីសតវត្ស ទី ៨ ដល់ទី ១៨ ភូមាច្រើនធ្វើសង្រ្គាមជាមួយប្រទេសថៃ ។
នៅជុំវិញប្រទេសភូមា មាន ៖ ឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង ។
របរសិប្បកម្មនៅសម័យអង្គរមាន ទន្ទឹមនឹងកសិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាពគួរឪ្យកត់សំគាល់ដែរ ។ គេនៅតែបន្ដផលិតចានក្បានក្អម ឆ្នាំង និង តម្បាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុកចំពោះគ្រឿងអលង្ការ ប្រជារាស្រ្ដខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់ ។ គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ា មួក ប្រអប់ប្រាក់ ឬ ស្ពាន់ ។ ល ...
របរជំនួញ និងទីផ្សានៅសម័យអង្គរ ៖ • នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជាររៀងរាល់ព្រឹក ។ ប៉ុន្ដែទីផ្សារសម័យនោះ ពុំទាន់មានសំណង់អាគារទេ គេសង់រោងឬខ្ទម ក្រាកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ ។ • នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្ដីពីទស្សនីយភាពនៃការលក់ដូចនៅទីផ្សារ គេឃើញអ្នកលក់អង្គុយក្រោយកន្ទេល ដែលតាំងលក់ដូចជាត្រី ថូ ស្រាលាយផ្សំនិងឆាកកំសាន្ដ ដូចជា ការប្រជល់មាន់ ជល់ជ្រូក …។
កត្តាដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន គឺ ៖ ក. ស្ថានភាពភូមិសាស្រ្ដ • តំបន់អង្គរជាចំនុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជានាសម័យនោះ • ជាទីប្រជុំនៃផ្លូវជំនាញទាំងគោក ទាំងទឹក • សម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែង • វាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម • ស្ថានភាពភូមិសាស្រ្ដល្អ គឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហាន បាននាំឪ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា ខ. ធនធានមនុស្សនិងមរតកពីអតីតកាល • ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិដែលមានចិត្តអំណត់ ...