បានជាព្រះបាទជ័យវ័រ្មនទី ២ ផ្លាសរាជធានីច្រើនកន្លែងគឺដើម្បីបម្រួបជាតិ ។
vrean.com Latest Questions
ព្រះរាជាដែលបង្កើតលទ្វិបុគ្គលនិយមគឺ ព្រះបាឥន្រ្ទវ័រ្មនទី ១ ( ៨៧៧-៨៨៩ នៃគ.ស ) ។ ព្រោះដើម្បីជាការគោរព និងដឹងគុណចំពោះបុព្វការីជន និងអ្នកមានសស្នាដៃហើយដែលហ៊ានពលីជីវិតដើមសង្គមជាតិមាតុភូមិ ។
ផលប្រយោជននៃការបង្កើតលទ្ធិទេវរាជ គឺដើម្បី ៖ • បម្រួបបម្រួមជាតិ • ចាត់ទុកព្រះមហាក្សត្រជាអាទិទេព • ជឿជាក់ ស្មោះត្រង់ចំពោះព្រះមហាក្សត្រ • ធ្វើឪ្យប្រទេសជាតិរីកចម្រើននិងមានវិសាលភាពធំទូលាយ ។
ស្នាព្រះហស្តរបស់ព្រះបាទជ័យវ័រ្មនទី ៧ មាន ៖ • ព្រះអង្គជាស្ដេចខ្លាំងពូកែវាយចាម រំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចម្ប៉ា • ព្រះអង្គកសាងក្រុងអង្គរទី ៤ ប្រាសាទបាយ័ន បន្ទាយឆ្មារ សាលាសំណាក់ ១២១ មន្ទីរពេទ្យ១០២ ស្ពាន-ថ្នល់ ប្រាសាទបន្ទាយក្ដី តាព្រហ្មអង្គរ តាព្រហ្មបាទី ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោវត្តនគរ • បង្កើតសាកលវិទ្យាល័យជាច្រើន • អភិវឌ្ឍន៍ប្រទេសជាតិ • ពង្រីកទឹកដី • ផ្សព្វផ្សាយព្រះវិហារធម៌ដល់ប្រជារាស្រ្ដ ...
សម័យអង្គររីកចម្រើនដោយសារកត្តាជាច្រើនដូចជា ៖ • កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យព្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រគឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។ • វិស័យយោធា កងទ័ពសសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ។ ពេលប្រយុទ្ធជាមួយខ្លាំងសត្រូវព្រះមហាក្សត្រចេញប្រយុទ្ធផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននិងខ្លាំងពូកែ ...
នៅសម័យអង្គរមានវណ្ណៈព្រាហ្មណ៍និងបុព្វជិត វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនីមួយ នេះជារាជគ្រូ ឬ ជាអ្នកកសិករ វណ្ណៈទាសករ វណ្ណៈទាសករនិងអ្នកងារ ។ តួនាទីរបស់វណ្ណៈនីមួយៗគឺ ៖ • វណ្ណៈព្រាណ្មណ៍និងបព្វជិត នៅសម័យមហានគរ វណ្ណៈព្រាណ្មណ៍មានតួនាទី យ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់ទុកវណ្ណៈនេះជារាជគ្រូ ឬ ជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាណ្មណ៍ ។ • វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនេះមានបុព្ធសិទ្ធិច្រើនយ៉ាងណាស់ ដូចជាមិនបង់ពន្ធដារ មិនជាប់កំណែន និងមិនត្រូវឪ្យធ្វើការងារធ្ងន់ជាដើម ។ ...
បានជាមានឈ្មោះថាហ្វូណន ព្រោះដោយសារជនជាតិចិនហៅត្រាប់តាមឈ្មោះភ្នំជាភាសាខ្មែរ មិនច្បាស់ទៅជា ប៊ីយូណាម ឬ ហ្វូណន ។
ទីតាំងភូមិសាស្រ្ដនគរភ្នំ ៖ • តាមទស្សនៈលោក ម៉ា ទាន់លីន បានបញ្ជាក់ថា ៣០០០លី ( ១លី= ៥៧៦ម៉ែត្រ )នៅភាគ អាគ្នេយ៍នៃនគរលីនយី និងភាគខាងត្បូងប្រទេសចិន ។ • តាមទស្សនៈលោក អៃម៉ូនីយេ បានឪ្យដឹងថា នគរហ្វូណនមានទីតាំងចាប់ពីភាគខាងត្បូងនៃរដ្ឋតុងកឹង រហូតដល់ សមុទ្រនិងខាងលិចដល់ប្រទេសថៃសព្វថ្ងៃ • តាមទស្សនៈលោក ប៉ូលពូល្យូត បានសន្និដ្ឋានថានគរហហ្វូណនមានទីតាំងស្ថិតភាគខាងលើទន្លេមេគ្គង រហូតដល់ទឹកដីកូសាំងស៊ីន ( ...
ទីតាំងភូមិសាស្រ្ដអាណាចក្រចេនឡា ៖ • តាមឯកសារចិន ចេនឡាស្ថិតនៅនិរតីនៃនគរលិនយី (ចាម្ប៉ា) ពីដើមជាសមន្ដរដ្ឋរបស់អាណាចក្រភ្នំ ។ រដ្ឋនេះមានទីតាំងស្ថិតនៅវាលទំនាបភាគកណ្ដាលនៃទន្លេមេគង្គ ក្នុងតំបន់ចំប៉ាសាក់នៃប្រទេសឡាវសព្វថ្ងៃនិងខាងត្បូងខ្ពង់រាបកូរ៉ាត់ (ថៃ) និងវាលទំនាបទន្លេមេគង្គខាងជើងត្រង់តំបន់ប៉ាក់សេ (វត្តភូ) នៃប្រទេសឡាវសព្វថ្ងៃ ។ • សព្វទស្សនៈ លោក ស៊ាន់ឈ័ង ចេនឡាស្ថិតនៅត្រង់ម្ដុំក្រុងភវបុរៈ (វត្តភ្នំ) ក្រោយពីក្លាយជាអាណាចក្រ ។ គេចែកស្ថានភាពទឹកដីចេនឡាតាមស្ថានសាស្រ្ដនៅភាគខាងជើងចាប់ពីជួរភ្នំដងរែកទៅទល់ប្រទេសចិនជាប់នឹងរដ្ឋណាចាវនិងរដ្ឋយូណាន ។ ផ្នែកនេះសម្បូរខ្ពង់រាបជួរភ្នំជ្រលងភ្នំ ។ ...
ព្រះរាជាល្បីៗនិងស្នាព្រះហស្តរបស់ព្រះអង្គ ៖ • ព្រះបាទភវ័រ្មនទី១ ( ៥៥០ – ៦០០នៃគ.ស ) ព្រះអង្គជាបុត្ររបស់ស្ដេចវីរវ័រ្មន និងចៅរបស់ព្រះបាទរុទ្រវ័រ្មន ។ ព្រះបាទភវ័វ័្មនទី ១ បានរំដោះចេនឡាពីអាណាចក្រភ្នំ និងយកនគរភ្នំដាក់ជាចំណុះអាហារចក្រចេនឡាវិញ ។ ព្រះអង្គបានកសាងរាជធានីភវបុរៈ ( វត្តភូ ) ប្រាសាទវត្តភូ ប្រាសាទបារាណ (ស្ទឹងត្រែង) អាស្រមមហាឬស្សីនៅជើងភ្នំដា (តាកែវ) ...