វេទិកាអាស៊ាន ប្រព្រឹត្តទៅនៅ ថ្ងៃទី០៨ ខែសីហា ជារៀងរាល់ឆ្នាំ។ បើគិតត្រឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១០១៨ គឺជាខួបទី៥១ឆ្នាំ នៃវេទិកានេះ។
vrean.com Latest Questions
ប្រទេសនៅតំបន់ឥណ្ឌូចិនបានស្ថិតនៅក្រោមអាណានិគមនិយកអឺរ៉ុបតាំងពីស.វទី១៩ដល់ក្រោយសង្រ្គាមលោកលើទី២។ ប្រទេសទាំងនបីបង្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណាមនិគមនិយមព្រោះ៖ • ទាមទារសិទ្ធិស័យគ្រប់គ្រងកាពារវប្បធម៌ សាសនា ភាសា និងប្រពៃណីជាតិ • ពួកអាណានិគមបានកាប់សង្កត់ កេងប្រវ័ញ្ជ ជម្រិតទារពន្ធដារ កាប់សម្លាប់យ៉ាងសាហាវយោយៅ • ពួកអាណានិគមបានផ្សព្វផ្សាយអរិយធម៌របស់គេ។
ក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូទាំងនេះបានទទួលជោគជ័យគឺឯករាជ្យបរិបូរណ៍ • កម្ពុជាបានឯករាជ្យនៅឆ្នាំ ១៩៥៣។ • វៀតណាមនិងឡាវបានឯករាជ្យនៅឆ្នាំ១៩៥៤។
ចលនាតស៊ូនោះទទួលបានលទ្ធផលដោយសារ៖ • ក្រោយសង្រ្គាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង(សេដ្ឋកិច្ចខ្ទេចខ្ទាំ) • ការគាំទ្រពីសហរដ្ឋអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាសវៃ មានគោលនយោបាយត្រឹមត្រូវ • មានការសហការគ្មានរវាងទ្វីបអាស៊ីអាព្រិច អាមេរិកឡាទីន
មូលហេតុនៃការបែកបន្ទាយលង្វែក៖ • ព្រះរាជា សត្ថាទី១ ទៅជួយរំដោះក្រុងអយុធ្យាពិការត្រួតត្រារបស់ភូមា • សៀម រមិលគុណប្រើល្បិចបញ្ចូនសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដូង • វិបត្តិផ្ទៃក្នុង រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីនិងរាស្រ្ដមិនពេញចិត្តនិងព្រះសត្ថាទី១ • ប្រជារាស្រ្ដ នាំគ្នាកាប់ឆ្ការរបឬស្សី • សាមគ្គី ប្រជាជនគ្មានឯកភាពជាតិ។
ការបែកបន្ទាយលង្វែកផ្ដល់ផលវិបាក៖ • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ • ប្រទេសធ្លាប់ទៅជារដ្ឋភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ទឹមបុរី នគរាជសីមា បាត់ដំបង សៀមរាប ពោធិសាត់ • ប្រជារាស្រ្ដបាត់បងជំនឿលើព្រះរាជា(ក្សត្រឪ្យអង្គគ្មានទសពិធរាជធម៌)។
ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូបនេស៊ីបានប្រើគំនិត៖ • ផ្សព្វផ្សាយគំនិតជាតិនិយម • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ • បង្កើតចលនាយុវជនជាតិនិយម។
ពួកហូឡង់បានគាប់សង្គត់ទៅលើចលនាជាតិនិយមដូចជា ៖ • ចាប់អ្នកជាតិនិយមដាក់គុក • បង្រ្កាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៌ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រិស្ដ រើសអើងប្រពៃណីសម្បូរ ។
ឯករាជ្យពេញលេញបានមកដោយកត្តាដូចជា៖ • មានមគ្គុទេសក៏ដឹកនាំឈ្លានវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឺលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ព្រមប្រគល់ឯករាជ្យឪ្យឥណ្ឌូនេស៊ីដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកលើហូឡង់។ • ហូឡង់ ទទួលបានឯករាជ្យនៅថ្ងៃ១៧ សីហា ១៩៥០ (សៀវភៅចាស់១៩៤៩)។
លោក ស៊ីស្ដា ដេស្ដាំង បានកាន់តំណែងជាប្រធានាធិបតីបារាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៨១។ លោកបានធ្វើកំណែទម្រង់ដូចជា ៖ • ផ្ដល់សិទ្ធិដល់ពលរដ្ឋនៅក្នុងការបោះឆ្នោត ចាបពីអាយុ១៨ ឆ្នាំឡើងទៅ • ផ្ដល់ស្វយ័តភាពក្រុងប៉ារីស ក្នុងបោះឆ្នោតជ្រើសរើសចៅ ហ្វាយក្រុងជាលើកដំបូង • ផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចជាវិទ្យុ កាសែត ទូរទស្សន៍ជាដើម។ • តម្លើងពន្ធដាទៅលើដីធ្លី និងអចលនវត្ថុ • បើកចំហឪ្យមានការលក់ដូរដោយសេរីនូវថ្នាំ ឪសថពន្យាកំណើត។