មុខព្រួញទាំងបួននៃសេដ្ឋកិច្ចកម្ពុជាសម័យនោះមានគឺ ស្រូវ កៅស៊ូ ព្រៃឈើ និងត្រី។
vrean.com Latest Questions
ចលនាត្រីភាគីរួមមាន ភាគីកម្ពុជាប្រជាធិបតេយ្យ ភាគីហ៊ុន ស៊ីនប៉ិច និងភាគីចលនាតស៊ូរបស់លោក សឺន សាន។ ចលនាត្រីភាគីនេះដឹកនាំដោយសម្ដេច នរោត្តម សីហនុ។
កិច្ចចរចារដើម្បីបង្រួបបង្រួមជាតិកម្ពុជាមាន៖ • កិច្ចចរចារទី១ រវាងសម្ដេច សីហនុ និងលោកហ៊ុន សែន ប្រព្រឹត្តនៅថ្ងៃទី២ ធ្នូ ១៩៤៧ នាទីក្រង ផែអង់តាដឹន័រប្រទេសបារាំង ដោយមានចុះហត្ដលេខា ព្រមព្រៀងនិងចរចារដំណោះស្រាយនៅកម្ពជា។ • កិច្ចចរចារទី២ រវាងសម្ដេច នរោត្តម សីហនុ និងលោក ហ៊ុន សែន នៅថ្ងៃទី ២១-២២ មករា ១៩៨៨ នៅប្រទេសបារាំង ...
កងទ័ពវៀតណាមដែលសេសសល់ត្រូវបានដកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៦ តុលា ១៩៨៩។
នៅឆ្នាំ ១៩៨៩ រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានធ្វើកណែទម្រង់ដូចជា ៖ • ប្ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា ព្រមទាំងប្ដូរទង់ជាតិ និងភ្លេងជាតិផងដែរ។ • លុបបំបាត់ទោសប្រហារជីវិត • ទទួលលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ • បង្កើតច្បាប់ការពារកម្មសិទ្ធឯកជន និងទីផ្សារសេរី • ផ្ដល់សេរីភាពសារព័ត៌មាននិងការបង្កើតអង្គការសង្គមស៊ីវិល • ប្រកាសប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យ និងមិនចូលបក្សសម័្ពន្ធ។
ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) មានសមាជិក១២រូប ក្នុងនោះ ៦ រូបមកពីភាគីរដ្ឋកម្ពុជា និង៦រូបទៀតមកពីចលនាតស៊ូត្រីភាគី ដោយមានសម្ថេច នរោត្តម សីហនុ ជាអ្នកដឹកនាំ។
ដោយមានជំនួយពីវៀតណាម រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរំដោះទឹកដីជាបន្ដបន្ទាប់ដូចជា៖ • នៅថ្ងៃទី៣០ ខែធ្នូ ១៩៧៨ រំដោះបានលំផាត ទីរួមខេត្តក្រចេះ វ៉ីនសៃនិងទន្លេបិទ • នៅថ្ងៃទី០៣ ខែមករា ១៩៧៩ រំដោះបានខេត្តស្វាយរៀង • នៅថ្ងៃទី០៤ ខែមករា ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង • នៅថ្ងៃទី០៥និង០៦ខែមករា ១៩៧៩ រំដោះបានអ្នកលឿននិងទីរួមខេត្តកំពង់ចាម • នៅថ្ងៃទី០៧ ខែមករា ១៩៧៩ រំដោះបានខេត្តតាកែវ កំពង់សោម និងរដ្ឋធានីភ្នំពេញនៅវេលាម៉ោង១២ ...
ពេលនោះកម្ពុជាមានឈ្មោះជាផ្លូវការថា “ សាធារណរដ្ឋប្រជាមានិតកម្ពុជា ” កាន់របបនយោបាយសង្គមនិយមតាមបែបសហភាពសូវៀតនិងវៀតណាម។
បានជានៅក្រោយថ្ងៃរំដោះរដ្ឋាភិបាលបង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃដើម្បីជួយសម្រាលកន្ទុកស្រ្ដីមេម៉ាយ ក្មេងកំព្រា និងមនុស្សចាស់ជរា ព្រោះពួកគ្មានឧបករណ៍សម្រាប់បង្កបង្កើនផល។
ការបែងចែកកម្លាំងពលកម្មនៅតាមភូមិនីមួយៗ គេបែងចែកជាក្រុមសាមគ្គីក្នុងមួយក្រុមមាន ប្រមាណជាដ១០គ្រួសារ ឬច្រើនជាងនេះប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ (កូនច្រើនឬតិច)។